បើយោងតាមការឱ្យដឹងពីផេកផ្លូវការរបស់ ឧត្តមសេនីយ៍ឯក បណ្ឌិត សាយ ម៉េងឈាង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានណែនាំវេបសាយសម្រាប់ចូលទៅឆែកមើលព័ត៌មានផ្សេងៗ ទាក់ទងនឹងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរថ្មី ថាពេលនេះគេធ្វើរួចហើយ ឬនៅ៖
សម្រាប់របៀបឆែកមើល លោកអ្នកគ្រាន់តែចូលទៅ www. gdi.gov.kh ជ្រើសយកប៊ូតុង ព័ត៌មានអត្តសញ្ញាណប័ណ្ណ រួចវាយលេខបង្កាន់ដៃទទួលពាក្យចូល នោះព័ត៌មានអំពីអត្តសញ្ញាណប័ណ្ណបានដំណើរការ ឬបោះពុម្ពហើយ ឬមានបញ្ហាយ៉ាងណា ព្រមទាំងមានលេខរបស់មន្ត្រីទទួលបន្ទុក ដើម្បីទំនាក់ទំនងសាកសួរបន្ថែម។