ជាទូទៅការងារមាន ៣ ប្រភេទ ដូចជា ការងារពេញម៉ោង ការងារក្រៅម៉ោង និងការងារសម្រាប់ពេលទំនេរ ហើយវាគឺអាចទទួលបានចំណូលដូចគ្នាទាំងអស់។ ប្រសិនបើអ្នកទាំងអស់គ្នាកំពុងចង់ចាប់ផ្តើមរកចំណូលតាមប្រភពអនឡាញដោយសុច្ចរិត ដូច្នេះសៀវភៅខ្មែរ១ក្បាលនេះល្អបំផុតសម្រាប់អ្នកក្នុងការបំផុសគំនិត និងប្រាប់ពីក្បួនក្នុងការរកចំណូលតាមអនឡាញផងដែរ ជាពិសេសល្អសម្រាប់អ្នកដែលមិនចេះសោះ ហើយចង់ចាប់ផ្តើម។
- ការចាប់ផ្តើមអជីវកម្មថ្មីៗ
- របៀបរកចំណូលតាមបណ្តាញសង្គម
- គំនិតក្នុងការធ្វើទីផ្សារអនឡាញ
- របៀបផលិតមាតិកាដែលទាក់ទាញដើម្បីទាញចំណូល
- ចំណូលពីការងារក្រៅម៉ោង
- ក្បួនប្រើជំនាញទាញចំណូល
- ទីផ្សារភាគហ៊ុន (Bitcoin & Crypto)
- Tech Startup
- គំនិតពី CEO, Funder, Influencer, Content Creator, Online Sell, Digital Marketing…
ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ជាមួយការងារទាំងអស់នេះ អ្នកទាំងអស់គ្នាអាចអានលំអិតបន្តនៅក្នុងសៀវភៅ ៦៩គំនិតរកលុយតាមអនឡាញ និងសៀវភៅ១ក្បាលនេះល្អសម្រាប់អ្នកមិនទាន់ចេះសោះពីរបៀបទាញចំណូលតាមអនឡាញ និងការរកប្រភពចំណូលជាច្រើនថែមទៀត ជាពិសេសល្អសម្រាប់អ្នកចង់ចាប់ផ្តើមកសាងអជីវកម្ម ឬម៉ាកយីហោខ្លួនឯងតាមអនឡាញផងដែរ។
ក្រុមការងារបក្សីនឹងចែកសៀវភៅ ៦៩គំនិតរកលុយតាមអនឡាញ ហ្រ្វីចំនួន ៣,០០០ក្បាល នៅក្នុងកម្មវិធី ពិព័រណ៍ បច្ចេកវិទ្យា និងយានយន្ត នៅថ្ងៃទី ០៧ និង០៨ ខែមិថុនា ឆ្នាំ២០២៥ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល។ អ្វីដែលកាន់ពិសេសនៅក្នុងកម្មវិធីយើងមាន ស្តង់លក់ សៀវភៅ ជាច្រើនផងដែរ និងស្តង់ការដាក់តាំងបង្ហាញឡានអគ្គិសនីនិង ម៉ូតូអគ្គិសនីជាច្រើនម៉ូឌែលដែលមានការបញ្ចុះតម្លៃពិសេស និងការធានាត្រឹមត្រូវសម្រាប់បងប្អូនដែលបានទិញនៅក្នុងកម្មវិធី ហើយមានតែនៅក្នុងកម្មវិធីពិព័រណ៍តែប៉ុណ្ណោះ។
ចំពោះបងប្អូនដែលចង់បានគំនិតក្នុងការបង្កើតមុខរបរទាក់ទងទៅនឹងវិស័យបច្ចេកវិទ្យា និងរកចំណូលតាមអនឡាញ អាចអញ្ជើញចុះឈ្មោះចូលរួមកម្មវិធី សន្និសីទដែលមានរយៈពេលពីរថ្ងៃ ដែលថ្ងៃទី០១ ក្រោមប្រធានបទ៖ការចាប់ផ្តើមមុខរបរក្នុងវិស័យបច្ចេកវិទ្យា និងថ្ងៃទី០២ ក្រោមប្រធានបទ៖ ការកសាងប្រាក់ចំណូលតាមអនឡាញ ដែលចូលរួមដោយវាគ្មិនល្បីៗក្នុងវិស័យបច្ចេកវិទ្យា និងអ្នកផលិតមាតិការលើបណ្តាញសង្គមផងដែរ។ នេះជាពិព័រណ៍ខ្នាតធំនឹងមានអ្នកចូលរួមរាប់មុឺននាក់ហើយបច្ចេកវិទ្យាជាច្រើនរបស់កូនខ្មែរតាំងបង្ហាញផងដែរ ជាពិសេស មកទិញទ្បាន មកលក់ទ្បាន ដ្រូនកសិកម្ម ម៉ូតូ កង់បី ទូរស័ព្ទនិងកំព្យុទ័រក្នុងតម្លៃពិសេសបំផុត។ ទំនាក់ទំនងពីពិព័រណ៍តាម +855 97 832 4982 ។
អត្ថបទដោយ៖ ងួន ឃុនណា