វ៉ាដាច់ហើយ! Apple ដណ្តើមតំណែងពី Nvidia ក្លាយជាក្រុមហ៊ុនដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងលោក
Khunna - ឃុនណា
JULY 20 2026
នវានុវត្តន៍
30 views
1 min read

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានបង្កើតព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងពិភពហិរញ្ញវត្ថុ ដោយបានដណ្តើមយកតំណែងជា «ក្រុមហ៊ុនដែលមានតម្លៃទីផ្សារថ្លៃបំផុតក្នុងលោក» ត្រឡប់មកវិញ។ ការស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៃតម្លៃហ៊ុនរបស់ Apple បានធ្វើឱ្យក្រុមហ៊ុននេះផ្លោះ Nvidia ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប AI ដ៏ធំមួយ ដែលធ្លាប់បានកាន់កាប់តំណែងកំពូលនេះមួយរយៈខ្លីកន្លងមក។

Apple Unseats Nvidia to Become Worlds Most Valuable Company as AI Bets Shift

ការផ្លាស់ប្តូរតំណែងជើងឯកផ្នែកបច្ចេកវិទ្យានេះ បានស្តែងឱ្យឃើញពីការប្រែប្រួលទិសដៅនៃការវិនិយោគលើវិស័យ AI ពិភពលោក។ ប្រសិនបើកាលពីមុន អ្នកវិនិយោគភាគច្រើនសម្រុកបោះទុនទៅលើក្រុមហ៊ុនផលិត Hardware និងបន្ទះឈីបដូចជា Nvidia នោះ ឥឡូវនេះទីផ្សារបានចាប់ផ្តើមបង្វែរអារម្មណ៍មកមើលក្រុមហ៊ុនដែលអាចទាញយកប្រាក់ចំណេញផ្ទាល់ពីអ្នកប្រើប្រាស់ចុងក្រោយ តាមរយៈការដាក់បញ្ចូល AI ទៅក្នុងឧបករណ៍ប្រចាំថ្ងៃវិញ។

កត្តាដែលជំរុញឱ្យ Apple ទទួលបានទំនុកចិត្តឡើងវិញពីសំណាក់វិនិយោគិន គឺយុទ្ធសាស្ត្រ «Apple Intelligence»។ ថ្វីត្បិតតែ Apple មិនបានចំណាយលុយវាល់លានដុល្លារដើម្បីបង្កើត Model AI ធំៗដោយខ្លួនឯងពីបាតដៃទទេដូចក្រុមហ៊ុនដទៃក៏ដោយ ប៉ុន្តែ Apple មានចំណុចខ្លាំងមួយដែលគ្មាននរណាដូច នោះគឺប្រព័ន្ធអេកូឡូស៊ី និងអ្នកប្រើប្រាស់ឧបករណ៍ (iPhones, iPads, និង Macs) រាប់ពាន់លានគ្រឿងជុំវិញពិភពលោក។

Economy A70e0f4f 51ab 4811 A459 480400f9d370

ការដាក់បញ្ចូលមុខងារ AI ទៅក្នុងឧបករណ៍ដែលមនុស្សរាប់លាននាក់កំពុងកាន់នៅក្នុងដៃស្រាប់ ត្រូវបានគេមើលឃើញថានឹងបង្កើតឱ្យមានរលកនៃការផ្លាស់ប្តូរទូរស័ព្ទ និងឧបករណ៍ថ្មីៗដ៏ធំសម្បើម។ នេះជាប្រភពចំណូលដ៏រឹងមាំ និងមានស្ថិរភាពដែលធ្វើឱ្យអ្នកវិនិយោគជឿជាក់ថា Apple នឹងនៅតែជាអ្នកប្រមូលផលប្រយោជន៍ធំបំផុតមួយពីបដិវត្តន៍ AI នេះ។

គូសបញ្ជាក់ផងដែរថា ការឡើងមកកាន់កាប់តំណែងលេខ១ សារជាថ្មីរបស់ Apple មិនត្រឹមតែបង្ហាញពីភាពរឹងមាំនៃម៉ាកសញ្ញារបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា សង្រ្គាមបច្ចេកវិទ្យា AI បានឈានចូលដល់ដំណាក់កាលថ្មីមួយទៀតហើយ។ នោះគឺដំណាក់កាលនៃការប្រកួតប្រជែងលើ «បទពិសោធន៍របស់អ្នកប្រើប្រាស់ពិតប្រាកដ» ជាជាងការប្រកួតប្រជែងតែលើកម្លាំងស្រាវជ្រាវ និងការផលិតបន្ទះឈីបតែមួយមុខ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia