ជាទូទៅការងារមានច្រើនប្រភេទមិនថាការងារប្រភេទណាឲ្យតែសុច្ចរិកត្រឹមត្រូវគឺសុទ្ធតែអាចរកចំណូលបានទាំងអស់ ប្រសិនបើអ្នកព្យាយាមមិនបោះបង់។ សម្រាប់ការងារ ឬជំនាញមួយចំនួនដែលត្រូវជាមួយទីផ្សារកម្ពុជាសព្វថ្ងៃអ្នកគួរតែឆ្លៀតពេលរៀន ឬស្វ័យសិក្សាពីវា ប្រសិនបើអ្នកមានជំនាញទាំងនោះហើយវាគឺជារឿងមួយដែលប្រសើរបំផុត។
អ្នករចនាក្រាហ្វិក (Graphic Designer)៖ គឺជាអ្នកជំនាញច្នៃប្រឌិតដែលប្រើប្រាស់ជំនាញទំនាក់ទំនងដែលមើលឃើញ ដើម្បីបង្ហាញសារតាមរយៈអក្សរ រូបភាព ពណ៌ និងទម្រង់នៃរូបភាព។ ប្រភេទការងារមួយនេះអាចធ្វើជា ការងារពេញម៉ោង ក្រៅម៉ោង ឬឯករាជ្យ។ សម្រាប់ការងារដែល អ្នករចនាក្រាហ្វិកធ្វើ មានដូចជា៖ Poster, Thumbnail, Banner, Cover, រូបភាព និងផ្សេងៗទៀតតាមតម្រូវការ។
អ្នកកាត់តវីដេអូ (Video Editor)៖ ការងាររបស់អ្នកកាត់តវីដេអូរួមមានការកែសម្រួល និងរៀបចំឈុតវីដេអូ សំឡេង ក្រាហ្វិក និងបែបផែនពិសេស។ តួនាទីនេះមានសារៈសំខាន់នៅក្នុងដំណើរការក្រោយការថតរួចសម្រាប់ប្រភេទមាតិកាផ្សេងៗគ្នា រួមមាន ភាពយន្ត កម្មវិធីទូរទស្សន៍ ពាណិជ្ជកម្ម វីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គម ជាដើម។
ការងារផ្នែកលក់ (Sale)៖ ទំនាក់ទំនងនឹងការលក់ផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុនទៅកាន់អតិថិជន។ បុគ្គលដែលបំពេញតួនាទីទាំងនេះ ត្រូវបានគេហៅថាអ្នកតំណាងផ្នែកលក់ មានសារៈសំខាន់ក្នុងការជំរុញប្រាក់ចំណូល និងកសាងទំនាក់ទំនងជាមួយអតិថិជន។ ការយល់ដឹងអំពីតម្រូវការរបស់អតិថិជន, ការបង្ហាញលក្ខណៈពិសេស និងអត្ថប្រយោជន៍នៃផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុនយ៉ាងមានប្រសិទ្ធភាព, ការកែសម្រួលដំណោះស្រាយ និងការណែនាំផលិតផល ឬសេវាកម្មដែលសមស្របបំផុត ដើម្បីបំពេញតម្រូវការរបស់អតិថិជន, ការបញ្ចុះបញ្ចូលអតិថិជនឱ្យធ្វើការទិញ, ការកសាង និងការថែរក្សាទំនាក់ទំនងជាមួយអតិថិជន, ការបន្តធ្វើបច្ចុប្បន្នភាពផលិតផលជាដើម។ តែក៏មាននូវវិធីមួយទៀតដើម្បីឲ្យលក់កាន់តែឆាប់ដាច់នោះគឺ ការធ្វើទីផ្សារតាមអនឡាញ។
គ្រូបង្រៀន ឬជាអ្នកបណ្តុះបណ្តាលគេ (Professor)៖ សំដៅលើគ្រប់ការបង្រៀនទាំងអស់ មិនថាជាប្រភេទវគ្គខ្លី, ការបង្រៀនតាមអនឡាញ, ការបង្រៀនផ្ទាល់ជាដើម ដោយមិនប្រកាន់ទៅលើទម្រង់សិក្សាណាមួយឡើយឲ្យតែជាការបង្រៀនអ្នកដ៏ទៃឲ្យចេះ។
អ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា (IT)៖ ត្រួតពិនិត្យ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់អង្គការ ដោយធានាបាននូវប្រតិបត្តិការប្រព័ន្ធ បណ្តាញ និងកម្មវិធីដោយរលូន។ ពួកគេដឹកនាំក្រុមការងារផ្នែកព័ត៌មានវិទ្យា គ្រប់គ្រងគម្រោងបច្ចេកវិទ្យា និងតម្រឹមយុទ្ធសាស្ត្រព័ត៌មានវិទ្យាជាមួយនឹងគោលបំណងអាជីវកម្ម។ ការទទួលខុសត្រូវសំខាន់ៗរួមមាន ការថែទាំប្រព័ន្ធកុំព្យូទ័រ ការគ្រប់គ្រងបុគ្គលិកផ្នែកព័ត៌មានវិទ្យា និងការអនុវត្តការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាថ្មីៗ។
ជារួមមកវិញប្រសិនបើអ្នកទាំងអស់គ្នាមានជំនាញទាំងនេះស្រាប់ ប្រាកដណាស់ចំណូលនឹងងាយស្រួលរក ប៉ុន្តែវាក៏អាស្រ័យលើការធ្វើទីផ្សាររបស់អ្នកទាំងអស់គ្នាថាតើធ្វើយ៉ាងណាទើបគេស្គាល់ច្រើនហើយអាចរកចំណូលបានទ្វេរដង និងអតិថិជនរត់រកច្រើន? ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ជាមួយការងារទាំងអស់នេះ អ្នកទាំងអស់គ្នាអាចអានលំអិតបន្តនៅក្នុងសៀវភៅ ៦៩គំនិតរកលុយតាមអនឡាញ និងសៀវភៅ១ក្បាលនេះល្អសម្រាប់អ្នកមិនទាន់ចេះសោះពីរបៀបទាញចំណូលតាមអនឡាញ និងការរកប្រភពចំណូលជាច្រើនថែមទៀត ជាពិសេសល្អសម្រាប់អ្នកចង់ចាប់ផ្តើមកសាងអជីវកម្ម ឬម៉ាកយីហោខ្លួនឯងតាមអនឡាញផងដែរ។
ដូច្នេះក្រុមការងារបក្សីនឹងចែកសៀវភៅ ៦៩គំនិតរកលុយតាមអនឡាញ ហ្រ្វីចំនួន ៣,០០០ក្បាល នៅក្នុងកម្មវិធី ពិព័រណ៍ បច្ចេកវិទ្យា និងយានយន្ត នៅថ្ងៃទី ០៧ និង០៨ ខែមិថុនា ឆ្នាំ២០២៥ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល។ អ្វីដែលកាន់ពិសេសនៅក្នុងកម្មវិធីយើងមាន ស្តង់លក់ សៀវភៅ ជាច្រើនផងដែរ និងស្តង់ការដាក់តាំងបង្ហាញឡានអគ្គិសនីនិង ម៉ូតូអគ្គិសនីជាច្រើនម៉ូឌែលដែលមានការបញ្ចុះតម្លៃពិសេស និងការធានាត្រឹមត្រូវសម្រាប់បងប្អូនដែលបានទិញនៅក្នុងកម្មវិធី ហើយមានតែនៅក្នុងកម្មវិធីពិព័រណ៍តែប៉ុណ្ណោះ។
ចំពោះបងប្អូនដែលចង់បានគំនិតក្នុងការបង្កើតមុខរបរទាក់ទងទៅនឹងវិស័យបច្ចេកវិទ្យា និងរកចំណូលតាមអនឡាញ អាចអញ្ជើញចុះឈ្មោះចូលរួមកម្មវិធី សន្និសីទដែលមានរយៈពេលពីរថ្ងៃ ដែលថ្ងៃទី០១ ក្រោមប្រធានបទ៖ការចាប់ផ្តើមមុខរបរក្នុងវិស័យបច្ចេកវិទ្យា និងថ្ងៃទី០២ ក្រោមប្រធានបទ៖ ការកសាងប្រាក់ចំណូលតាមអនឡាញ ដែលចូលរួមដោយវាគ្មិនល្បីៗក្នុងវិស័យបច្ចេកវិទ្យា និងអ្នកផលិតមាតិការលើបណ្តាញសង្គមផងដែរ។ នេះជាពិព័រណ៍ខ្នាតធំនឹងមានអ្នកចូលរួមរាប់មុឺននាក់ហើយបច្ចេកវិទ្យាជាច្រើនរបស់កូនខ្មែរតាំងបង្ហាញផងដែរ ជាពិសេស មកទិញទ្បាន មកលក់ទ្បាន ដ្រូនកសិកម្ម ម៉ូតូ កង់បី ទូរស័ព្ទនិងកំព្យុទ័រក្នុងតម្លៃពិសេសបំផុត។ ទំនាក់ទំនងពីពិព័រណ៍តាម +855 97 832 4982 ។
អត្ថបទដោយ៖ ងួន ឃុនណា