ក្រុមហ៊ុនខ្នាតយក្សផលិតរថយន្តអគ្គិសនីAIONកាលពីថ្មីៗនេះបានបើកសម្ពោធរោងចក្ររបស់ខ្លួននៅប្រទេសថៃកាលពីថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤។ បន្ថែមពីនេះទៅទៀតក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សមួយនេះ ក៏មានគម្រោងសិក្សាពង្រីកបេីករោងចក្រនៅប្រទេសកម្ពុជា នាពេលឆាប់ៗនេះ និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដទៃទៀតផងដែរ។ ដោយសម្លឹងមើលឃើញពីសក្តានុពល និងរបត់នៃតម្រូវការរថយន្តអគ្គិសនីជាសកល ទាំងក្នុងប្រទេសថៃ និងប្រទេសក្នុងតំបន់។ គួរបញ្ជាក់ឲ្យដឹងដែលថាខ្សែចង្វាក់ផលិតកម្មនៃរោងចក្រផលិតរថយន្តអគ្គិសនី AION នៅក្នុងប្រទេសថៃមានសមត្ថភាពផលិតរថយន្តអគ្គិសនីរហូតដល់ 50,000គ្រឿងក្នុងមួយឆ្នាំ៕