https://tech-cambodia.com/cms/assets/c00f4475-8e33-4d38-b99a-52316739d90dhttps://tech-cambodia.com/cms/assets/89924560-b69c-408f-ac8e-09a8922ffccd
ក្ដៅៗ! ស្អែកនេះថៃនឹងជួបបាតុភូត Zero Shadow ឬថ្ងៃគ្មានស្រមោល ក្នុងទីក្រុងបាងកក
ផាន់ណា - Phanna
APRIL 26 2023
ស្ទីម - STEAM
385 views
1 min read

បើយោងតាមក្រសួងឧត្តុនិយមថៃ ចេញផ្សាយដោយកាសែត nationthailand បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ម៉ោង១២:១៦រសៀល នឹងមានបាតុភូមិកម្រមួយកើតឡើងក្នុងទីក្រុងបាងកក ដែលគេហៅថា Zero Shadow ឬថ្ងៃគ្មានស្រមោល។

Zero Shadow Day

9870 19 4 2022 12 48 0 1 E R20 Nonshadow

ប្រភពដដែលបានបានបន្តថា បាតុភូតនេះកើតឡើងព្រោះព្រះអាទិត្យនៅត្រង់ពីលើទីក្រុងបាងកក។ នៅពេលបាតុភូតនេះកើតមានឡើង គឺមនុស្សមិនអាចមើលឃើញស្រមោលវត្ថុដែលបញ្ឈរដូចជា ស្រមោលដើមឈើ អគារ បង្គោល និងរបស់ផ្សេងៗទៀត។ ទោះបីជាយ៉ាងនេះក្ដី ក៏បាតុភូតនេះអាចកើតមានឡើងត្រឹមតែ២ទៅ៣នាទីប៉ុណ្ណោះ មុនពេលព្រះអាទិត្យ រំកិលទៅចំណុចផ្សេង។

បើតាមក្រសួងឧត្តុនិយមថៃក៏បានបញ្ជាក់ផងដែរថា នៅក្នុងប្រទេសថៃគឺអាចមានកើតឡើងនូវបាតុភូតបែបនេះ២ដងក្នុងមួយឆ្នាំ ពោលបើមិននៅក្នុងខែមេសាដល់ឧសភា ក៏ក្នុងខែកក្កដាដល់សីហាដែរ។ មួយវិញទៀតវាក៏មិនបានបន្ថែមសីតុណ្ហភាព ឬកំដៅខ្លាំង ដល់ប្រទេសថៃនោះដែរ៕

Zero Shadow Day

អត្ថបទដោយ៖ ផែន ផាន់ណា

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth