ជិតចូលឆ្នាំ កុំឲ្យពិបាករករូបឌីហ្សាញ! មកស្គាល់វេបសាយខ្មែរ ដាក់ឲ្យទាយករូបក្បាច់ខ្មែរស្អាតៗឥតគិតថ្លៃ
ផាន់ណា - Phanna
MARCH 22 2023
ច្នៃប្រឌិត
12.5 K views
1 min read

ជឿជាក់ថា ប្រហែលជាមានបងប្អូនយើងជាច្រើន បានស្គាល់វេបសាយរបស់ខ្មែរមួយឈ្មោះ VectorKh.com ដែលល្បីល្បាញ លើការដាក់ឲ្យទាញយករូបភាពក្បាច់ខ្មែរ និងរូបភាពពាក់ព័ន្ធនឹងប្រពីណៃខ្មែរ ដូចជារូបភាព​សម្រាប់ឌីហ្សាញក្នុងឱកាសបុណ្យចូលឆ្នាំថ្មី អុំទូក ភ្ជុំបិណ្ឌ និងពិធីបុណ្យជាតិនានា។

Photo 2023 03 22 11 03 49

Photo 2023 03 22 11 03 49 (2)

វេបសាយ VectorKh.com គឺបង្កើតឡើងដោយកូនខ្មែរ ដោយអនុញ្ញាតឲ្យគ្រប់គ្នា អាចចូលទៅទាញយករូបភាពស្អាតៗជាច្រើន ទាំងហ្វាល់រូបភាព, File Photoshop (យកមកតុបតែងខ្លួនឯង), និង Logo បែបខ្មែរជាច្រើនទម្រង់ទៀត។ បើតាមការបញ្ជាក់ នៅក្នុង File នីមួយៗ គឺរូបភាពក្បាច់ទាំងអស់នោះ លោកអ្នកអាចយកមកប្រើបានដោយឥតគិតថ្លៃ ប៉ុន្តែស្នើសុំកុំឲ្យយកហ្វាល់ដើម ទៅចែកចាយនៅលើបណ្ដាញសង្គមណាមួយនោះទេ។

Photo 2023 03 22 11 03 48 (2)

សម្រាប់អ្នកចង់បានរូបភាពក្បាច់ខ្មែរ ប្រើប្រាស់សម្រាប់ការឌីហ្សាញផ្សេងៗ អាចចូលទៅទាញយកមកប្រើបាន។ មួយវិញទៀត លោកអ្នកក៏អាចចូលរួមបរិច្ចាគថវិកា សម្រាប់ទ្រទ្រង់ការងារទាំងនេះបានផងដែរ ជាមួយ KHQRCode ដែលបង្ហាញនៅលើវេបសាយស្រាប់៕

អត្ថបទដោយ៖ ផែន ផាន់ណា

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth