ក្រុមហ៊ុន Meta បានបង្កើនការយកចិត្តទុកដាក់ទ្វេដងលើការផ្ដល់សេវាកម្មជាវ (Subscription) របស់ខ្លួន។ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុនហ្វេសប៊ុកបានដាក់ឱ្យដំណើរការគម្រោង Subscription សម្រាប់អ្នកប្រើប្រាស់ទូទៅនៅទូទាំងពិភពលោកជា នៅលើកម្មវិធី Facebook, Instagram និង WhatsApp។
បន្ថែមពីនេះ Meta ក៏បានចាប់ផ្ដើមធ្វើការសាកល្បងគម្រោងជាវថ្មីៗជាច្រើនទៀត សម្រាប់ក្រុមគោលដៅជាក់លាក់ រួមមាន៖ អាជីវកម្ម, អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បច្ចេកវិទ្យា Meta AI ផងដែរ។
មុខងារពិសេសៗនៃការជាវគម្រោង Plus របស់ Meta ($2.99 – $3.99 ក្នុងមួយខែ)
ដោយចំណាយត្រឹមតែពីរបីដុល្លារក្នុងមួយខែ សម្រាប់គម្រោង Instagram Plus ($3.99/ខែ), Facebook Plus ($3.99/ខែ) ឬ WhatsApp Plus ($2.99/ខែ) អ្នកប្រើប្រាស់នឹងទទួលបានអត្ថប្រយោជន៍ពិសេសៗដូចជា៖
- ដឹងព័ត៌មាន Story កាន់តែលម្អិត (IG/FB)៖ មិនត្រឹមតែដឹងថាអ្នកណាមើល Story ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដឹងពី ចំនួនដងដែលគេចូលមើលឡើងវិញ (Rewatched) ព្រមទាំងអាច Search ស្វែងរកឈ្មោះអ្នកមើលបានយ៉ាងរហ័ស។
- លួចមើលស្ងាត់ៗ៖ អាចចូលមើល ឬ Preview Story របស់អ្នកដទៃបានដោយសេរី ដោយប្រព័ន្ធមិនបង្ហាញឈ្មោះរបស់អ្នកក្នុងបញ្ជីអ្នកមើលឡើយ មានន័យថា ទោះអ្នកចូលមើលអាខោន ឬ Story គេ ក៏ម្ចាស់អាខោនគេមិនដឹងដែរ។
- ផុសមិនឱ្យលោតលើ Feed៖ អាច Post រូបភាព ឬវីដេអូ ចូល Profile ឬ Highlight ដោយមិនឱ្យលោតបង្ហាញលើ Feed របស់អ្នកដទៃឡើយ (ឃើញតែអ្នកដែលចូលមើល Profile អ្នកផ្ទាល់ប៉ុណ្ណោះ)។
- ពន្យារពេល Story៖ Story មិនលុបបាត់ទៅវិញក្នុងរយៈពេល ២៤ ម៉ោងដូចមុនទេ ដោយអ្នកអាចកំណត់ឱ្យនៅបានយូរជាងនេះ។
- បង្កើនការមើល (Spotlight Push)៖ ទទួលបានសិទ្ធិពិសេសក្នុងការរុញ Story របស់អ្នកឱ្យមានអ្នកមើលកាន់តែច្រើន គិតជាមធ្យម ១ សប្ដាហ៍ម្ដង។
- ដេគ័រកម្មវិធីតាមចិត្ត៖ អាចប្ដូររូប Icon កម្មវិធីលើអេក្រង់, ដូរពណ៌ Theme លើ WhatsApp និងដូរម៉ូតអក្សរ (Font) ស្អាតៗលើ Bio ឱ្យប្លែកពីគេ។

គួរគូសបញ្ជាក់ថា Meta បានប្រកាសដាក់ឱ្យដំណើរការ Meta Plus សម្រាប់ Instagram, Facebook និង WhatsApp ជាសកល ដោយផ្តល់ជូនអ្នកប្រើប្រាស់នូវមុខងារ និងបទពិសោធន៍ប្រើប្រាស់បន្ថែម ដែលមិនមាននៅក្នុងគណនីធម្មតា។ ទោះជាយ៉ាងណាតម្លៃ និងមុខងារមួយចំនួន អាចមានភាពខុសគ្នាទៅតាមប្រទេស និងតំបន់។ Meta អាចកំណត់តម្លៃខុសៗគ្នាទៅតាមប្រទេស និងតំបន់នីមួយៗ ដោយនៅកម្ពុជាកំពុងលោតតេស្តក្នុងតម្លៃប្រូម៉ូសិនពិសេស $0.99/ខែ ប៉ុណ្ណោះ។

នៅកម្ពុជាតម្លៃគឺ ០.៩៩ ដុល្លារក្នុងមួយខែ (ជាមួយការសាកល្បង ប្រើប្រាស់ឥតគិតថ្លៃ ១ ខែដំបូង)។ ប្រសិនបើជ្រើសរើសបង់ជាប្រចាំឆ្នាំ មានការបញ្ចុះតម្លៃ ២០%។ តម្លៃស្តង់ដារអន្តរជាតិ (US/Global)៖Facebook Plus / Instagram Plus៖ ៣.៩៩ ដុល្លារក្នុងមួយខែ, WhatsApp Plus៖ ២.៩៩ ដុល្លារក្នុងមួយខែ។ ជារួមមកវិញមុខងារមួយនេះល្អសម្រាប់ឯកជនភាពអ្នកប្រើប្រាស់ថានរណាដែលចូលចិត្តចូលមើល Story យើង ឬ Highlights នៅលើអាខោនយើងជាដើម ថាតើគេបានចូលមើលប៉ុន្មានដង ហើយជានរណាថែមទៀតផង។ម្យ៉ាងវិញទៀតប្រសិនបើយើងប្រើមុខងារ Facebook Plus មួយនេះទោះបីជាយើងចូលទៅតាមដាន Story ឬអាខោនគេដែលមិនប្រើមុខងារ Facebook Plus ដូចគ្នា នោះមានន័យថាយើងមានអទិភាពជាង ដោយម្ចាស់អាខោនដែលយើងបានចូលមើលនោះ គេមិនដឹងថាយើងបានចូលមើល ឬយើងជានរណាឡើយ។

