បច្ចុប្បន្ននេះ AI គឺមានឥទ្ធិពលខ្លាំងសម្រាប់មនុស្សសឹងតែមិនអាចខ្វះបានដើម្បីជួយសម្រួលដល់កិច្ចការងារ មុខរបរប អាជីវកម្ម និងតម្រូវការជាច្រើនទៀត។
ថ្មីៗនេះកាលពីថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ Adobe បានដាក់ចេញនូវភ្នាក់ងារ AI ឬ AI Agents ថ្មីមួយ ដែលជួយឱ្យម្ចាស់អជីវកម្ម និងម៉ាកយីហោអាចធ្វើជាមួយអតិថិជនកាន់មានភាពងាយស្រួល មានភាពវៃឆ្លាត និងមានប្រសិទ្ធភាព តាមរយៈការអនុញ្ញាតឱ្យម្ចាស់អាជីវកម្ម ឬអ្នកគ្រប់គ្រងគេហទំព័រអាចធ្វើការកែសម្រួលមាតិកាប្រកបដោយភាពច្នៃប្រឌិតទៅតាមអ្នកប្រើប្រាស់ផ្សេងៗគ្នា និងតាមជាក់ស្ដែង។
ក្រុមហ៊ុន Adobe ត្រូវបានគេស្គាល់ថាជាកម្មវិធីប្រើប្រាស់ដូចជា Photoshop ប៉ុន្តែឥឡូវនេះក៏មានលក់នូវឧបករណ៍កម្មវិធីធ្វើអាជីវកម្មមួយឈុតសម្រាប់ប្រើប្រាស់ក្នុងការងារទីផ្សារអនឡាញ ដែលបង្កើតបានមួយភាគបួននៃចំណូល ២១,៥ ពាន់លានដុល្លាររបស់ក្រុមហ៊ុន Adobe នៅក្នុងឆ្នាំចុងក្រោយរបស់ខ្លួន។
លោក Amit Ahuja អនុប្រធានជាន់ខ្ពស់នៃផ្នែកបទពិសោធន៍របស់ Adobe បាននិយាយថា អ្នកប្រើប្រាស់កាន់តែរំពឹងថានឹងមានអន្តរកម្មជាមួយគេហទំព័រតាមរយៈ chatbots ដូចដែលពួកគេធ្វើជាមួយកម្មវិធីដូចជា ChatGPT ដែរ។ Adobe ធានាថាអាជីវកម្មមួយអាចផ្តល់សមត្ថភាពនោះជាមួយនឹងការយល់ដឹងកាន់តែប្រសើរអំពីអ្នកប្រើប្រាស់ថាចង់បានទម្រង់បែបណា និងប្រភេទណាដែលកម្មវិធីនឹងរៀបចំឲ្យម្ចាស់អជីវកម្ម។
ជម្រើសជាច្រើនដែលជាការណែនាំអំពីមាតិកា ឬផលិតផល និងសេវាកម្មនឹងមានភាពខុសគ្នាសម្រាប់អ្នកប្រើប្រាស់ដែលចូលក្នុងគេហទំព័រតាមរយៈការផ្សាយពាណិជ្ជកម្មតាមបណ្ដាញសង្គម ធៀបនឹងអ្នកប្រើប្រាស់ដែលចូលក្នុងគេហទំព័រតាមរយៈ Google Search ជាដើម។ ការធ្វើសមាហរណកម្មនៃ AI នេះនៅក្នុងការធ្វើទីផ្សារឌីជីថលត្រូវបានគេរំពឹងថានឹងបង្កើនការចូលរួមរបស់អតិថិជន និងជំរុញអត្រានៃការចូលទិញតាមគេហទំព័របានកាន់តែខ្ពស់ផងដែរ។
គូសបញ្ជាក់ដែរថាការធ្វើទីផ្សារតាមអនឡាញគឺមានច្រើន ដូចជាការផុស Video Short, Reel, Live, Post, Share, Website ជាដើម។ ដូច្នេះប្រសិនបើអ្នករវល់ច្រើនតែចង់ចាំផ្តើមអាជីវកម្មដោយមិនបាច់ជួលមនុស្សឲ្យធ្វើការអាចសាកប្រើតាមរយៈវេបសាយបាន បង្កើតហាងក្នុងវេបសាយស្រាប់ និងអាចទិញលក់បានដោយសេរី លឿនរហ័ស និងចំណេញពេល។
អត្ថបទដោយ៖ ងួន ឃុនណា