មិនចង់ចុះលុយប្រើអ៊ីនធឺណេតទូរស័ព្ទច្រើន មកដឹងតម្លៃត Wi-Fi ក្រុមហ៊ុនអ៊ីនធឺណេតស្រុកខ្មែរ
ផែន ផាន់ណា
MARCH 12 2023
អេឡិចត្រូនិក
8.6 K views
2 mins read

ក្រោយបងប្អូនប្រជាពលរដ្ឋមួយចំនួន មានការរអ៊ូរទាំអំពីបញ្ហា ប្រើសេវាអ៊ីនធើណេតខ្សោយ និងខ្លះទៀតឆាប់អស់លុយ ឬចុះលុយប្រើអ៊ីនណេត ថ្ងៃនេះចាបខៀវសូមណែនាំក្រុមហ៊ុនតបណ្ដាញ Wifi ធំៗ នៅខ្មែរ ដែលមានកញ្ចប់សេវាកម្ម​ ភ្ជាប់អ៊ីនធើណេតតាមផ្ទះតម្លៃសមរម្យ និងទទួលបាន Mbps ល្អ ល្មមប្រើប្រាស់៖

១. Ezecom

គឺជាក្រុមហ៊ុនឈានមុខគេនៅខ្មែរមួយ ដែលផ្ដល់អ៊ីនធើណេតគុណភាព ល្បឿនលឿន ជាមួយកញ្ចប់តម្លៃសមរម្យ ត្រឹមតែ 18$ ក្នុងមួយខែ ជាមួយល្បឿនអ៊ីនធើណេត 30Mbps។ សម្រាប់កញ្ចប់តម្លៃ 18$ គឺជាតម្លៃដែលទាប ប៉ុន្តែប្រសិនបើលោកអ្នកមានអាជីវកម្ម ឬធ្វើការផ្សេងៗទៀត និងត្រូវការ Mbps ច្រើន តម្លៃក៏ប្រែប្រួលទៅតាមនោះដែរ។ ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម 010 723 888។

315998883 23853420234470141 979537502866289906 N

២. Metfone

ក្រុមហ៊ុនសេវាទូរស័ព្ទចល័ត ឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា Metfone ក៏មានសេវាកម្មដំឡើង Wifi តម្លៃត្រឹមតែ 18$ ក្នុងមួយខែ សម្រាប់ល្បឿនអ៊ីនធើណេត 20Mbps ផងដែរ។ សម្រាប់លោកអ្នកដែលចង់សាកសួរព័ត៌មានបន្ថែម សូមទំនាក់ទំនង 097 60 97 097។

332871385 855153705589228 1353775868593868010 N

៣. Smart

ក្រុមហ៊ុន Smart ក៏មានសេវាកម្មតអ៊ីនធើណេត Smart at Home ក្នុងតម្លៃសមរម្យផងដែរ ដូចជាកញ្ចប់ 12$/1ខែ ទទួលបាន 6Mbps, កញ្ចប់ 15$/1ខែ ទទួលបានល្បឿន 10Mbps, កញ្ចប់ 18$/1ខែ ទទួលបានល្បឿន 15Mbps។ ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម 010 345 710។

334584763 585886510095417 3597890708742165416 N

៤. Today

សម្រាប់ Wifi របស់ Today គឺលោកអ្នកចំណាយចាប់ពី 19$ ឡើងទៅនឹងទទួលបានល្បឿនរហូតដល់ 66Mbps ជាមួយល្បឿនបន្ថែម 70Mbps ផ្សេងទៀតក្នុងការលេង Facebook, YouTube, TikTok, ហ្គេមក្នុងស្រុក និងវេបសាយជាច្រើនទៀត។

334114363 592277316122145 5462014878737415901 N

៥. Mekongnet

នៅក្រុមហ៊ុន Mekongnet ក៏មានកញ្ចប់សេវាអ៊ីធើណេតសមរម្យ ដែលយើងអាចប្រើប្រាស់ក្នុងគ្រួសារបាន គឺ 20$ ដោយទទួលបានអ៊ីនធើណេតល្បឿន 50Mbps+។ ព័ត៌មានបន្ថែមសូមទំនាក់ទំនង 015 234 501/ 023 22 66 22។

332079295 1541264856369637 2125561101493732834 N

គូសបញ្ជាក់ថា នៅមានក្រុមហ៊ុនអ៊ីនធើណេតផ្សេងៗទៀត ដែលមានសេវាកម្មអ៊ីនធើណេត ដូចជា Online និង iWcam ជាដើម៕

អត្ថបទដោយ៖ ផែន​ ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team