ថ្មីនេះបើយោងតាមផេក Faculty of Electronics NPIC របស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានបង្ហាញពីសកម្មភាពស្ដីពី ការដំឡើងឧបករណ៍ភ្ជាប់អ៊ីនធើណេតឥតខ្សែ ដែលមានសមត្ថភាពសាចអ៊ីនធើណេតដល់ទៅ ១៥គីឡូម៉ែត្រ។
ប្រភពខាងលើបានឱ្យដឹងថា សកម្មភាពនិស្សិតជំនាញ វិស្វកម្មទូរគមនាគមន៍ នៃមហាវិទ្យាល័យអេឡិចត្រូនិក ធ្វើការតំឡើង Ubnt M5 ធ្វើជា Bridge សម្រាប់ភ្ជាប់បណ្ដាញ Wireless Internet មកកាន់អគារសិក្សាថ្មី ដោយប្រើប្រាស់បង់ហ្វ្រេកង់ 5.8GHz។ ក្រោយធ្វើការតំឡើងសាកល្បងនិស្សិតអាចធ្វើការភ្ជាប់ប្រពន្ធ Internet ដោយឥតខ្សែ ក្នុងរយៈចំងាយ 15 គីឡូម៉ែត្យ។