អ្នករកស៊ី! ចង់ធ្វើ Poster ឬផ្សព្វផ្សាយផលិតផល វេបសាយ៣នេះដាក់ឲ្យទាញយកទម្រង់ Poster ស្រាប់ៗឥតគិតថ្លៃ
ផែន ផាន់ណា
FEBRUARY 22 2023
នវានុវត្តន៍
2.5 K views
2 mins read

សម័យរកស៊ីនៅលើអនឡាញនេះ គឺមិនអាចខ្វះបានទេ នូវគំនិតច្នៃប្រឌិតរូបភាពផលិតផលរបស់យើង ឲ្យមានភាពទាក់ទាញ តាមរយ:ការឌីហ្សាញ Poster ផ្សេងៗ ទុកផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។ យ៉ាងណាមិញ ការឌីហ្សាញ Poster នេះគឺតម្រូវឲ្យមានការច្នៃប្រឌិតខ្ពស់ ទើបមានភាពស្រស់ស្អាត ប៉ុន្តែឥឡូវនេះយើងសូមណែនាំវេបសាយចំនួន៣ ដែលអនុញ្ញាតឲ្យទាញយក Poster មកកែកុនស្រាប់ៗ ដោយឥតគិតថ្លៃ៖

នេះគឺជាវេបសាយដ៏ពេញនិយមមួយ សម្រាប់មនុស្សគ្រប់គ្នា អាចចូលទៅទាញយកគម្រូ Poster ឬផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ជាច្រើនសន្លឹក យកមក Edit ឬកែកុនដាក់រូបផលិតផល របស់យើងបានដោយឥតគិតថ្លៃ។ វេបសាយនេះគឺប្រមូលផ្ដុំទៅដោយ Template ឬទម្រង់ Poster ស្រាប់ៗ ស្អាតៗ ដែលយើងអាចប្រើប្រាស់ក្នុងការប្រម៉ូត ឬផ្សព្វផ្សាយផលិតផលរបស់យើងបាន។ ការទាញយកគឺមកជាមួយនូវ File Photoshop ដូច្នេះហើយតម្រូវឲ្យលោកអ្នកត្រូវចេះកម្មវិធីនេះ ទើបងាយស្រួលកែកុនអក្សរ និងជំនួសរូបភាពចូល។

Photo 2023 02 22 10 55 52

www.postermywall.com

សម្រាប់វេបសាយមួយនេះគឺកាន់តែមានលក្ខណ:ពិសេស ពោលគឺមិនតម្រូវឲ្យលោកអ្នកចេះ Photoshop ក៏អាចចូលទៅ Edit បានដែរ។ វេបសាយនេះអនុញ្ញាតឲ្យលោកអ្នក​ ចូលទៅ Edit រូបដែលមានស្រាប់ៗ ស្អាតៗ បានភ្លាមៗ នៅលើវេបសាយផ្ទាល់ ឥតគិតថ្លៃ។ ជាក់ស្ដែង ប្រសិនបើយើងស្រឡាញ់ Poster មួយណា ហើយចប់ជំនួសអក្សរ ឬរូបភាពចូលនោះ គឺគ្រាន់តែចុចនៅលើ Poster នោះ រួចយកពាក្យថា Edit នោះយើងនឹងអាចចូលទៅកែប្រែ Poster នេះបានតាមចិត្ត រួចទាញយកមកប្រើប្រាស់បានហើយ។

Photo 2023 02 22 10 55 53

Photo 2023 02 22 10 57 25

www.express.adobe.com

ស្រដៀងទៅនឹងវេបសាយខាងលើដែរ នេះគឺកន្លែងប្រមូលមូលផ្ដុំទៅដោយរូបភាព Poster ជាច្រើនសន្លឹក និងដាក់ឲ្យប្រើប្រាស់ដោយឥតគិថ្លៃ។ លោកអ្នកអាចចូលទៅ Edit Poster ទាំងនោះដោយផ្ទាល់នៅលើវេបសាយនេះតែម្ដង។ គូសបញ្ជាក់ថានេះជាវេបសាយរបស់ក្រុមហ៊ុន Adobe ដូច្នេះហើយរាល់ Poster ដែលអ្នកទាំងអស់គ្នាបានឃើញ គឺសុទ្ធតែស្អាតៗ និងដាក់ឲ្យប្រើប្រាស់ដោយសេរី៕

Photo 2023 02 22 10 55 53 (2)

អត្ថបទដោយ៖ ផែន​ ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia