កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ នេះក្រុមហ៊ុន AIQAR បានធ្វើការបើកសម្ពោធជាផ្លូវការនូវស្ថានីយ៍សាកថ្មល្បឿនលឿនរបស់ខ្លួននៅខណ្ឌសែនសុខ ក្រោមកិច្ចសហការជាមួយនឹងក្រុមហ៊ុន EV Energy Tech ហើយក៏មានការបើកឱ្យសាកដោយឥតគិតថ្លៃសម្រាប់អ្នកប្រើប្រាស់រថយន្ត AIQAR ទាំងអស់ទូរទាំងប្រទេស។
កិច្ចសហការនេះបានបញ្ជាក់យ៉ាងច្បាស់ពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន AIQAR ក្នុងការចូលរួមចំណែកជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យយានយន្តអគ្គិសនី តាមរយៈការពង្រីកបណ្ដាញស្ថានីយ៍សាកថ្ម មាននៅគ្រប់ Showroom របស់ក្រុមហ៊ុន AIQAR។
កម្មវិធីសម្ពោធនេះជាតឹកតាងដ៏សំខាន់បញ្ជាក់ពីដំណើរឆ្ពោះទៅមុខនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់យានយន្តអគ្គិសនីនៅកម្ពុជា។ កិច្ចសហការរវាង AIQAR និង EV Energy Tech នេះបានប្រកាសដាក់ឱ្យប្រើនូវ ស្ថានីយ៍សាកល្បឿនលឿនដំបូងគេបង្អស់នៅ Showroom សាខាសែនសុខ របស់ AIQAR ហើយស្ថានីយ៍សាកល្បឿនលឿនប្រភេទនេះ ជាស្ថានីយ៍ទី ៥នៅកម្ពុជាយើងដែលមានអានុភាពសាក 60kW ប្រភេទចរន្តជាប់ DC។
បច្ចេកវិទ្យាស្ថានីយ៍សាកថ្មរបស់ក្រុមហ៊ុន Cornerstone Technologies ជាស្ថានីយ៍ ដំណើរការដោយស្វ័យប្រវត្តិ ងាយស្រួលប្រើប្រាស់ ជាមួយនឹង App EV Technology ដោយបច្ចុប្បន្នកំពុងដំណើរការនៅបណ្ដាប្រទេសជាច្រើនដូចជា កម្ពុជា ថៃ ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី។
គ្រប់ស្ថានីយ៍សាកថ្មល្បឿនលឿនដែលមានអានុភាព 60kW ដែលភ្ជាប់មកជាមួយឌុយសាកចំនួនពីរ មានសមត្ថភាពសាកថ្មចំណាយពេលខ្លី ដោយត្រឹមរយៈពេលខ្ទង់ ៣០នាទីអាចធ្វើដំណើរបានខ្ទង់១៨០គីឡូម៉ែត្រ នេះបើតាមការឱ្យដឹងពីលោក Vincent Chung នាយកផ្នែកពាណិជ្ជកម្មអន្តរជាតិ និង យុទ្ធសាស្ត្រគម្រោង របស់ក្រុមហ៊ុន Cornerstone Technologies។
កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ រវាងក្រុមហ៊ុន AIQAR និង EV Energy Tech នេះមានគោលបំណងក្នុងការផ្លាស់ប្ដូរវិស័យយានយន្តអគ្គិសនីកម្ពុជា ជាមួយនឹងគម្រោងជាច្រើនក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធយានយន្តអគ្គិសនី ត្រឹមឆ្នាំ ២០២៤ នេះ។
នាយកប្រតិបត្តិក្រុមហ៊ុន EV Energy Tech លោក Liu Dehui បានបញ្ជាក់ឱ្យដឹងផងដែរថា ក្រុមហ៊ុននឹងតម្លើងស្ថានីយ៍សាកល្បឿនលឿនអានុភាព 60kW បន្ថែមទៀតប្រមាណជា ១០ស្ថានីយ៍ នៅត្រីមាសទីពីរនៃឆ្នាំ ២០២៤នេះ ស្ថិតក្នុងទីតាំងសម្បូរទៅដោយចរាចរណ៍ដូចជា តំបន់ផ្សារទិញទំនិញ ស្ថានីយ៍ប្រេងឥន្ធនៈ ផ្លូវជាតិធំៗ ដោយមានកុងត្រារួចរាល់ហើយ។
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន AIQAR ក៏កំពុងតែសកម្មក្នុងការពង្រីកបណ្ដាញចែកចាយយានយន្តរបស់ខ្លួននៅតាមបណ្ដាខេត្តនៅប្រទេសកម្ពុជាយើងផងដែរ (នឹងមាន Showroom ពីរទៀតនៅត្រីមាសទី២ នៅខេត្តសៀមរាប និង ក្រុងប៉ោយប៉ែត) ដោយធ្វើការយ៉ាងជិតស្និតជាមួយនឹងក្រុមហ៊ុន EV Energy Tech ដើម្បីសម្រួលដល់ការតម្លើងស្ថានីយ៍សាកថ្មល្បឿនលឿនអស់ទាំងនោះគ្រប់ទីតាំង ហើយការដាក់សម្ពោធជាផ្លូវការនៅខណ្ឌសែនសុខនេះ ជាជំហានដំបូងក្នុងការចាប់ផ្ដើម នេះបើតាមការលើកឡើងពីសំណាក់លោក Sergei Bakulin នាយកប្រតិបត្តិក្រុមហ៊ុន AIQAR Cambodia។
កិច្ចសហប្រតិបត្តិការនេះផងដែរ មានគោលបំណងជម្រុញការចាប់យកប្រើប្រាស់នូវយានយន្តអគ្គិសនីនៅកម្ពុជា ស្របទៅតាមបេសកកម្មនៃស្ថាប័នទាំងពីរ “នាំយកការសាករថយន្តអគ្គិសនីសម្រាប់អ្នករាល់គ្នា”។
ការខិតខំប្រឹងប្រែងក្នុងការសហការរវាង AIQAR និង EV Energy Tech នេះជាសញ្ញាមួយបង្ហាញពីផ្លែផ្កា នៃអនាគតយានយន្តអគ្គិសនីនៅកម្ពុជា កំពុងឆ្ពោះទៅកាន់អនាគតប្រកបដោយចីរភាព និង ថែររក្សារដល់បរិស្ថានយើង។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖
🔗 គេហទំព័រ https://taplink.cc/aiqar
📲 តេឡេក្រាម t.me/AIQAR_info
📞 លេខទូរស័ព្ទ 096 730 2095