ច្បាស់ដូចភាសាដើម! មកស្គាល់វេបសាយ៣ បង្រៀនបញ្ចេញសំឡេងពាក្យអង់គ្លេស តាមតុង១០០%
ផែន ផាន់ណា
MARCH 8 2023
គន្លឹះល្អៗ
2.1 K views
1 min read

កន្លងមកយើងបានណែនាំវេបសាយមួយចំនួន​ ទាក់ទងនឹងការប្រើភាសាអង់គ្លេស ដូចជាវេបសាយពិនិត្យវេយ្យករណ៍ជាដើម។ ថ្ងៃនេះដែលយើងសូមណែនាំ វេបសាយពិសេសថ្មីចំនួន៣ទៀត សម្រាប់អ្នកទាំងអស់គ្នា អាចជួយបញ្ចេញសំឡេងក្នុងភាសាអង់គ្លេសបានកាន់តែល្អ ១០០% និងត្រូវទៅតាមរបៀបនិយាយ នៃភាសាដើម។

១. www.howjsay.com   

នេះគឺជាវេបសាយដ៏ពិសេសនិយមមួយ សម្រាប់អ្នកដែលកំពុងរៀនភាសាអង់គ្លេស ឬអ្នកដែលកំពុងចង់ចេះបញ្ចេញសំឡេងភាសាអង់គ្លេស ឲ្យត្រូវទៅតាមតុង។ នៅក្នុងវេបសាយនេះ លោកអ្នកគ្រាន់តែវាយបញ្ចូលពាក្យណាមួយ ដែលលោកអ្នកចង់ចេះបញ្ចេញសំឡេង នោះវានឹងអានឲ្យយើងស្ដាប់ ដោយការលើកដាក់សំឡេង និងបញ្ចេញខ្យល់ត្រឹមត្រូវ១០០%។

Photo 2023 03 08 11 01 56

២. www.forvo.com

សម្រាប់វេបសាយទី២នេះវិញ ក៏មិនខុសអ្វីវេបសាយខាងលើប៉ុន្មានដែរ ពោលគឺលោកអ្នកគ្រាន់តែចូលក្នុងវេបសាយ រួចវាយបញ្ចូលពាក្យដែលលោកអ្នកចង់ចេះបញ្ចេញសំឡេងឲ្យបានត្រឹមត្រូវ នោះវានឹងអានពាក្យនោះឲ្យយើងបានស្ដាប់ ច្បាស់ៗ និងងាយស្រួលអនុវត្តតាម។

Photo 2023 03 08 11 01 57

៣. www.dictionary.cambridge.org

នេះគឺជាវេបសាយទី៣ ដែលមានតួនាទីក្នុងការបង្ហាត់បង្រៀនលោកអ្នកឲ្យចេះបញ្ចេញសំឡេងទៅលើពាក្យទាំងអស់ នៅក្នុងភាសាអង់គ្លេស ពោលគឺលោកអ្នកគ្រាន់តែវាយពាក្យណាមួយ ដែលលោកអ្នកចង់ដឹង នោះវានឹងអានឲ្យលោកអ្នកបានស្ដាប់ ច្បាស់ៗ ដោយលោកអ្នកអាចអនុវត្តបានដោយខ្លួនឯង។

Photo 2023 03 08 11 01 57 (2)

គូសបញ្ជាក់ថា សម្រាប់វេបសាយបង្រៀនបញ្ចេញសំឡេងនៅក្នុងភាសាអង់គ្លេសនេះ គឺមានច្រើន ប៉ុន្តែយើងសូមលើកយកតែ៣នេះសិន។ ជាមួយគ្នានេះ លោកអ្នកក៏អាចជ្រើសរើសវេបសាយវេបសាយ១ នៅក្នុងចំណោមវេបសាយទាំង៣ខាងលើ ដើម្បីហាត់រៀន បញ្ចេញសំឡេងនៅក្នុងភាសាអង់គ្លេសឲ្យបានល្អជាងមុនទ្វេដង៕

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia