យោងតាមសេចក្តីប្រកាស និងការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការកំណត់និទ្ទេសនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី ១០–១១ ខែសីហា ឆ្នាំ ២០២៦ ក្រសួងបានកំណត់ និងបង្ហាញអំពីលក្ខខណ្ឌ ព្រមទាំងកម្រិតពិន្ទុសម្រាប់ការវាយតម្លៃ និងចាត់ចំណាត់ថ្នាក់និទ្ទេសរបស់បេក្ខជនដែលបានចូលរួមប្រឡងនៅក្នុងសម័យប្រឡងនេះ។

- ពិន្ទុ ៤២៧ - ៤៧៥ និទ្ទេស A
- ពិន្ទុ ៣៨០ - ៤២៦ និទ្ទេស B
- ពិន្ទុ ៣៣២ - ៣៧៩ និទ្ទេស C
- ពិន្ទុ ២៨៥ - ៣៣១ និទ្ទេស D
- ពិន្ទុ ២៣៧ - ២៨៤ និទ្ទេស E
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នឹងត្រូវប្រកាសជាផ្លូវការ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦។

ជាមួយគ្នានេះ លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅគ្រប់មណ្ឌលប្រឡង និងផ្សព្វផ្សាយតាមបណ្តាញសង្គមផ្លូវការរបស់ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្តល់ភាពងាយស្រួលដល់បេក្ខជន មាតាបិតា អាណាព្យាបាល និងសាធារណជន ក្នុងការទទួលបានព័ត៌មានអំពីលទ្ធផលប្រឡងប្រកបដោយភាពឆាប់រហ័ស និងច្បាស់លាស់។
- ផេកផ្លូវការសម្រាប់តាមដានលទ្ធផលប្រឡងបាក់ឌុប ២០២៦៖ MoEYS Cambodia
- ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងការប្រឡង BacII2026៖ https://lnk.bio/moeyscambodia
