ទន្លេយ៉ាងស៊ីចិនជួបបញ្ហារីងស្ងួត ឥឡូវចិនចាត់វិធានការប្រើបច្ចេកវិទ្យាជប់ភ្លៀងទាញទឹកមកវិញហើយ
ផែន ផាន់ណា
AUGUST 26 2022
នវានុវត្តន៍
1.1 K views
1 min read

យន្តហោះរបស់ប្រទេសចិន កំពុងបាញ់កាំជ្រួចបណ្ដុះពពកនៅលើអាកាស ដើម្បីនាំយកទឹកភ្លៀងបញ្ចូលទៅក្នុងទន្លេ Yangtze (យ៉ាងស៊ី) ខណៈទន្លេដ៏សំខាន់នេះ ចាប់ផ្ដើមរីងស្ងួតជាផ្នែកៗ ធ្វើឱ្យប្រទេសជាច្រើនត្រូវប្រឈមជាមួយនឹងរលកកម្ដៅដ៏អាក្រក់បំផុតនៅក្នុងកំណត់ត្រាពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត CNN។

A cracked riverbed in a section of Yangtze River in Yunyang, Chongqing, on August 16, 2022.

កាលពីថ្ងៃពុធកន្លងទៅនេះ ខេត្ត Hubei ភាគកណ្ដាលនៃប្រទេសចិន ចាប់ផ្ដើមបង្កើតពពកដោយប្រើសារធាតុ silver iodide ដើម្បីបង្កាត់យកទឹកភ្ញៀង។ សារធាតុ silver iodide នេះមានទំហំប៉ុនបារី ត្រូវបានគេបាញ់ចូលទៅក្នុងពពក ដើម្បីជួយបង្កើតជាគ្រីស្តាល់ទឹកកក។ បន្ទាប់មកគ្រីស្តាល់នោះ នឹងជួយឱ្យពពកបង្កើតជាទឹកភ្ញៀងកាន់តែច្រើន ធ្វើឱ្យសំណើមនៅលើពពកកាន់តែធ្ងន់ រួចទឹកភ្ញៀងនេះនឹងចាប់ផ្ដើមធ្លាប់មក ហើយហូរចូលក្នុងទន្លេយ៉ាងស៊ី។ យ៉ាងណាមិញ ការបង្កាត់ពពកនេះត្រូវបានគេអនុវត្តតាំងពីទសវត្សរ៍ឆ្នាំ ១៩៤០ មកម្ល៉េះ។ 

Why cloud seeding to create artificial rain has been delayed in Delhi -  BusinessToday

Weather on Demand: Making It Rain Is Now a Global Business

គូសបញ្ជាក់ថា នាយកដ្ឋានគ្រប់គ្រងគ្នាអាសន្នក្នុងខេត្ត Hubei បាននិយាយកាលពីថ្ងៃច័ន្ទសប្ដាហ៍នេះថា យ៉ាងហោចណាស់មានមនុស្ស ៤.២ លាននាក់នៅក្នុងខេត្តនេះ ត្រូវបានរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរចាប់តាំងពីខែមិថុនាមក។ ប្រជាជនជាង ១៥០,០០០ នាក់នៅទីនោះ មានការលំបាក់ក្នុងការប្រើប្រាស់ទឹក ហើយដំណាំងជិត ៤០០,០០០ ហិកតាត្រូវបានខូចខាតដោយសារសីតុណ្ហភាពកម្ដៅខ្ពស់ពេក គូបផ្សំនឹងការរាំងស្ងួតជាដើម។

Yangtze River at record low as China attempts to 'induce' rainfall with  cloud-seeding planes

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia