វៀតណាមត្រូវប៉ាន់ហើយ!២០២៣ ក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោកទាំង២នេះ សម្រុកទៅវិនិយោគនៅវៀតណាម
Pheakdey Prem
MAY 22 2023
យានយន្ត
210 views
2 mins read

​នៅឆ្នាំ២០២៣ នេះយើង​សង្កេត​ឃើញ​ថា ប្រទេស​វៀតណាម​​​​​​​កំពុងតែ​​ត្រូវ​ប៉ាន់​​​​ខ្លាំងមែន​ទែន​​​​​​​​ ដោយសារតែកាលពីពេលថ្មីៗនេះ ​ក្រុមហ៊ុនលំដាក់​ថ្នាក់​ពិភព​លោក​​​ទាំង២ ​​​ ​ គឺ​ក្រុម​ហ៊ុន​​​​ស្តេច​បច្ចេ​កវិទ្យា​ Apple ដែល​មក​ពី​​​​សហរដ្ឋអាមេរិក និង​​​​ក្រុម​ហ៊ុនស្តេច​​ឡានអគ្គិសនី​​​​​ BYD ​​​​មក​ពី​​​​ប្រទេស​ចិន​ បាន​សម្រុកទៅវិនិយោគនៅប្រទេសវៀតណាម។

 

ជាក់ស្តែង ផ្អែក​លើ​ប្រភព​​​​ពី​​​គេហទំព័រ​ CNN បាន​ឲ្យ​ដឹងថា​ ក្រុម​ហ៊ុន​ BYD ​ដែលត្រូវបានគេស្គាល់ថាជាឡាន​អគ្គិសនីលក់ដាច់បំផុត Top1 នៅ​​ប្រទេស​ចិន​ ហើយ​ក៏ជា​គូប្រជែង​​ជាមួយ​ក្រុមហ៊ុន​ឡាន​អគ្គិសនី​ Tesla ​របស់​ Elon Musk ផងដែរ ​ទន្ទឹម​នឹងនេះ​​ ក្រុម​​ហ៊ុន​​​​ BYD មាន​គម្រោង​​ចង់​ពង្រីក​​​ការ​ផលិត​ និង​ដំឡើង​ឡាន​អគ្គិសនី​​នៅ​ប្រទេស​វៀតណាម​។

Image 1408649945

​ម្យ៉ាងវិញទៀត​ ក្រុម​ហ៊ុននេះ​ ដែលមាន​មូលដ្ឋាននៅទីក្រុង Xian នៃប្រទេសចិន បាន​គ្រោងថានឹងបើករោងចក្រនៅក្នុងប្រទេសវៀតណាម ដើម្បីផលិតគ្រឿងបន្លាស់រថយន្ត និងក្នុងគោលបំណងនាំចេញគ្រឿងបន្លាស់ទៅកាន់រោងចក្រដំឡើងទាំងអស់នៅតាមបណ្តាប្រទេសជិតខាងក្នុងនោះមានប្រទេសថៃផងដែរ​។​

Apple Launches Online Store in Vietnam Apple Store.1

ដោយ​ឡែក​​ សម្រាប់​ក្រុម​ហ៊ុន​​ស្តេច​បច្ចេ​កវិទ្យា​​ Apple ថ្មី​​ៗនេះ គេបាន​ឲ្យ​ដឹងថា Apple មាន​គ្រោង​នឹងបើកផ្សារ Online Store ជាលើកដំបូងបង្អស់នៅក្នុងប្រទេសវៀតណាម ។​ បើ​តាម​សម្តី​របស់​​​ប្រធានផ្នែកលក់រាយរបស់ Apple លោក Deirdre O'Brien បាន​និយាយថា "យើមានកិត្តិយសណាស់ដែលមានឱកាសពង្រីកនៅក្នុងប្រទេសវៀតណាម ហើយអតិថិជន​នៅប្រទេស​​វៀតណាម​​អាច​ស្វែង​រក​ផលិត​ផលរបស់​ក្រុម​ហ៊ុន​ Apple ទាំងអស់​ តាមរយ:​ Online Store ​ព្រម​ទាំងអាច​​ជជែក​ពិភាក្សាជាមួយ​អ្នក​ជំនាញ​​​​​​របស់​ Apple បាន​ " ។ នេះ​បើ​យោងតាម​​​​​​ការ​ចេញ​ផ្សាយ​ពី​គេហទំព័រ​ News365 ។

Key Elements in the Marketing Strategy of Apple 1200x720

គួរ​ជំរាបផងដែរ​ថា តាមតួរលេខផ្លូវការបាននិយាយថា ឧស្សាហកម្មផលិតទូរស័ព្ទចល័តរបស់វៀតណាមបានរាយការណ៍ថា មានចំណូលពីការនាំចូល-នាំចេញចំនួន 114 ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលជាមួយភាគបីនៃប្រាក់ចំណូលនាំចូល-នាំចេញសរុបរបស់ប្រទេសនេះ៕

អត្ថបទ៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia