លែងយឺតទៀតហើយ បើដឹងវិធីទាំងនេះ! Metfone ប្រាប់៣ក្បាច់ ជួយឱ្យ Wifi ដើរលឿនជាងមុន
ផែន ផាន់ណា
JULY 25 2023
គន្លឹះល្អៗ
12.9 K views
1 min read

បច្ចុប្បន្ននេះមានប្រជាជនខ្មែរច្រើនណាស់ ដែលបានជាវបញ្ចប់ Wifi ក្នុងការប្រើអ៊ីនធើណេតប្រចាំថ្ងៃ។ យ៉ាងណាមិញ ក៏មានបញ្ហាមួយចំនួន ដែលភាគច្រើនជួបប្រទះនោះគឺ តំបន់ខ្លះសេវា Wifi ហាក់ដើរយឺត ដែលវាអាចបណ្ដាលមកពីបញ្ហាបច្ចេកទេសមួយចំនួន។ ដើម្បីដោះស្រាយបញ្ហា  Wifi ដើរយឺតនេះដែរ Metfone ដែលជាក្រុមហ៊ុនទូរស័ព្ទចល័ត និងជាក្រុមហ៊ុនផ្គត់ផ្គង់ Wifi ដ៏ធំក្នុងប្រទេសកម្ពុជាដែរនោះ បានណែនាំពីវិធី៣យ៉ាង សម្រាប់អ្នកកំពុងជួបបញ្ហា wifi ដំណើរការយឺត។

360 F 375784308 Oc Tj Mc Rioqh Lu G Iv Qc Ymxfsd R3 Y Wl Ty0

បើយោងតាមការចេញផ្សាយនៅលើផេកផ្លូវការរបស់ Metfone បានឱ្យដឹងថា “វិធីសាស្ត្រងាយៗ 3 ចំនុចដែលអាចជួយឱ្យការប្រើប្រាស់ Wifi របស់លោកអ្នកកាន់តែងាយស្រួល និងមានល្បឿនលឿនជាងមុន។

  1. - ដាក់ដុំ Wifi នៅកន្លែងធំទូលាយ (មិនមានអ្វីបាំង)៖ ទីតាំងក្នុងការដាក់ដុំ Wifi ពិតជាសំខាន់ ព្រោះការដែលដាក់នៅកន្លែងដែលមានជញ្ជាំងបាំង ឬក្នុងកន្លែងបិទជិត ល្បឿននៃ Wifi ក៏មានការរាំងស្ទះផងដែរ
  2. - ធ្វើការប្តូលេខសម្ងាត់ជារឿយៗ៖ ប្រសិនបើលោកអ្នកសង្កេតឃើញថា Wifi របស់លោកអ្នកយឺតជាងមុនអាចសាកល្បងធ្វើការផ្លាសប្តូរលេខសម្ងាត់
  3. - ប្រើខ្សែ​ Ethernet៖ ពិសេសសម្រាប់អតិថិជនដែលប្រើប្រាស់កុំព្យូទ័រ ឬទូរទស្សន៍ឆ្លាតវៃផ្សេងៗ ការប្រើប្រាស់ខ្សែ Ethernet ជាជម្រើសល្អបំផុត។”

B2ap3 Thumbnail 375784276 Improve Wifi 400

អាស្រ័យហេតុនេះ សម្រាប់បងប្អូនដែលមាន Wifi ហើយជួយបញ្ហាដើរមិនសូវល្អ អាចអនុវត្តវិធីសាស្ត្រខាងលើនេះបានដោយខ្លួនឯង៕

អត្ថបទដោយ៖ ផែន ផាន់ណា

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia