ប្រើសេរី! ចង់ឲ្យ Ai ផលិតវីដេអូឲ្យដូចធម្មជាតិពិតៗ ចូលតាមវេបសាយ ២នេះងាយស្រួលប្រើ និងពេញនិយម
Khunna - ឃុនណា
OCTOBER 28 2025
ឌីជីថល
497 views
2 mins read

បច្ចុប្បន្ននេះ ទីផ្សារ AI បង្កើតវីដេអូកំពុងវិវត្តលឿនណាស់ ហើយវីដេអូដែលមើលទៅ "ធម្មជាតិពិតៗស្ទើរតែបន្លំភ្នែកបាន១០០%" តែភាគច្រើនវាក៏ទាមទារនូវបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលជាធម្មតាគឺ មិនមានជាគម្រោងឥតគិតថ្លៃ ១០០% នោះទេ។ ទោះជាយ៉ាងណា ក៏មានវេបសាយ និងកម្មវិធីមួយចំនួនដែលផ្តល់នូវ គម្រោងឥតគិតថ្លៃ (Free Plan/Trial) ដែលអនុញ្ញាតឱ្យអ្នកបង្កើតវីដេអូសាកល្បងបាន ហើយវីដេអូទាំងនោះក៏មានគុណភាពល្អផងដែរ។

45 Ki Sicherheit Erfolgreiche Nutzung Von Ki Adobe Stock 946065111

./ វេបសាយ Luma AI (Dream Machine) 

ទើបតែចេញថ្មី និងអាចបង្កើតវីដេអូមាន រូបវ័ន្តធម្មជាតិ (Realistic Physics) ពិសេសសម្រាប់វីដេអូខ្លីៗ។ ងាយស្រួលប្រើ ដោយគ្រាន់តែវាយ Prompt ចូលប្រអប់ដើម្បីឲ្យ Ai ធ្វើការឲ្យ។

Photo 2025 10 28 09 56 58

របៀបប្រើប្រាស់ Luma AI 

  • ចូលទៅកាន់ lumalabs.ai/dream-machine
  • ចុះឈ្មោះ (Sign In) ដោយប្រើ Email Google Account
  • ចូលទៅកាន់ផ្ទាំងបង្កើត (Create)
  • វាយបញ្ចូលការពណ៌នា (Prompt) ឱ្យលម្អិតអំពីវីដេអូដែលអ្នកចង់បាន (ឧទាហរណ៍៖ រូបភាព ចលនា និងរចនាបថ)។
  • ជម្រើស Upload រូបភាព (Image-to-Video) បើអ្នកចង់ឲ្យ AI បំលែងរូបភាពនោះទៅជាវីដេអូមានចលនា។
  • ចុចប៊ូតុង "Generate" "Create"
  • AI នឹងប្រើ Credits ឥតគិតថ្លៃ របស់អ្នកដើម្បីបង្កើតវីដេអូ។
  • វីដេអូដែលបានបង្កើតនឹងបង្ហាញនៅក្នុង "My Creations"
  • ចុចលើវីដេអូ ហើយចុច "Download" ដើម្បីរក្សាទុក។

Luma AI Ray3 Home Scaled

./ វេបសាយ Runway (Gen-2/Gen-3)

Runway នាំមុខគេក្នុងការបង្កើតវីដេអូ មានចលនា (Motion) និង ស្ថិតស្ថេរ (Consistency) ខ្ពស់។ អាចបង្កើតពីអត្ថបទ, រូបភាព, ឬកែច្នៃពីវីដេអូចាស់ៗ។

1718786322189

របៀបប្រើ Runway

  • ចូលវេបសាយ និងចុះឈ្មោះ (Sign In) យក 125 Credits ឥតគិតថ្លៃ។
  • ជ្រើសរើស "Gen-3 Alpha" (Gen-2)
  • Text-to-Video (T2V): វាយបញ្ចូលការពណ៌នា (Prompt) អំពីឈុតឆាក, ប្រធានបទ, និងចលនាកាមេរ៉ា (ឧ. Cinematic shot of a cat running)

Runway Gen 3 Video Generator 1024x460

  • Upload រូបភាព រួចវាយបញ្ចូល Prompt ចលនា (ឧ. Camera slowly pushes in)
  • ចុច "Generate" រួចរង់ចាំ
  • Download វីដេអូដែលបានបញ្ចប់ (វីដេអូមាន Watermark)

Step2 95c6dd5c65

គូសបញ្ជាក់ផងដែរថា ការប្រើប្រាស់ AI ឲ្យបានត្រឹមត្រូវ និងជៀសវាងការបោកប្រាស់ គឺទាមទារនូវភាពស្មោះត្រង់និងការទទួលខុសត្រូវខ្ពស់។ គោលការណ៍ស្នូលគឺ តម្លាភាព ដោយអ្នកប្រើប្រាស់ត្រូវតែបញ្ជាក់ឲ្យច្បាស់ថា ខ្លឹមសារ ឬលទ្ធផលណាមួយត្រូវបានបង្កើតដោយបច្ចេកវិទ្យា AI ដើម្បីកុំឲ្យបំភាន់ភ្នែកអ្នកដទៃ ឬបោកបញ្ឆោតណាមួយ៕ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia