https://tech-cambodia.com/cms/assets/c00f4475-8e33-4d38-b99a-52316739d90dhttps://tech-cambodia.com/cms/assets/89924560-b69c-408f-ac8e-09a8922ffccd
មិនបាច់ទៅដល់ផ្ទាល់! ក្រសួងណែនាំវិធីចុះបញ្ជីរថយន្តតាមវេបសាយ គ្រាន់តែបំពេញតាមបែបបទរួចស្រេច
ផាន់ណា - Phanna
JULY 27 2022
យានយន្ត
597 views
1 min read

កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបកស្រាយសំណួរដែលមានអ្នកសួរច្រើនជាងគេ ប្រចាំខែមិថុនា កន្លងទៅទាក់ទងនឹង បែបបទនៃការចុះបញ្ជីរថយន្តតាមប្រព័ន្ធស័្វយប្រវត្តិកម្ម ត្រូវធ្វើដូចម្ដេច?

ចម្លើយ៖ បែបបទសង្ខេបនៃការចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម

- ចូលទៅកាន់វេបសាយ https://vehicle.mpwt.gov.kh

- ស្វែងរកលេខដែលពេញចិត្តរួចបញ្ជាទិញ

- ត្រូវបង្កើតគណនី ឬកត់ត្រាចូលក្នុងប្រព័ន្ធបើមានគណនីហើយ

- ធ្វើការបំពេញព័ត៌មានទៅតាមតំណាក់កាលនីមួយៗ

- ករណីបំពេញឆៀករួមគ្នាជាមួយការចុះបញ្ជី ស្នើសុំម្ចាស់ព្រីនវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ជាមុនសិន

- ពិនិត្យមើលព័ត៌មានរបស់ខ្លួនឡើងវិញ

- បោះពុម្ពពាក្យស្នើសុំ និងវិក្កយបត្រ រួចទូទាត់ប្រាក់ជាមួយគ្រឹះស្ថានដៃគូរបស់ក្រសួង

- រង់ចាំទទួលសារជូនដំណឹងពីការទទួលផ្លាកលេខ។

:::ព័ត៌មានលម្អិតទំនាក់ទំនងលេខទូរសព្ទ(Hotline)៖ 1275

May be an image of text

អត្ថបទដោយ៖ ផែន ផាន់ណា

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth