ប្រជុំសម័យ AI! Zoom យកបច្ចេកវិទ្យា AI មកប្រើ បង្កើតមុខងារថ្មី៥ ជួយឱ្យការប្រជុំទំនើបជាងមុនទ្វេរដង
Navasiri Morm
MARCH 31 2023
អាជីវកម្ម 4.0
100 views
1 min read

បើនិយាយដល់កម្មវិធីប្រជុំតាមអនឡាញ គេប្រាកដជានឹកឃើញកម្មវិធី Zoom ដែលជាកម្មវិធីដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Zoom បានធ្វើការចាប់ដៃជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា OpenAI បញ្ចូលបច្ចេកវិទ្យា AI ចូលទៅក្នុងកម្មវិធី Zoom ដើម្បីជួយឱ្យបទពិសោធន៍ក្នុងការប្រជុំអនឡាញរបស់អ្នកប្រើប្រាស់របស់ខ្លួនកាន់តែទំនើបជាងមុន។ នេះបើតាមគេហទំព័រផ្លូវការណ៍របស់ក្រុមហ៊ុន​ Zoom។

ប្រភពដដែលបានឱ្យដឹងទៀតថា តាមរយៈការបញ្ចូលបច្ចេកវិទ្យា AI ឆ្លាតវ័យ Zoom បានដាក់ឈ្មោះបច្ចេកវិទ្យាថ្មីរបស់ខ្លួនថា Zoom IQ ដែលបានបញ្ចូលនូវមុខងារពិសេសៗ ចំនួន៥ រួមមានមុខងារ សង្ខេបការប្រជុំ, ជួយព្រៀងការសរសេរសារអ៊ីមែល (Email) ជួយព្រៀងករសរសេរសារ (Chat) បង្កើតតារាងប្រជុំ, តារាងរៀបចំគំនិតសំខាន់ៗក្នុងការប្រជុំ និងមុខងារជាច្រើនទៀត។

Zoom Iq Final Image

គួរជម្រាបផងដែរថា Zoom គឺជាកម្មវិធីប្រជុំអនឡាញដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោកដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់រហូតដល់ទៅ ៣០០លាននាក់ មកពីជាង២០០ប្រទេសជុំវិញពិភពលោក។ ហើយសម្រាប់ការបញ្ចូលបច្ចេកវិទ្យា AI និងការបន្ថែមមុខងារថ្មីៗទាំងអស់នេះ គេរំពឹងថានឹងជួយបង្កើតចំនួនអ្នកប្រើប្រាស់បានកាន់តែច្រើន៕

Chat Compose Zoom Iq V2 1350x968

Whiteboard Zoom Iq V2 1350x1104

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia