បច្ចុប្បន្ននេះអ្នកគាំទ្រ iOS កាន់តែមានចំនួនច្រើនឡើងៗ ហើយចូលមកដល់ត្រីមាសទី3ក្នុងឆ្នាំ2022នេះ ឃើញថាចំណូលរបស់ Apple ក៏កើនឡើងមិនតែប៉ុណ្ណោះថែមទាំងអាចត្រងបានអ្នកប្រើប្រើប្រាស់ដែលប្តូរពី Android ទៅ iOS បានថែមទៀតផង។ ថ្មីៗនេះបើតាមការចុះផ្សាយរបស់ Financial time ក៏បានឱ្យដឹងផងដែរថា អ្នកប្រើប្រាស់លើស 50% បានសម្រុកទៅប្រើផលិតផលរបស់ Apple ច្រើនជាង Android ទៀត។
បើតាមរបាយការណ៍ដដែលបានបង្ហាញថា Apple បានក្តាប់យកចំណែកទីផ្សារអ្នកប្រើប្រាស់ស្មាតហ្វូនលើស 50% ក្នុងចំណោមអ្នកប្រើប្រាស់ស្មាតហ្វូនជាង150ប្រភេទទៀតក្នុងទឹកដីអាមេរិកដែលប្រើ Android ដូចជា Samsung ឬ Lenovo ជាដើម។
ហើយចំនួននៃការកើនឡើងរបស់ Apple នេះផងដែរគឺគេផ្អែកទៅលើអ្នកប្រើប្រាស់ជាប្រចាំដែលគេហៅថា “active installed base” រួមជាមួយនឹងអ្នកដែលបានទិញប្រើ Apple បានរយៈពេលមួយឆ្នាំផងដែរ។ លើសពីនេះទៅទៀតអ្នកដែលបានទិញ iPhone ប្រើមិនថាថ្មីឬមួយទឹកទេ គឺតែងតែចាយលុយជាមួយ Apple បន្ថែមទៀតដូចជាទិញសេវាកម្ម iCloud, Apple Music ឬសេវាកម្មផ្សេងៗទៀត។
យ៉ាងណាមិញ ការប្រើប្រាស់សេវាកម្មរបស់ Apple ទាំងនេះគឺមិនត្រឹមតែជួយទាញចំណូលដល់ Apple ប៉ុណ្ណឹងទេថែមទាំងជួយបង្កើនប្រាក់ចំណេញយ៉ាងច្រើនផងដែរ ខណៈប្រាក់ចំណេញសរុបប្រហែល 37-38% ហើយគេរំពឹងថាប្រាក់ចំណេញបានមកពីសេវាកម្មនេះគឺអាចឡើងដល់ 70%។ ដូច្នេះមានន័យថា Apple កើនទាំងអ្នកប្រើប្រាស់កើនទាំងចំណូលថែមមួយកម្រិតទៀត។
គូសបញ្ជាក់ផងដែរថា មុននឹងមានវត្តមាន Apple ចូលក្នុងពិភពទីផ្សាស្មាតហ្វូនគឺ ប្រភេទស្មាតហ្វូន Android បានកាន់កាប់ទីផ្សារមុនបាត់ទៅហើយ មានដូចជា Nokia, Motorola, Window និង Blackberry ជាដើម។
អត្ថបទដោយ៖ រិន មករា
