មិនធម្មតា! យុវជនខ្មែរ ១ រូបប្រើក្បួនចិញ្ចឹមបង្កងលក់តាមអនឡាញ រហូតដាច់ខ្លាំងពេកលែងទាន់អ្នកហូប
Khunna - ឃុនណា
MAY 15 2025
អាជីវកម្ម 4.0
60 views
2 mins read

មនុស្សភាគច្រើនរអ៊ូរទាំថាមានផលិតផលហើយ តែគ្មានទីផ្សារសម្រាប់លក់ គាត់ខំហើយ គ្មានលទ្ធផល គ្មានចំណូលនាំឱ្យគាត់បាក់ទឹកចិត្ត។ មានអ្នកលក់បង្កងជាច្រើននៅផ្សារក៏រអ៊ូដូចគ្នាដែរថា គ្មានអ្នកទិញ។ បញ្ហាមិនមែនគ្មានអ្នកទិញនោះទេ តើបញ្ហានៅត្រង់ណា? មានអ្នកលក់ខ្លះ គាត់មានទម្លាប់មួយតាំងពីដើមមកនោះគឺឱ្យអតិថិជនរត់មកទិញទំនិញ ឬផលិតផលរបស់ខ្លួន ដូចជាសម័យមុនគេដើរទៅផ្សារដើម្បីទិញរបស់របរ។

118062 699085

បើបន្តលក់ដូចជាសម័យដើម មិនប្តូរមកលក់តាមអនឡាញទេ អ្នកកាន់តែលក់ កាន់តែអស់សង្ឃឹមក្នុងទីផ្សារ។ សម័យទំនើបនេះ បើអ្នកចង់រកចំណូលកើន មានតែអ្នកចេះធ្វើទីផ្សារដោយខ្លួនឯងទេទើបអាជីវកម្មរបស់អ្នកមានអាយុវែង។ មានអ្នកចិញ្ចឹមបង្កងម្នាក់ក៏រអ៊ូដែរថា គាត់គ្មានបង្កងលក់ឱ្យគេទេ ទោះបីបង្កងគាត់រាងថ្លៃជាងគេក៏ដោយ ក៏គេទិញអស់ៗដែរ។ យើងអាចនិយាយថា លក់បង្កងដូចគ្នា តែវាសនាចំណូលខុសគ្នា។ ម្នាក់រអ៊ូថាលក់មិនដាច់ ម្នាក់ទៀតរអ៊ូថា គ្មានបង្កងលក់ឱ្យគេហូបមិនគ្រប់ តើគាត់មានរូបមន្តអ្វីខ្លះទៅ?

Make Money With Digital Marketing

លោក ពិសិដ្ឋ ជាអ្នកចិញ្ចឹមបង្កងអូស្ត្រាលីនៅជិតភ្នំជាយដែន ខេត្តពោធិ៍សាត់។ គាត់ធ្លាប់ជាពលករកូរ៉េ ប្រាក់ខែជិត ៣ពាន់ដុល្លារ។ ពេលលោកជាន់ទឹកដីខ្មែរ លោកមានកូនចិត្តមួយបានផុសឡើងថាកាលនៅកូរ៉េគាត់នឹងចិញ្ចឹមបង្កង។ ២ឆ្នាំដំបូងក្នុងការចិញ្ចឹមបង្កង មានតែលុយចេញ មិនធំក្លិនលុយចូលសោះ។ មានគេមើលងាយបោះសម្ដីថា បង្កងមួយគីឡូ ២៥ដុល្លារ គ្មានអ្នកទិញទេគេទៅទិញសាច់ហូបឆ្ងាញ់មាត់ជាង។ គាត់ស៊ូខាត ២ឆ្នាំមកនេះព្រោះតែគាត់មានក្តីស្រមៃមួយ គឺវាយឈ្មោះយីហោខ្មែរលើប្រអប់បង្កងនាំចេញទៅក្រៅប្រទេសឱ្យគេគិតថា “ខ្មែរយើងក៏មានសមត្ថភាពមិនធម្មតាដែរ”។

Photo 2025 05 15 18 22 15

មិនយូរប៉ុន្មានការចាប់ផ្ដើមនេះក៏ហុចផលឱ្យលោកលក់បង្កងអូស្ត្រាលីគ្រាន់បើជាងមុនបន្តិច។ រួចហើយលោក ពិសិដ្ឋ ក៏ឃើញផេកចាបក្រហមបានផុសទាក់ទងនឹងការបង្រៀនកាត់តវីដេអូដើម្បីធ្វីទីផ្សារឲ្យលក់ដាប់ ក៏លោកបានចុះឈ្មោះចូលរៀន។ គ្រាន់តែត្រឡប់ទៅវិញលោកបានធ្វើវីដេអូម្តងទៀតចាប់ផ្ដើមមានមនុស្សមើល និងចាប់អារម្មណ៍បង្កងរបស់គាត់កាន់តែច្រើនឡើង។ មានវីដេអូខ្លះមានអ្នកមើល ១ម៉ឺននាក់ ១សែននាក់ និង១លាននាក់ មានអ្នកមើលលោតរហូតដល់ ៣លាននាក់ឯណោះ។ គាត់ផុសលើបណ្ដាញសង្គម Facebook, TikTok, Telegram និង YouTube ដោយសារគាត់បានផ្សព្វផ្សាយលើបណ្តាញសង្គមអនឡាញបែបនេះហើយមានអ្នកស្គាល់ច្រើន បានជាមកទល់ឥឡូវនេះលោកគ្មានបង្កងលក់ឱ្យភ្ញៀវហូបមិនគ្រប់គ្រាន់ អាចនិយាយបានថាទីផ្សារដើរខ្លាំងពេករហូតដល់លក់លែងទាន់ភ្លៀវទិញហូប។ 

Photo 2025 05 15 18 19 22

ការធ្វីទីផ្សារគឺពិតជាសំខាន់ណាស់មិនថាបើកអាជីវកម្មណាមួយណានោះទេ ប្រសិនបើអ្នកមិនដើរទាន់តាមសម័យបច្ចុប្បន្ន ឬសម័យកាលនោះទេប្រាកដណាស់អាជីវកម្មអ្នកនឹងស្ងាត់។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ការធ្វីទីផ្សារតាមក្បួននេះ អ្នកទាំងអស់គ្នា អាចអានលំអិតបន្តនៅក្នុងសៀវភៅ ៦៩គំនិតរកលុយតាមអនឡាញដែលយើងនឹងចែកហ្រ្វីចំនួន ,០០០ក្បាល នៅក្នុងកម្មវិធី ពិព័រណ៍ បច្ចេកវិទ្យា និងយានយន្ត នៅថ្ងៃទី​ ០៧ និង០៨ ខែមិថុនា ឆ្នាំ២០២៥ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល។ អ្វីដែលកាន់ពិសេសនៅក្នុងកម្មវិធីយើងមាន ស្តង់លក់ សៀវភៅ ជាច្រើនផងដែរ និងស្តង់ការដាក់តាំងបង្ហាញឡានអគ្គិសនីនិង ម៉ូតូអគ្គិសនីជាច្រើនម៉ូឌែលដែលមានការបញ្ចុះតម្លៃពិសេស និងការធានាត្រឹមត្រូវសម្រាប់បងប្អូនដែលបានទិញនៅក្នុងកម្មវិធី ហើយមានតែនៅក្នុងកម្មវិធីពិព័រណ៍តែប៉ុណ្ណោះ។

 Photo 2025 04 24 12 21 13

ចំពោះបងប្អូនដែលចង់បានគំនិតក្នុងការបង្កើតមុខរបរទាក់ទងទៅនឹងវិស័យបច្ចេកវិទ្យា និងរកចំណូលតាមអនឡាញ អាចអញ្ជើញចុះឈ្មោះចូលរួមកម្មវិធី សន្និសីទដែលមានរយៈពេលពីរថ្ងៃ ដែលថ្ងៃទី០១ ក្រោមប្រធានបទ៖ការចាប់ផ្តើមមុខរបរក្នុងវិស័យបច្ចេកវិទ្យា និងថ្ងៃទី០២ ក្រោមប្រធានបទ៖ ការកសាងប្រាក់ចំណូលតាមអនឡាញ ដែលចូលរួមដោយវាគ្មិនល្បីៗក្នុងវិស័យបច្ចេកវិទ្យា និងអ្នកផលិតមាតិការលើបណ្តាញសង្គមផងដែរ។ នេះជាពិព័រណ៍ខ្នាតធំនឹងមានអ្នកចូលរួមរាប់មុឺននាក់ហើយ​បច្ចេកវិទ្យាជាច្រើន​របស់កូនខ្មែរតាំងបង្ហាញផងដែរ​ ជាពិសេស មកទិញទ្បាន ​មកលក់ទ្បាន ដ្រូនកសិកម្ម ​ម៉ូតូ​ កង់បី​ ទូរស័ព្ទ​និងកំព្យុទ័រក្នុងតម្លៃពិសេសបំផុត។ ​ទំនាក់ទំនងពីពិព័រណ៍តាម +855 97 832 4982

Photo 2025 04 24 12 34 41

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia