វៀតណាមក្លាយជាជង្រុកបច្ចេកវិទ្យា ខណៈក្រុមហ៊ុន Xiaomi ចាប់ផ្ដើមផលិតទូរស័ព្ទទំនើបៗក្នុងប្រទេសនេះជាផ្លូវការ
ផែន ផាន់ណា
JULY 14 2022
អាជីវកម្ម 4.0
281 views
1 min read

វៀតណាមបានក្លាយជាជង្រុកនៃរោងចក្រ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Apple, Google, ឈរជើង ក្រោយពីប្រទេសនេះបើកដៃដល់អ្នកវិនិយោគធំៗអាចមកបោះទីតាំងក្នុងប្រទេសខ្លួនបាន។ ពេលនេះវៀតណាមស្រូវទាញបានក្រុមហ៊ុនវិនិយោគដ៏ធំមួយទៀត គឺ Xiaomi ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូន និងគ្រឿងអេឡិចត្រូនិកដែលកំពុងសំងំផលិតទូរស័ព្ទដៃ ស៊េរីទំនើបៗជាច្រើន ក្នុងប្រទេសនេះ។

Xiaomi turns to Vietnam for smartphone production - GSMArena.com news

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ ក្រុមហ៊ុន Xiaomi Corp របស់ប្រទេសចិន បានផលិតស្មាតហ្វូនស៊េរីទំនើបរបស់ខ្លួននៅលើទឹកដីប្រទេសវៀតណាម ខណៈក្រុមហ៊ុននេះក៏មានមហិច្ឆតាពង្រីកខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន indianexpress។

Chinese people argue because Xiaomi makes smartphones in Vietnam

ប្រភពដដែលបានឱ្យដឹងថា ទាំងទូរស័ព្ទ និងឧបករណ៍អេឡិចត្រូវនិកទាំងអស់ នឹងត្រូវផលិតនៅក្នុងរោងចក្រមួយស្ថិតនៅខេត្ត Thai Nguyen ភាគខាងជើងនៃរដ្ឋធានីហាណូយ។ ដោយរោងចក្រនេះត្រូវបានដំណើរការដោយដៃគូសហការរបស់ Xiaomi គឺ DBG Technology។

Xiaomi បាននិយាយថា រាល់បណ្ដុំស្មាតហ្វូនទាំងអស់របស់ខ្លួន ដែលផលិតនៅក្នុងប្រទេសវៀតណាមត្រូវបានចែកចាយនៅក្នុងប្រទេសវៀតណាមសិន មុននឹងនាំចេញទៅក្នុងតំបន់អាស៊ីអាគ្នេហ៍ផ្សេងទៀត តួរយ៉ាងដូចជាម៉ាឡេស៊ី និងថៃជាដើម។

Xiaomi is building a smartphone production factory where people will not be  needed

គូសបញ្ជាក់ថា៖ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមហាក់ស្រូបទាញបានក្រុមហ៊ុនវិនិយោគធំៗ ព្រមទាំងបានប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិក ចែកចាយទៅកាន់ពិភពលោក។ ជាក់ស្ដែងគ្រាន់តែតម្លៃនៃការនាំចេញស្មាតហ្វូនពីប្រទេសវៀតណាម ចេញទៅក្រៅប្រទេស ដោយគិតតែក្រុមហ៊ុន Samsung Electronics គឺតម្លៃមានការកើនឡើង ​១២.៤% ស្មើនឹង ៥៧.៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ កន្លងទៅ។

អត្ថបទដោយ៖ ផែន ផាន់ណា

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia