កាន់តែងាយស្រួល! ក្រុមហ៊ុន ABA ចាប់ដៃសហការជាមួយ T-O Group ដើម្បីជួយសម្រួលការទូទាត់ប្រាក់សម្រាប់អាជីវកម្មនៅខ្មែរ
Khunna - ឃុនណា
SEPTEMBER 16 2025
PR
2 mins read

ធនាគារ ABA បានសហការជាមួយ ក្រុមហ៊ុន T-O Group ដើម្បីពង្រឹងបទពិសោធន៍ទូទាត់ឌីជីថលជូនម្ចាស់អាជីវកម្ម និងអតិថិជនឲ្យកាន់តែមានភាពងាយស្រួល។

Aba Logo Secondary

ABA ដែលជាធនាគារឈានមុខក្នុងការផ្គត់ផ្គង់ដំណោះស្រាយហិរញ្ញវត្ថុឌីជីថលក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន T-O Group ដែលផ្គត់ផ្គង់សេវាកម្មបច្ចេកវិទ្យា និងម៉ាស៊ីន POS។ ភាពជាដៃគូនេះ ធ្វើឡើងដើម្បីពង្រឹងបទពិសោធន៍ទូទាត់ឌីជីថលសម្រាប់អាជីវកម្ម និងអតិថិជនឲ្យកាន់តែមានភាពងាយស្រួល។

Photo 2025 09 16 17 54 54

តាមរយៈកិច្ចសហការនេះ QR API របស់ ABA នឹងធ្វើការភ្ជាប់ដោយពេញលេញជាមួយប្រព័ន្ធ POS របស់ក្រុមហ៊ុន T-O Group។ ការភ្ជាប់នេះ នឹងអនុញ្ញាតឲ្យដៃគូអាជីវករបង្កើតកូដ QR និងទូទាត់ប្រតិបត្តិការនៅនឹងកន្លែងជាមួយនឹងការផ្ទៀងផ្ទាត់ភ្លាមៗ សម្រាប់ការប្រើប្រាស់ទាំងក្នុងហាងផ្ទាល់ និងការទូទាត់តាមអនឡាញ។ សម្រាប់អតិថិជន កូដ KHQR នឹងបង្ហាញនៅលើអេក្រង់ម៉ាស៊ីនគិតលុយ វិក្កយបត្រ គេហទំព័រ តំណរភ្ជាប់ និងមុខងារវិក្កយប័ត្រផ្សេងៗ ដែលនឹងធ្វើឲ្យការទូទាត់ប្រតិបត្តិការជាមួយនឹងការស្កែនប្រកបដោយ ភាពលឿនរហ័ស មានសុវត្ថិភាព និងមានភាពងាយស្រួល។

Photo 2025 09 16 17 56 36

ពិធីចុះហត្ថលេខា ត្រូវបានធ្វើឡើងនៅថ្ងៃទី11 ខែកញ្ញា ឆ្នាំ 2025 ដោយមានការអញ្ជើញចូលរួមពីលោក Zokhir Rasulov អគ្គនាយករងប្រតិបត្តិ និងជានាយកសេវាធនាគារឌីជីថលនៃធនាគារ ABA និងលោកស្រី ហេង វត្តី ប្រធានប្រតិបត្តិនៃក្រុមហ៊ុន T-O Group ព្រមទាំងក្រុមការងាររបស់ស្ថាប័នទាំងពីរផងដែរ នៅការិយាល័យកណ្តាលរបស់ធនាគារ ABA

លោក Zokhir Rasulov មានប្រសាសន៍ថា “ភាពជាដៃគូសហការជាមួយក្រុមហ៊ុន T-O Group នេះបង្ហាញអំពីជំហានបន្ទាប់នៃការផ្លាស់ប្តូរការទូទាត់ក្នុងប្រទេសកម្ពុជា។ ដោយ ភ្ជាប់ABA PayWay ចូលក្នុងប្រព័ន្ធរបស់អាជីវករ យើងខ្ញុំកំពុងតែពង្រីកបច្ចេកវិទ្យាដ៏ទំនើប ដល់អាជីវករបន្ថែមទូទាំងប្រទេស ដែលបង្កើនលទ្ធភាពនៃការទូទាត់ឌីជីថល ប្រកបដោយបរិយាបន្ន។”

Photo 2025 09 16 17 56 35

លោកស្រី ហេង វត្តី ប្រធានប្រតិបត្តិនៃក្រុមហ៊ុន T-O Group ក៏មានប្រសាសន៍ថា “នៅក្រុមហ៊ុន T-O Group បេសកកម្មរបស់យើងខ្ញុំគឺបំពាក់អាជីវករខ្មែរ ជាពិសេសសហគ្រាសធុនតូច និងមធ្យម និងសហគ្រិនក្នុងស្រុកជាមួយនឹងមធ្យោបាយដែលជំរុញការអភិវឌ្ឍន៍ និងមានប្រសិទ្ធភាព។ ការសហការជាមួយ ABA បានណែនាំនវានុវត្ត នៃការទូទាត់ដ៏ទំនើប ដែលជំរុញឲ្យមានភាពងាយស្រួល កាត់បន្ថយកំហុស និងពង្រឹងទំនុកចិត្តរបស់អតិថិជន។”

Photo 2025 09 16 17 56 36 (2)

កិច្ចសហការជាយុទ្ធសាស្រ្តនេះ ឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែងរួមក្នុងការគាំទ្រដំណើរវឌ្ឍនភាពនៃវិស័យឌីជីថល និងបរិយាបន្នហិរញ្ញវត្ថុ។ ជាមួយគ្នា ធនាគារ ABA និងក្រុមហ៊ុន T-O Group បានកំពុងតែរៀបចំមូលដ្ឋានគ្រឹះរបស់ប្រទេសកម្ពុជា ដែលប្រើការទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia