​​​​​​​​​​​​​​​​​​​​​​ Audi ប្រកាសចេញរបស់ជិះថ្មី មានលុយត្រឹម ១ម៉ឺនដុល្លារ ជិះឡើងភ្នំ Off-Road បានអ៊េមណាស់ ​​
Pheakdey Prem
MARCH 13 2023
យានយន្ត
387 views
2 mins read

​​​​​​​​​​​​​​​​​កាល​ពេល​ថ្មី​ៗ​នេះ​​​ ​ក្រុម​​ហ៊ុន​ Audi ​បាន​ប្រកាស​​ចេញ​នូវ​របស់​ជិះ​ថ្មី​​ អាច​បើក​​ឡើង​ភ្នំ ចូល​ព្រៃ​​ ​​​​បែប​​ off-Road ​​​​​​​​​​​​​បាន​មួយ​ចប់​​​ ហើយ​តម្លៃ​វិញ​​​​​ត្រឹម​ ១​ម៉ឺនដុល្លារ​​តែប៉ុណ្ណោះ​​ ​​​​​​បើ​​​បងប្អូន​មាន​ចាប់​អារម្មណ៍​​​​​​កក់​​​​ទុក​មួយ​ឲ្យ​ហើយទៅ​​​ព្រោះ​ថា​​​ ​​​​​​​​របស់មាន​ចំនួន​កំណត់​​​ដែល​ត្រូវ​ផលិត​។​

 Audi Launches A $10,000 E-Mountain Bike Without A Real Name

​​​​​​​​​​​​​​​​​យោ​ង​តាម​​​ការ​​​ប្រភព​​ចេញ​ផ្សាយ​​ពី​​​ bikeradar ​បាន​​ឲ្យ​ដឹង​ថា​ ​​​​ក្រុ​មហ៊ុន Audi កំពុងមាន​ដំណើរ​​​​ទៅ​ចាប់យក​​នូ​វ​​រថយន្ត​​អគ្គិសនី​​​​បណ្តើរ​​​​​​​ហើយ​​​​​​​ ខណ​:​​ដែល​​ខ្លួន​​​​​​ទើប​តែ​ប្រកាសចេញ​លក់​នូវ​របស់​ជិះ​​​ថ្មី​​ ​​​​​​​​​​​​​​​​​​តម្លៃ​​ ១ម៉ឺនដុល្លារ​ ​​​ដែល​​ជា​​​យាន​ជំនិះ​​​​​កង់​​ពីរ​​ប្រើ​អគ្គិសនី​​​​ ​​​​​​​​​​ហើយ​នោះ​គឺ​​ កង់​​អគ្គិសនីឡើង​ភ្នំ E-Tron  ​។

Audi E-Tron Mountain Bike

​​សម្រាប់​ការ​ឌីហ្សាញ​​​ ក៏ដូច​ជា​គំនិច​​ផ្តួច​ផ្តើម​ផលិត​កង់​​​ឡើង​ភ្នំនេះ​​ ​​​​​​ត្រូវ​បាន​បំផុសចេញ​ក្រុមហ៊ុន​អ្នក​​​​​​ប្រណាំង​ឡាន​ ​​ RS Q e-tron E2 electric Dakar Rally ​​ ហើយ​​កង់​នេះដែរអ្នក​​ដែល​​ទទួល​បន្ទក់​​​អ្នក​ផលិត​ជា​​ក្រុម​ហ៊ុន​​ Fantic ។

 Audi Launches A $10,000 E-Mountain Bike Without A Real Name

​​​​​​​​​​កង់​ឡើង​​ភ្នំ​​​​​ដែល​មាន​​តម្លៃ​ ១ម៉ឺន​ដុល្លារ​​ ​​នេះ​​​​​​​​ត្រូវ​បាន​​បំពាក់​ជាមួយ​ម៉ូទ័រ​អគ្គិសនី​មួយ​គ្រឿង​​​ម៉ាក​ Brose​ មាន​កម្លាំង 250W  ​និង​មាន​ថាមពល​​​​​​​ថ្ម​​ 720Wh ​​​​​​​​​​​​​ដោយ​​កង់​នេះ​​​មាន​​​​ទំហំ​ថ្ម​​ធំ​ជា​ង​កង់​របស់​​​​​​​​​​​​​​ក្រុម​ហ៊ុន​​ស្តេច​​​​ម៉ូតូ​ Harley-Davidson  Bash/Mm ទៅទៀត​។​​ មួយ​វិញ​​ទៀត​​បើ​​តា​ម​ការ​បញ្ជាក់​ពី​ខាង Audi បាន​ឲ្យ​ដឹងទៀត​ថា​​​​ សម្រាប់​​ថាមពល​​ថ្ម​ នៅពេល​សាក​ពេញ​ម្តង​អាច​​រត់​ចម្ងាយ​​​ចន្លោះ​​ពី​ ៤៨គ.ម សម្រាប់​ការ​ឡើង​ភ្នំ​ ឬ ជិះ​បែប​ off-Road ​និង​ ១៥២គ.ម សម្រាប់​ផ្លូវ​រាប​ស្មើរ​​​​ ។

 Audi Launches A $10,000 E-Mountain Bike Without A Real Name

​​​​​​អ្វី​​ដែល​​​កាន់​​​ភ្ញាក់​ផ្អើល​​មួយ​ទៀត​​​​​​​ គឺកង់​អគ្គិសនី​របស់ Audi នេះ​​​​​អាចប្រើ​ Mode បាន​ ៤​​ កម្រិត​​ ដូចជា​ Eco , Sport , Tour និង​​  All-out Boost  Mode​ ​។​ រាល់​ការ​​ដាក់​ Mode នីមួយ​​ៗ​​ គឺ​​អាស្រ័យ​​​ស្ថានភាព​ផ្លូវ​​ដែល​ជិះ​ឆ្លងកាត់​​ ​​​ដោយ​យើង​អាចបញ្ជារ​បាន​។​

​​​​​​​​​​គួរ​ជំរាបផងដែរ​​ថា​ ​​​​​​​​​​​​នៅ​​ឆ្នាំ​២០២២​​​ ​​​​​ក្រុម​ហ៊ុន​ Audi បាន​​លក់​រថយន្ត​អគ្គិសនី​​បាន​ចំនួន​​ ១សែន​​គ្រឿង​ទៅ​​កាន់​​​​ពិភព​លោក​ ​ហើយ​​​​​​រំលង​​​ ១២ខែ​​ ខាងមុន​ Audi សង្សឹ​ម​ថា​​​ការ​លក់​​នឹង​កើន​ឡើង​​ 44% បន្ថែម​ទៀត​៕​

​អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia