ក្រុមហ៊ុន Huawei ជាប់ចំណាត់ថ្នាក់លេខ១ នាំចេញនាឡិកាឆ្លាតវៃទូទាំងពិភពលោក និងបានសម្ពោធលក់ HUAWEI WATCH GT 6 Series សាកថ្មម្តងប្រើ 21ថ្ងៃ ឌីហ្សាញប្រណិតលំដាប់នាឡិកា Luxury ថ្លៃៗលើពិភលោក ភ្ចាប់មកជាមួយមុខនាឡិកាបែបខ្មែរបង្ហាញពីសិល្បះខ្មែរទៅកាន់ពិភពលោក មានភាសាខ្មែរពេញលេញ និងបំពាក់មុខងារកីឡានិងសុខភាពទទួលបានវិញ្ញាប័នបត្រ ពី អ៊ឺរ៉ុប (Europe) មានលក់ជាផ្លូវការហើយ។
ក្នុងពិធីសម្ពោធ WATCH GT 6 Series ក៏មានវត្តមាន លោក Jerry , វិចិត្រករគំនូរសហសម័យ កញ្ញា លីសា ម៉ម, Content Creator កញ្ញា Lengឡេង, និង លោក គ្រីស ឌីណា ចែករំលែកបទពិសោធន៍ប្រើនាឡិកាដៃឆ្លាតវៃ HUAWEI WATCH GT 6 Series ។
HUAWEI WATCH GT 6 Series ពាក់បានគ្រប់កាលៈទេសៈ មិនថាទៅធ្វើការ ចូលរួមកម្មពិធី ឬ ហាត់កីឡា ពាក់សាកសមគ្រប់ស្ថានការ ជាមួយវត្ថុធាតុដើមកំពូល តួផលិតពី Titanium កញ្ចក់ Sapphire glass ផ្តល់នៅភាពធន់ ពីការសឹកឆ្កូត, ភាពច្រែះ និង ការពារជម្រាបទឹកស្តង់ដារ IP69 និង 5ATM ។

ចំពោះមុខងារសុខភាពវិញ HUAWEI WATCH GT 6 Series ទទួលបានវិញ្ញាប័នបត្រលើ CE-Certificate បញ្ជាក់ពីភាពសុក្រិតពីសហភាពពីអ៊ឺរ៉ុប (Europe) និង មុខងារកីឡា Pro-Level ផ្តោតលើមុខងារ ជិះកង់ និង មុខងារ រត់ កម្រិតអាជីព ផ្តល់នៅទិន្ន័យលម្អិតពីការជិះកង់ និង រត់ ។
កាប្រើប្រាស់ប្រចាំថ្ងៃថ្ងៃ្កកាន់តែងាយស្រួលជាមួយថាមពលថ្ម សាកម្តងប្រើ 21ថ្ងៃ, មានទំហំផ្ទុកទិន្នន័យ 64GB បញ្ចូលបទចម្រៀងរាប់ម៉ឺនបទ, មានភាសាខ្មែរពេញលេញ អានសារដំណឹងជាភាសាខ្មែរ ហើយភ្ជាប់ប្រើជាមួយគ្រប់ស្មាតហ្វូនទាំង iOS និង Android។


កាន់តែអស្ចារ្យ ក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជាក៏នាំចូលនាឡិកាឆ្លាតវៃ HUAWEI WATCH 5 បំពាក់បច្ចេកវិទ្យាខ្ពស់ ប្រើប្រាស់ eSIM ក្នុងនោះដែរ ក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជា ចាប់ដៃគូរសហការជាមួយ ក្រុមហ៊ុន Cellcard លើអនុសារណៈនៃការយោគយល់រវាង HUAWEI និង Cellcard ដើម្បីដាក់ដំណើរការ eSim នៅលើ HUAWEI WATCH 5 ក្នុងនោះដែលអតិថិជនក៍ទទួលបាន Cellcard eSim បូកជាមួយ AO Data 50GB រយៈពេល 90ថ្ងៃ ។

អតិថិជនអាចរកជាវនាឡិកាឆ្លាតវៃ HUAWEI WATCH GT 6 Series និង HUAWEI WATCH 5 នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃទំនើប និង HUAWEI Showroom គ្រប់សាខា ទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅ។

