ធនាគារស្រុកខ្មែរឥឡូវទំនើបខ្លាំងណាស់ ចង់ដាក់ ចង់ដកក៏លែងពិបាកទៅណាឆ្ងាយទៀតដែរ ព្រោះមានមានទាំងឡានដឹកម៉ាស៊ីនអេធីអឹមចល័ត ដោយអាចរត់មកដល់មុខផ្ទះរបស់យើងបានទៀត។
បើយោងតាមប្រភពពីផេកផ្លូវការរបស់ ធនាគារ Vattanc BANK បានឲ្យដឹងថា ធានាគារនេះបាននាំយកនូវម៉ាស៊ីនអេធីមអឹមចល័តឈ្មោះថា CASH2U ដំបូងគេនៅស្រុកខ្មែរ និងចាប់ផ្តើមដាក់ឲ្យដំណើរការសាកល្បងឆាប់ៗនេះហើយ។
ក្នុងការនាំយកឡានដែលបំពាក់ម៉ាស៊ីនអេធីអឹមចល័តនេះមកស្រុកខ្មែរ ខាងធានាគារ បានប្រាប់ពីគោលបំណងថា គឺចង់ឲ្យអតិថិជនរបស់ខ្លួន មានភាពងាយស្រួយក្នុងការដកប្រាក់ ព្រមទាំងទទួលបាននូវក្រដាសប្រាក់ឬ លុយថ្មីៗ និងដើម្បីការពារសុវត្ថិភាពដល់អតិថិជនឲ្យកាន់តែខ្ពស់។
គួរជំរាបផងដែរថា ម៉ាស៊ីនអេធីអឹមចល័ត CASH2U នឹងធ្វើដំណើរជុំវិញខណ្ឌធំៗទាំង 5 ដែលមានដូចជា ខណ្ឌ7មករា ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌចំការមន ពីថ្ងៃទី19 រហូតដល់ថ្ងៃទី23 ខែមករា ចាប់ពីម៉ោង 8:00ព្រឹក ដល់ម៉ោង 8:00យប់៕
អត្ថបទដោយ៖ ព្រឹម ភក្តី