ថ្មីនេះមានអ្នកនិយមប្រើប្រាស់យូធូបនៅកម្ពុជាជាច្រើន បានឃើញផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ឬ Ads នៅក្រោមវីដេអូរបស់ខ្លួន ដោយក្នុងនោះមានទាំងការផ្សាយពាណិជ្ជកម្មទៅលើផលិតខ្មែរ និង Ad មកពីក្រៅប្រទេសមួយចំនួន ខណៈការដាក់ឱ្យឃើញផ្ទាំងផ្សាយពាណិជ្ជកម្មនេះ ធ្វើឡើង បន្ទាប់ពីស្ងប់ស្ងាត់មកជាច្រើនខែ ពោលគឺជាង១ឆ្នាំ។
អ្វីដែលគួរឱ្យកត់សម្គាល់មួយទៀតនោះ ក្រោយពីឃើញលោតផ្ទាំងពាណិជ្ជកម្មនៅខ្មែរយើងវិញ ថ្មីៗនេះយូធូបក៏ដាក់អក្សរកាត់ KH នៅលើ Logo របស់ខ្លួន ដោយអក្សរកាត់នេះមកពីពាក្យពេញថា KHMER(ខ្មែរ) ប៉ុន្តែមើលឃើញតែនៅលើកុំព្យូទ័រប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ យើងនឹងមិនទាន់ទទួលបានព័ត៌មានច្បាស់ការណាមួយ ដែលបញ្ជាក់ថា YouTube បើឱ្យប្រទេសកម្ពុជាអាចរកលុយបានពេញសិទ្ធិជាមួយខ្លួននៅឡើយទេ។ ដូច្នេះយើងមានតែរង់ចាំមើលបន្តទៀត អំពីដំណើរការដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មជាថ្មីឡើងវិញនេះ៕
អត្ថបទដោយ៖ ផែន ផាន់ណា