ធំៗអស់ហើយ គួរចេញធ្វើការ ឈប់ពឹងលុយអ្នកផ្ទះ! ក្រុមហ៊ុនធំៗចំនួន៦ ប្រកាសរើសបុគ្គលិក ផ្ដល់ឱកាសការងារជិត៥៥០កន្លែង ស្អែកនេះ
ផែន ផាន់ណា
JANUARY 24 2024
អាជីវកម្ម 4.0
5.9 K views
1 min read

ថ្មីៗនេះទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីឱកាសការងារថ្មីបន្ថែមទៀតជាង ៥០០ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ!។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងាររយៈពេល១ថ្ងៃពេញ ដោយនាំយកឱកាសការងារចំនួន ៥៤៩ កន្លែង ពីក្រុមហ៊ុនធំៗ ៧ សម្រាប់ផ្តល់ជូនយុវជនចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។

420662566 818594123404170 1272943559783383490 N

យុវជន សិស្ស-និស្សិត និងសាធារណជនទូទៅដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារ កុំភ្លេចត្រៀម CVs មកចូលរួមដាក់ពាក្យ និងសម្ភាសជាមួយក្រុមហ៊ុនដោយផ្ទាល់។

421043203 818594143404168 5877004889619006528 N

🔎ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕

420805259 818594216737494 4786674164053760390 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia