មិនពិបាក! ចង់បានរូបកាត់ផ្តាច់ Background ចេញបានស្អាតហើយច្បាស់ អាចប្រើវេបសាយ ៣ នេះជួយបាន​
Khunna - ឃុនណា
OCTOBER 22 2025
គន្លឹះល្អៗ
218 views
2 mins read

ដើម្បីផ្តាច់ Background ចេញពីរូបភាពបានស្អាតហើយច្បាស់ ដោយឥតគិតថ្លៃ ចាបខៀវសូមណែនាំវេបសាយ ៣ ខាងក្រោមនេះ ដែលពេញនិយម និងមានគុណភាពល្អ៖

20210819 180038 B279

១./  Remove.bg ប្រើ AI ដើម្បីផ្តាច់ Background យ៉ាងល្អិតល្អន់ ជាពិសេសសម្រាប់គែមសក់ ឬវត្ថុដែលពិបាកលុបចេញ។ ការប្រើប្រាស់ឥតគិតថ្លៃ៖ អនុញ្ញាតអ្នកឱ្យទាញយករូបភាពដែលបានកាត់រួចក្នុង កម្រិតគុណភាព Standard (ជាទូទៅ 0.25 Megapixels) ដែលច្បាស់ល្មមសម្រាប់ប្រើប្រាស់លើបណ្តាញសង្គម ឬក្នុងទំហំតូច។ របៀបប្រើ Remove.bg៖ គ្រាន់តែចូលទៅកាន់ remove.bg រួចចុច "Upload Image" រូបភាពរបស់អ្នក។ AI នឹងផ្តាច់ Background ដោយស្វ័យប្រវត្តិ ហើយអ្នកអាចចុច "Download" យកទៅប្រើបានភ្លាមៗ។

Screenshot 2024 04 16 at 14 01 42

២./  Erase.bg អាចផ្តាច់ Background ដោយស្វ័យប្រវត្តិដោយឥតគិតថ្លៃ ជាមួយលទ្ធផលច្បាស់ និងស្អាត។ វាផ្តល់ឱ្យអ្នកនូវ Credit (ពិន្ទុ) ឥតគិតថ្លៃប្រចាំខែ ដើម្បីទាញយករូបភាពគុណភាពខ្ពស់។ ការប្រើប្រាស់ឥតគិតថ្លៃ៖ អាចទាញយករូបភាពគុណភាពខ្ពស់ (Full Resolution) ដោយប្រើ Credit ឥតគិតថ្លៃដែលគេផ្តល់ឱ្យ។ គ្រាន់តែចូលទៅកាន់ remove.bg រួចចុច "Upload Image" រូបភាពរបស់អ្នក។ AI នឹងផ្តាច់ Background ដោយស្វ័យប្រវត្តិ ហើយអ្នកអាចចុច "Download" យកទៅប្រើបានភ្លាមៗ។

Automated Background Removal

៣./  Cutout.pro មានមុខងារផ្តាច់ Background យ៉ាងស្អាត និងមានឧបករណ៍កែសម្រួលផ្សេងៗទៀត។ វាដំណើរការបានល្អលើវត្ថុគ្រប់ប្រភេទ (មនុស្ស សត្វ ឬផលិតផល)។ ការប្រើប្រាស់ឥតគិតថ្លៃ៖ ផ្តល់ជូន Credi ឥតគិតថ្លៃនៅពេលចុះឈ្មោះ ដែលអាចប្រើដើម្បីទាញយករូបភាពកាត់ផ្តាច់ Background ក្នុងគុណភាពខ្ពស់ (HD)។ គ្រាន់តែចូលទៅកាន់ remove.bg រួចចុច "Upload Image" រូបភាពរបស់អ្នក។ AI នឹងផ្តាច់ Background ដោយស្វ័យប្រវត្តិ ហើយអ្នកអាចចុច "Download" យកទៅប្រើបានភ្លាមៗ។

1717524210 AI Apps Cutoutpro Bg Removal

គូសបញ្ជាក់ផងដែរថា ដើម្បីទទួលបានលទ្ធផលស្អាតបំផុត រូបភាពដើមរបស់អ្នកគួរតែមាន ផ្ទៃខាងក្រោយដែលមិនស្មុគស្មាញពេក (ឧទាហរណ៍ ផ្ទៃខាងក្រោយមួយពណ៌ ឬខុសគ្នាដាច់ពីវត្ថុមុខ)។ សូមពិនិត្យមើល Credit ឬដែនកំណត់ (limit) នៃការទាញយករូបភាពគុណភាពខ្ពស់នៃវេបសាយនីមួយៗ ព្រោះវាអាចផ្លាស់ប្តូរតាមពេលវេលាជាក់ស្តែង។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia