លែងភ័យ Copyright! វេបសាយ AI មួយនេះអាចបង្កើតភ្លេង និងចម្រៀងផុសបានតាមចិត្តដោយសុវត្ថិភាព
Khunna - ឃុនណា
OCTOBER 29 2025
ឌីជីថល
5.7 K views
2 mins read

ការប្រើប្រាស់ វេបសាយ AI បង្កើតភ្លេង និងចម្រៀង កំពុងតែពេញនិយមខ្លាំង ព្រោះវាអាចជួយអ្នកកាត់បន្ថយការភ័យខ្លាចរឿង កម្មសិទ្ធិបញ្ញា (Copyright) នៅពេលយកទៅបង្ហោះលើបណ្ដាញសង្គម។

YouTube Copyright Laws (1)

ដូច្នេះមកស្គាល់ Udio ដែលជាវេបសាយ AI បង្កើតបទចម្រៀងពេញលេញមួយដែលកំពុងល្បីខ្លាំងលើពិភពលោក។ វាត្រូវបានគេប្រៀបធៀបទៅនឹង Suno ព្រោះវាមានសមត្ថភាពបង្កើតបទចម្រៀងដែលមានគុណភាពខ្ពស់ រួមទាំងសំឡេងច្រៀង និងទំនុកច្រៀង ដោយគ្រាន់តែប្រើ Text Prompt (ការពិពណ៌នាដោយអក្សរ) ប៉ុណ្ណោះ។

Udio GPT for Music. 1 01 Scaled

  • លក្ខណៈពិសេស: បង្កើតបទ ៣០ វិនាទី ដំបូង បន្ទាប់មកអាច បន្ត (Extend) និង កែច្នៃ (Remix) បាន។
  • បញ្ហា Copyright: ភ្លេងដែលបង្កើតគឺ Royalty-Free (មិនជាប់កម្មសិទ្ធិបញ្ញា) តែបើចង់យកទៅ រកលុយ ឲ្យមានសុវត្ថិភាព ១០០% ត្រូវប្រើ គម្រោងបង់លុយ ដើម្បីទទួលបានអាជ្ញាប័ណ្ណផ្លូវការ។
  • មានសម្ថភាពបង្កើតបទខ្មែរ: យោងតាមការប្រើប្រាស់របស់មនុស្សជាច្រើន Udio ត្រូវបានគេរកឃើញថាអាចបង្កើតបទចម្រៀងដែលមានទំនុកច្រៀងជាភាសាខ្មែរបានផងដែរ។

Udio AI Music App Generate Full Length Songs

របៀបបង្កើតបទចម្រៀង Udio  

  • ចូល Udio & ចុចបង្កើត (Create): ចូលគេហទំព័រ Udio ហើយចុចប៊ូតុងបង្កើតបទថ្មី។
  • សរសេរ Prompt: ពិពណ៌នាបទចម្រៀងដែលអ្នកចង់បាន (ឧទាហរណ៍៖ "Rock ខ្លាំងៗ, បុរសច្រៀង, និយាយពីការតស៊ូ")។
  • ជ្រើសរើស Lyrics: Auto-Generated ឲ្យ AI សរសេរទំនុកច្រៀង។
  • Custom: ដាក់ទំនុកច្រៀងផ្ទាល់ខ្លួន, Instrumental: បង្កើតតែភ្លេង, Custom: ដាក់ទំនុកច្រៀងផ្ទាល់ខ្លួន
  • ចុច Generate: Udio នឹងបង្កើតបទខ្លី (៣២ វិនាទី) ពីរជម្រើស។
  • ចុច Extend: ជ្រើសរើសបទដែលពេញចិត្ត រួចចុច Extend ដើម្បីបន្ថែមផ្នែកបន្ត (ដូចជា Verse, Chorus, Outro) រហូតដល់ចប់បទ។

Udio

ដូចដែលបានរៀបរាប់ Udio ផ្ដល់នូវការធានាថាបទចម្រៀងគឺ Royalty-Free តែប្រសិនបើអ្នកចង់យកទៅ រកប្រាក់ចំណូល (Monetize) លើបណ្ដាញសង្គមដោយមានភាពស្របច្បាប់ និងសុវត្ថិភាពខ្ពស់ អ្នក គួរតែប្រើប្រាស់គម្រោងបង់លុយ (Premium Plan) ដើម្បីទទួលបានអាជ្ញាប័ណ្ណផ្លូវការ។

 Img 1896

គូសបញ្ជាក់ផងដែរថា Udio ត្រូវបានគេចាត់ទុកថាមាន សុវត្ថិភាព សម្រាប់ការប្រើប្រាស់ទូទៅ តែ សុវត្ថិភាពផ្លូវច្បាប់ (Copyright) សម្រាប់ការរកប្រាក់ចំណូល តែនៅតែជាចំណុចដែលអ្នកត្រូវប្រុងប្រយ័ត្នខ្ពស់ដោយសារតែបណ្តឹងនិងភាពមិនច្បាស់លាស់នៃច្បាប់បច្ចុប្បន្ន។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia