ខ្លាចខាតលុយអ្នកប្រើ អឺរ៉ុបចេញច្បាប់ថ្មីទំនងឱ្យ Apple ប្តូររន្ធសាកទៅជា USB-C លើឧបករណ៍សឹងទាំងអស់
Makara Rin
APRIL 23 2022
អេឡិចត្រូនិក
371 views
1 min read

ប្រិយមិត្តប្រាកដជាបានដឹងមកហើយថាបច្ចុប្បន្ននេះទូរស័ព្ទ iPhone កំពុងប្រើប្រាស់នូវរន្ធសាកថ្មប្រភេទ USB-Lightning  ប៉ុន្តែសម្រាប់ឧបករណ៍មួយចំនួនរបស់ Apple ក៏ប្រើ USB-C ដែរ។ ដោយឡែកសហភាពអឺរ៉ុបក៏បានចេញច្បាប់មួយថានឹងដាក់រន្ធសាក USB-C លើឧបករណ៍ប្រើប្រាស់ជាច្រើន។

ដោយយោងទៅតាមសេចក្តីប្រកាសរបស់សភាអឺរ៉ុប European Parliament បានបង្ហាញថា ច្បាប់ថ្មីនេះនឹងធ្វើឱ្យអ្នកទិញក៏ដូចជាអ្នកប្រើប្រាស់ទាំងអស់ពុំចាំបាច់ទិញខ្សែសាកថ្មថ្មីនោះទេរាល់ពេលដែលចង់ប្តូរឬទិញទូរស័ព្ទថ្មីពោលគឺ ប្រើតែខ្សែសាកថ្មមួយគឺត្រូវជាមួយនឹងឧបករណ៍សឹងទាំងអស់។

Will USB-C replace the Lightning port on iPhones? - Dignited

ប្រភពដដែលក៏បានបន្តថា ដើម្បីដោះស្រាយបញ្ហានេះបានគឺរាល់ឧបករណ៍ប្រើប្រាស់ជាច្រើនដូចជា៖ ទូរស័ព្ទ កាសតូច កាសធំ​ ដៃបញ្ជាលេងហ្គេម​ Speaker ជាដើមគឺត្រូវតែបំពាក់រន្ធសាកថ្ម USB-C មកជាមួយ។

យ៉ាងណាមិញ គណៈកម្មការនៃសហភាពអឺរ៉ុបគឺចង់ជំរុញឱ្យមានស្តង់ដារថ្មីទៅលើការសាកថ្មដោយមិនប្រើខ្សែ​ ជាក់ស្តែងដូចជា Apple MagSafe ជាដើម ហើយការធ្វើបែបនេះគឺដើម្បីកាត់បន្ថយកាកសំណល់ដែលចេញមកពីផលិតផលអេឡិចត្រូនិច។

គួររំលឹកផងដែរថា កាកសំណល់ឆ្នាំងសាកឧបករណ៍អេឡិចត្រូនិចប្រហែលកន្លះពាន់លានបានដឹកទៅកាន់សហភាពអឺរ៉ុបជារៀងរាល់ឆ្នាំ មិនតែប៉ុណ្ណោះវាបង្កើតទៅជាកាកសំណល់ចំនួន 11,000 ទៅ 13,000 តោន នៃឆ្នាំងសាកថ្មទូរស័ព្ទរួមជាមួយនឹងផលិតផលតូចៗផ្សេងទៀត។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia