ឈប់ចំណាយពេលយូរ! ឧបករណ៍ AI ទាំង១០នេះ អាចបង្កើតវីដេអូក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ
Khunna - ឃុនណា
MARCH 4 2025
នវានុវត្តន៍
2.2 K views
2 mins read

សព្វថ្ងៃនេះបញ្ញាសិប្បនិម្មិត AI បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ រួមមានការធ្វើស្វ័យប្រវត្តិកម្មកិច្ចការ ការបង្កើនប្រសិទ្ធភាពការងារ ការសិក្សា មុខជំនួញ អជីវកម្ម និងបទពិសោធន៍ផ្សេងៗទៀត ខណៈដែលវាក៏អាចជួយឱ្យប្រើប្រាស់មានការរីកចម្រើនលើគ្រប់វិស័យតាមរយៈប្រព័ន្ធអ៊ីនធឺណិត។

0x0
ដូចច្នេះប្រសិនបើអ្នកទាំងអស់ពិបាកក្នុងការកាត់វីដេអូ ឬចង់បានវីដេអូដែលប្លែកៗដើម្បីយកទៅប្រើប្រាស់ខ្ញុំនឹងណែនាំកម្មវិធី AI ទាំង១០នេះ ដែលអាចបង្កើតវីដេអូបានយ៉ាងឆាប់រហ័ស និងងាយស្រួល។
•    Syllaby ជាកម្មវិធីបង្កើតវីដេអូ AI ពីអត្ថបទ ជាមួយនឹងរូបតំណាង AI ដែលអាចកែប្រែបានគ្រប់ទម្រង់ ផ្តល់សំឡេងបញ្ចូលបានជាច្រើនភាសា រួមបញ្ចូលជាមួយឧបករណ៍និពន្ធ និងវេទិកាបណ្តាញសង្គមផ្សេងៗ និងប្រើបានដោយឥតគិតថ្លៃ។
•   Invideo AI ជាកម្មវិធីកែសម្រួលវីដេអូដែលងាយស្រួលប្រើ មានកន្លែងស្តុកវីដេអូ Media ដ៏ធំ ដែលមានច្រើនជម្រើស ផលិតវីដេអូបានស្អាតល្អ អាចកែសម្រួលវីដេអូ ឬអក្សរបញ្ចូលអត្ថបទបាន។ 
•    Runway ML ជាកម្មវិធីអាចផ្តល់មុខងារកែសម្រួលវីដេអូដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ផ្ដល់ឧបករណ៍សម្រាប់លុបផ្ទៃខាងក្រោយ និងបន់បែនចលនាបានដោយរលូន អាចបង្កើតវីដេអូពីអត្ថបទសរសេរ អនុញ្ញាតឱ្យផ្ទេររចនាបទវីដេអូផ្សេងៗបានយ៉ាងងាយស្រួល។ 


•    Lumen5 ជាកម្មវិធីអាចបម្លែងអត្ថបទ Vlog ទៅជាមាតិកាវីដេអូ ផ្តល់កន្លែងផ្ទុក Media ដ៏ធំនៃឈុតវីដេអូ និងរូបភាពជាច្រើន ផ្តល់ការបង្កើតសាច់រឿងដោយប្រើប្រាស់ AI (បញ្ញាសិប្បនិម្មិត)
•    Pictory ជាកម្មវិធីអាចបម្លែងខ្លឹមសារអត្ថបទទម្រង់វែងទៅជាឃ្លីបវីដេអូខ្លីៗ អាចផ្តល់សំឡេងអានដោយស្វ័យប្រវត្តិពីអត្ថបទទៅជាសំឡេងនិយាយ អាចជ្រើសរើសបានច្រើនភាសា ។
•   Fliki អាចបង្កើតវីដេអូពីអត្ថបទដោយប្រើសំឡេង AI ដែលមានភាពប្រាកដនិយមអាចបញ្ចូលភាសា និងសំឡេងជាសំនៀងបានយ៉ាងច្រើន ផ្តល់ជម្រើសកែសម្រួល និងកែប្រែតាមចិត្តយ៉ាងងាយស្រួល អនុញ្ញាតឱ្យបង្កើតវីដេអូបានយ៉ាងឆាប់រហ័សពីអត្ថបទប្លុក ឬស្គ្រីប។

AI Video Generator
•    Elai អាចបង្កើតវីដេអូដោយប្រើ AI ពីអត្ថបទទៅជាវីដេអូ ផ្តល់រូប AI ដែលអាចកែប្រែបានតាមតម្រូវការអ្នកប្រើប្រាស់ អាចបញ្ចូលភាសាជាច្រើនសម្រាប់ការបញ្ចូល អនុញ្ញាតឱ្យធ្វើបច្ចុប្បន្នភាព និងកំណែវីដេអូចាស់ៗបានឆាប់រហ័ស។ 
•    Designs AI អាចផ្តល់វេទិកាឌីហ្សាញ AI រួមបញ្ចូលគ្នាទាំងអស់ក្នុងមួយស្តុកតែមួយ ដែលអាចបង្កើតវីដេអូបានផងដែរ ផ្តល់ឧបករណ៍ឌីហ្សាញឡូហ្គោ និងក្រាហ្វិកដែលដំណើរការដោយ AI រួមបញ្ចូលគំរូវីដេអូដែលមានស្រាប់ រួមបញ្ចូលមុខងារបម្លែងអត្ថបទទៅជាសំឡេងជាច្រើនភាសា។ 


•    Steve AI អាចបង្កើតវីដេអូពីអត្ថបទ ជាមួយនឹងរចនាបទដែលបង្កើតដោយ AI ជាច្រើន ផ្តល់ជម្រើសជាសំឡេងដែលច្បាស់ល្អ បង្កើតសេណារីយ៉ូបានយ៉ាងល្អ រួមបញ្ចូលឧបករណ៍កែសម្រួលវីដេអូជាច្រើនប្រភេទ និងតាមជម្រើស។ 
•    Veed io អាចបង្កើតវីដេអូពីអត្ថបទជាមួយនឹងរចនាបទដែលបង្កើតដោយ AI បានច្រើនប្រភេទ និងអនុញ្ញាតឱ្យអ្នកបង្កើតមាតិកាបានយ៉ាងឆាប់រហ័ស ឈុតវីដេអូ សំឡេងបញ្ចូល អត្ថបទរត់ និងចលនាផ្សេងៗគឺមានភាពងាយស្រួលដល់អ្នកប្រើប្រាស់។ 


គូសបញ្ជាក់ថា សម្រាប់អ្នកទាំងអស់គ្នាដែលចង់ប្រើប្រាស់នូវកម្មវិធីទាំងអស់នេះ អ្នកទាំងអស់គ្នាគ្រាន់តែចុចលើឈ្មោះកម្មវិធីខាងលើរួចមកនឹងចូលទៅកាន់វេបសាយផ្លូវការកម្មវិធីទាំងនោះ បន្ទាប់មកគ្រាន់តែចុចភ្ជាប់គណនី Google របស់អ្នកទាំងអស់គ្នាទៅនឹងកម្មវិធីទាំងនោះរួចជាការស្រេច និងអាចប្រើបានដោយសេរី។ 

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia