កំពូលទូរស័ព្ទ Xiaomi 12 ទាំង3ម៉ូឌែលចេញលើទីផ្សាពិភពលោកហើយ ខណៈតម្លៃចាប់ពី$600 ឡើង
Makara Rin
MARCH 16 2022
អេឡិចត្រូនិក
210 views
2 mins read

ទីបំផុតក្រុមហ៊ុន Xiaomi បានបញ្ចេញកំពូលស្មាតហ្វូនរបស់ខ្លួនជាផ្លូវការលើទីផ្សាពិភពលោកហើយ ដោយក្នុងនោះមាន Xiaomi 12, Xiaomi 12 Pro និង Xiaomi 12 X ដោយឡែកសម្រាប់ម៉ូឌែលទាំង3នេះ តម្លៃធូរជាងគេគឺ$650 ហើយតម្លៃថ្លៃជាងគេគឺ $1000 ។

ថ្ងៃនេះផងដែរ​ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅមើលពីសមត្ថភាពជាមួយនឹងតម្លៃរបស់វាខ្លះៗ ទាំង3ម៉ូឌែលដែលបានរៀបរាប់ខាងលើនេះ។

សម្រាប់ Xiaomi 12 Pro គឺប្រើជាមួយនឹងឈីប Snapdragon 8 Gen 1 SM8450 ដោយមាន RAM 8GB និង Storage 256GB ហើយសម្រាប់ម៉ូឌែលមួយនេះក៏មានប្រភេទ RAM រហូតទៅដល់ 12GB ផងដែរ ហើយសម្រាប់តម្លៃវិញគឺ$999ឡើងទៅ។

ចំពោះ Xiaomi 12 វិញគឺមានតម្លៃរាងធូរថ្លៃជាង 12 Pro បន្តិចពោលគឺសម្រាប់​ Base Model ដែលមានទំហំ​ RAM 8GB និង Storage 128GB តម្លៃចាប់ពី $750 ឡើងទៅ ដោយវាមានជម្រើស2ផ្សេងទៀតគឺ ទំហំ​ RAM 8GB, Storage 256GB និង RAM 12GB, Storage 256GB សម្រាប់តម្រូវការអ្នកប្រើប្រាស់។

Xiaomi 12, 12 Pro and 12X go global: here is how much they cost

ចុងក្រោយគេគឺ Xiaomi 12 X ដែលម៉ូឌែលស្មាតហ្វូនមួយនេះប្រើប្រាស់ជាមួយនឹងឈីប Snapdragon 870 5G ហើយសម្រាប់ Base Model នេះគឺវាមានទំហំ RAM 8GB និង Storage 128GB ដោយមានតម្លៃចាប់ពី $650 ឡើងទៅ ដោយឡែកសម្រាប់ជម្រើសផ្សេងទៀតគឺមាន Storage 256GB ។

Xiaomi 12, 12 Pro and 12X go global: here is how much they cost

ដូច្នេះសម្រាប់ 3 ម៉ូឌែលនេះគឺមាន3ព័ណ៌សម្រាប់ឱ្យអ្នកទាំងអស់គ្នាក្នុងការជ្រើសរើសគឺព័ណ៌ប្រផេះ(Gray), ព័ណ៌ស្វាយ(Purple), ព័ណ៌ខៀវ(Blue) ។ ហើយបើសិនជាមកដល់ស្រុកខ្មែរតើមានប្រិយមិត្តណាចាប់អារម្មណ័ទេ?

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia