ជាទូទៅ Game (ល្បែងលេងលើទូរស័ព្ទ) សំដៅលើវីដេអូហ្គេម ឬហ្គេមឌីជីថលដែលមានអន្តរកម្ម ដែលត្រូវបានរចនាឡើងសម្រាប់លេងនៅលើឧបករណ៍ចល័តដូចជាទូរស័ព្ទស្មាតហ្វូន និងថេប្លេត។ ហ្គេមទាំងនេះអាចមានចាប់ពីហ្គេមសាមញ្ញធម្មតា រហូតដល់ហ្គេមដែលមានទំហំធំជាងមុន មានក្រាហ្វិកកម្រិតខ្ពស់។
ហ្គេមទាំងអស់នោះរាប់ចាប់ពីហ្គេម៖ League of Legends, Dota 2, PUBG, Valorant, MLBB, Clash Of Clans, Free Fire..។ ហ្គេមទាំងនេះបើសិនជាអ្នកតាំងចិត្តច្បាស់ថាចង់រកចំណូលពីវាប្រាកដណាស់គឺវាអាចទៅរួចហើយសុច្ចរិកថែមទៀតផង។ ដូច្នេះហើយបើអ្នកលេងគួរតែលេងឲ្យចំណេញ។
- ចំណូលពីការលេងហ្គេមទាំងនេះអាចមកពី៖
- ចំណូលពីការផុសវីដេអូហ្គេមលើបណ្តាញសង្គមដូចជាតិកតុក យូធូប ហ្វេសប៊ុក
- ចំណូលពីការលេង Tournament
- ចំណូលពីអ្នកទស្សនា ឬអ្នកគាំទ្រ
- មានឱកាសក្លាយជាកីឡាករ (ប្រសិនអ្នកវឹកហាត់ខ្លាំង)
- អ្នកផលិតមាតិកា E-Sport
- Sponsor ឬប្រម៉ូតផលិតផល…
ជារួមមកវិញប្រសិនបើអ្នកទាំងអស់គ្នាមានជំនាញទៅលើភ្នែកហ្គេមទាំងនេះស្រាប់ ប្រាកដណាស់ចំណូលនឹងងាយស្រួលរក ប៉ុន្តែវាក៏អាស្រ័យលើការធ្វើទីផ្សាររបស់អ្នកទាំងអស់គ្នាថាតើធ្វើយ៉ាងណាទើបគេស្គាល់ច្រើនហើយអាចរកចំណូលបានទ្វេរដង ពីការ Sponsor នានាដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ជាមួយវិធីសាស្រ្តទាំងអស់នេះ អ្នកទាំងអស់គ្នាអាចអានលំអិតបន្តនៅក្នុងសៀវភៅ ៦៩គំនិតរកលុយតាមអនឡាញ និងសៀវភៅ១ក្បាលនេះល្អសម្រាប់អ្នកមិនទាន់ចេះសោះពីរបៀបទាញចំណូលតាមអនឡាញ និងការរកប្រភពចំណូលជាច្រើនថែមទៀត ក្នុងនោះក៏មាននូវវាគ្មិន E-Sport នៅកម្ពុជាដែលផល់ជាការចែករំលែងបទពិសោធន៍ផងដែរ។
ក្រុមការងារបក្សីនឹងចែកសៀវភៅ ៦៩គំនិតរកលុយតាមអនឡាញ ហ្រ្វីចំនួន ៣,០០០ក្បាល នៅក្នុងកម្មវិធី ពិព័រណ៍ បច្ចេកវិទ្យា និងយានយន្ត នៅថ្ងៃទី ០៧ និង០៨ ខែមិថុនា ឆ្នាំ២០២៥ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល។ អ្វីដែលកាន់ពិសេសនៅក្នុងកម្មវិធីយើងមាន ស្តង់លក់ សៀវភៅ ជាច្រើនផងដែរ និងស្តង់ការដាក់តាំងបង្ហាញឡានអគ្គិសនីនិង ម៉ូតូអគ្គិសនីជាច្រើនម៉ូឌែលដែលមានការបញ្ចុះតម្លៃពិសេស និងការធានាត្រឹមត្រូវសម្រាប់បងប្អូនដែលបានទិញនៅក្នុងកម្មវិធី ហើយមានតែនៅក្នុងកម្មវិធីពិព័រណ៍តែប៉ុណ្ណោះ។
ចំពោះបងប្អូនដែលចង់បានគំនិតក្នុងការបង្កើតមុខរបរទាក់ទងទៅនឹងវិស័យបច្ចេកវិទ្យា និងរកចំណូលតាមអនឡាញ អាចអញ្ជើញចុះឈ្មោះចូលរួមកម្មវិធី សន្និសីទដែលមានរយៈពេលពីរថ្ងៃ ដែលថ្ងៃទី០១ ក្រោមប្រធានបទ៖ការចាប់ផ្តើមមុខរបរក្នុងវិស័យបច្ចេកវិទ្យា និងថ្ងៃទី០២ ក្រោមប្រធានបទ៖ ការកសាងប្រាក់ចំណូលតាមអនឡាញ ដែលចូលរួមដោយវាគ្មិនល្បីៗក្នុងវិស័យបច្ចេកវិទ្យា និងអ្នកផលិតមាតិការលើបណ្តាញសង្គមផងដែរ។ នេះជាពិព័រណ៍ខ្នាតធំនឹងមានអ្នកចូលរួមរាប់មុឺននាក់ហើយបច្ចេកវិទ្យាជាច្រើនរបស់កូនខ្មែរតាំងបង្ហាញផងដែរ ជាពិសេស មកទិញទ្បាន មកលក់ទ្បាន ដ្រូនកសិកម្ម ម៉ូតូ កង់បី ទូរស័ព្ទនិងកំព្យុទ័រក្នុងតម្លៃពិសេសបំផុត។ ទំនាក់ទំនងពីពិព័រណ៍តាម +855 97 832 4982 ។
អត្ថបទដោយ៖ ងួន ឃុនណា