ទំនើបមែន! Techo Startup ធ្វើវេបសាយ AI កែអក្ខរាវិរុទ្ធភាសាខ្មែរ និងចម្លងអក្សរពីរូបភាព
ផាន់ណា - Phanna
NOVEMBER 13 2023
នវានុវត្តន៍
1.7 K views
1 min read

ai.techostartup.center នេះគឺជាបច្ចេកវិទ្យាទំនើប ឬ វេបសាយ AI ដែលបង្កើតឡើងដោយ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” មានសមត្ថភាពអាចកែអក្ខរាវិរុទ្ធភាសាខ្មែរ និងចម្លងអក្សរពីរូបភាព។ នេះបើយោងតាមការចេញផ្សាយរបស់ Techo Startup នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

ប្រភពខាងលើបានឱ្យដឹងថា កម្មវិធីនេះផ្តល់នូវការបង្ហាញពីប្រសិទ្ធភាព និងភាពត្រឹមត្រូវនៃ OCR ក្នុងការទាញយកអក្សរដែលម៉ាស៊ីនអាចអានបានពីរូបភាពឯកសារបញ្ជាក់អត្តសញ្ញាណ ដូចជាអត្តសញ្ញាណប័ណ្ណខ្មែរ ប័ណ្ណបើកបរ និងលិខិតឆ្លងដែន។ ក្រៅពីនេះ ឌីជីថលូបនីយកម្មភាសាខ្មែររបស់យើង មានសមត្ថភាពក្នុងយល់នូវអត្ថន័យ និងដំណើរការនៃភាសាខ្មែរ ហើយអាចធ្វើកិច្ចការដូចជា ការញែកពាក្យពីអត្ថបទភាសាខ្មែរ ការកែតម្រូវលើលំដាប់អក្ខរាវិរុទ្ធប្រកបនៃពាក្យក្នុងភាសាខ្មែរ ការកែតម្រូវពាក្យប្រកបខុស និងការវិភាគអត្ថន័យពាក្យដែលមានន័យស្រដៀងជាដើម។

400058205 810126337578799 7236114314985425 N

សាធារណជនអាចសាកល្បងប្រើប្រាស់ និងទទួលយកបទពិសោធន៍នៃបច្ចេកវិទ្យាបញ្ញាសប្បនិមិត្តទាំងនេះនៅក្នុងកម្មវិធីគេហទំព័រយើងបាន តាមរយៈតំណភ្ជាប់៖ https://ai.techostartup.center

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth