មនុស្សភាគច្រើនទិញ Laptop មើលតែ Spec! ប៉ុន្តែអ្នកជំនាញមើលលើ 2 ចំណុចនេះ
Mean Soty
JUNE 22 2026
PR
3 mins read

សុំចុចទីនេះ ដើម្បីទស្សនាវីដេអូ៖  https://m.youtube.com/watch?v=9ZTQJqyafWk&ra=m

មនុស្សភាគច្រើនទិញ Laptop ដោយផ្តោតលើ CPU, RAM និង Storage ព្រោះគិតថា Specification កាន់តែខ្ពស់ ការប្រើប្រាស់កាន់តែល្អ។ ប៉ុន្តែសម្រាប់អ្នកដែលមានបទពិសោធន៍ប្រើប្រាស់ Laptop អស់រយៈពេលជាច្រើនឆ្នាំ ឬអ្នកជំនាញផ្នែកបច្ចេកវិទ្យា ពួកគេដឹងថា Specification ខ្លាំង មិនមែនជាកត្តាតែមួយដែលកំណត់ថា Laptop មួយគ្រឿងល្អនោះទេ។ 

សាកស្រមៃមើលថា Laptop របស់អ្នកមាន CPU ជំនាន់ចុងក្រោយ RAM ច្រើន និងដំណើរការលឿនខ្លាំង ប៉ុន្តែបន្ទាប់ពីប្រើប្រាស់បានមួយរយៈ វាចាប់ផ្តើមមានបញ្ហា ឬត្រូវការជួសជុល។ នៅពេលនោះ អ្វីដែលអ្នកបារម្ភមិនមែនជាចំនួន Core របស់ CPU ទៀតទេ ប៉ុន្តែជាសំណួរថា Laptop នេះមានគុណភាពផលិតល្អប៉ុណ្ណា? តើវាធន់នឹងការប្រើប្រាស់ប្រចាំថ្ងៃកម្រិតណា? ហើយសំខាន់ជាងគេ តើមានអ្នកណាជួយអ្នកនៅពេលមានបញ្ហាឬទេ?

Asus1

នេះហើយជាមូលហេតុដែល ASUS មិនផ្តោតតែលើការបង្កើន Performance ប៉ុណ្ណោះទេ ប៉ុន្តែផ្តោតលើរឿងសំខាន់ ២ ដែលអ្នកប្រើប្រាស់ត្រូវការបំផុត គឺ Quality និង Service។ 

សម្រាប់ ASUS គុណភាពមិនមែនគ្រាន់តែជាពាក្យផ្សព្វផ្សាយនោះទេ។ Laptop ASUS ត្រូវឆ្លងកាត់ការធ្វើតេស្តរហូតដល់ 26 ដំណាក់កាល ដើម្បីធានាថាអាចទប់ទល់នឹងការប្រើប្រាស់ក្នុងស្ថានភាពផ្សេងៗ។ ចាប់ពីការធ្វើតេស្តភាពធន់ ការប្រែប្រួលសីតុណ្ហភាព ការរងរំញ័រ រហូតដល់ស្តង់ដារ Military-Grade Durabilityដែលជួយពង្រឹងភាពរឹងមាំ និងភាពជឿជាក់ក្នុងការប្រើប្រាស់រយៈពេលវែង។ 

លើសពីនេះ ASUS ក៏បន្តនាំមកនូវការច្នៃប្រឌិតថ្មីៗជាបន្តបន្ទាប់។ ពីការរចនាដែលទាន់សម័យ បច្ចេកវិទ្យាអេក្រង់កម្រិតខ្ពស់ មុខងារ AI និងដំណោះស្រាយថ្មីៗសម្រាប់អ្នកធ្វើការ អ្នកសិក្សា និងអ្នកបង្កើតមាតិកា។ នេះបង្ហាញថា គុណភាពពិតប្រាកដ មិនមែនសំដៅតែលើភាពធន់ប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលទាំងការច្នៃប្រឌិតដែលឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់សម័យថ្មីផងដែរ។       ប៉ុន្តែ ASUS យល់ថា គុណភាពល្អតែមួយមុខនៅមិនទាន់គ្រប់គ្រាន់ទេ។ ព្រោះសូម្បីតែ Laptop ដែលមានគុណភាពខ្ពស់ប៉ុណ្ណា ក៏គ្មាននរណាអាចធានាបាន 100% ថានឹងមិនមានបញ្ហានោះដែរ។ អ្វីដែលអ្នកប្រើប្រាស់ត្រូវការពិតប្រាកដ គឺទំនុកចិត្តថា នៅពេលមានបញ្ហា នឹងមានអ្នកជំនាញត្រៀមជួយដោះស្រាយជានិច្ច។ 

នេះហើយជាមូលហេតុដែល ASUS បន្តពង្រឹងសេវាកម្មក្រោយពេលលក់ ដើម្បីឱ្យអតិថិជនមានទំនុកចិត្តថា ពួកគេមិនត្រូវបានទុកឱ្យដោះស្រាយបញ្ហាតែម្នាក់ឯងឡើយ។ 

តាមរយៈ Perfect Warranty អ្នកប្រើប្រាស់ទទួលបានការការពារកាន់តែទូលំទូលាយ។ ជាមួយនឹងបណ្តាញ Service Center ផ្លូវការ ក្រុមជំនាញបច្ចេកទេស និងសេវាកម្មគាំទ្រដែលត្រៀមជួយជានិច្ច ASUS កំពុងបង្កើតបទពិសោធន៍ដែលលើសពីការលក់ផលិតផលមួយគ្រឿង។ 

ជាពិសេស សម្រាប់ម៉ូដែល ASUS Zenbook និង ProArt អតិថិជនអាចទទួលបាន International Warranty រហូតដល់ 3 ឆ្នាំ ខណៈម៉ូដែល ASUS ផ្សេងៗទៀតទទួលបានការធានារយៈពេល 2 ឆ្នាំ។ នេះមិនត្រឹមតែជាអត្ថប្រយោជន៍បន្ថែមប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីទំនុកចិត្តដែល ASUS មានចំពោះគុណភាពផលិតផលរបស់ខ្លួន។       គូសបញ្ជាក់ថា នៅក្នុងទីផ្សារដែលការប្រកួតប្រជែងភាគច្រើនផ្តោតលើ Specification ASUS ជឿថា អ្វីដែលអ្នកប្រើប្រាស់ត្រូវការពិតប្រាកដ គឺលើសពីសមត្ថភាពម៉ាស៊ីន។ ASUS មិនត្រឹមតែផ្តល់នូវ Performance ដ៏មានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវទំនុកចិត្តតាមរយៈគុណភាព ភាពធន់ និងសេវាកម្មដែលអាចពឹងផ្អែកបានក្នុងរយៈពេលវែង។ 

ព្រោះនៅទីបំផុត Laptop ដ៏ល្អមួយគ្រឿង មិនត្រូវបានវាស់តម្លៃត្រឹមតែល្បឿននៃការដំណើរការនោះទេ ប៉ុន្តែត្រូវវាស់តម្លៃតាមរយៈភាពជឿជាក់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងការគាំទ្រដែលនៅក្បែរអ្នកគ្រប់ពេលដែលត្រូវការ។ 

នេះហើយជាអត្ថន័យនៅពីក្រោយពាក្យស្លោករបស់ ASUS “អត់បញ្ហាបង!”

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia