ក្រុមហ៊ុន Meta សហការជាមួយក្រសួង រៀបចំសិក្ខាសាលា និងដាក់ឱ្យដំណើរការវេបផតថល សុទ្ធតែវេបសាយល្អៗ
ផែន ផាន់ណា
OCTOBER 28 2022
នវានុវត្តន៍
366 views
3 mins read

ក្រោយការដាក់អនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ កាលពី ខែ ឧសភា ឆ្នាំ ២០២១ កន្លងទៅ, រាជរដ្ឋាភិបាលបានចាប់ផ្តើមអនុវត្តគោលនយោបាយគន្លឹះក្នុងការផ្ដល់ ព័ត៌មានពិតឱ្យបានគ្រប់ជ្រុងជ្រោយ និងទូលំទូលាយ ស្តីពីដំណើររបស់កម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គម ឌីជីថល តាមរយៈវេបផតថល និងមធ្យោបាយផ្សព្វផ្សាយនានា ។ ជាក់ស្ដែង, នារសៀលថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២២, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងក្រុមហ៊ុន Meta បានសហការរៀបចំសិក្ខាសាលាស្តីពី “វេបផតថលសម្រាប់ធុរកិច្ច និង សេដ្ឋកិច្ចឌីជីថលកម្ពុជា នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh Hotel)។ សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោម អធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដោយមានការចូលរួមពី តំណាងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន, សមាគម និង សង្គមស៊ីវិល សរុបប្រមាណ ១២០ រូប។

Photo 2022 10 28 09 00 35

Photo 2022 10 28 09 00 36 (3)

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន់វិស័យ ឯកជន និងវិស័យសាធារណៈ ក៏ដូចជាលើកទឹកចិត្តឱ្យសាធារណជនប្រើប្រាស់នូវវេបផតថល និងគេហទំព័រ សំខាន់ៗ ពាក់ព័ន្ធនឹងធុរកិច្ច និងសេដ្ឋកិច្ចឌីជីថល ដែលមានដូចជា ៖

(១) គេហទំព័ររបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (www.digitaleconomy.gov.kh) ដាក់បង្ហាញនូវសកម្មភាពការងាររបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ទិន្នន័យ ថ្នាលឌីជីថល និងគម្រោងគាំទ្រសំខាន់ៗពាក់ព័ន្ធនឹងវិស័យដែលគាំទ្រដល់សេដ្ឋកិច្ច និងសង្គមឌីជីថល។

Photo 2022 10 28 09 00 39 (2)

២) ថ្នាលធុរកិច្ច (www.business.gov.kh) ប្រមូលផ្តុំព័ត៌មានស្តីពីការធ្វើធុរកិច្ចនៅកម្ពុជា ដាក់ក្នុង កន្លែងតែមួយ សម្រួលដល់ធុរជនក្នុងការស្វែងរកព័ត៌មានស្តីពីការស្នើសុំវិញ្ញាបនបត្រ, អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតធ្វើអាជីវកម្ម និងកិច្ចការងារផ្សេងៗទៀតក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។

(៣) ថ្នាលធុរកិច្ចថ្មីកម្ពុជា (www.startupcambodia.gov.kh) ជាផ្នែកមួយនៃកម្មវិធីថ្នាក់ជាតិធុរកិច្ច ថ្មីកម្ពុជា បង្កើតឡើងដើម្បីរៀបបញ្ជីនៃតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជាសំដៅបង្កើនអន្តរ សកម្មរវាងតួអង្គគាំទ្រធុរកិច្ចថ្មី និងប្រព័ន្ធអេកូឡូស៊ីឲ្យកាន់តែមានភាពប្រទាក់ក្រឡា និងរស់រវើក។

Photo 2022 10 28 09 00 39 (4)

(៤) គម្រោង Go4eCam ផ្តល់នូវលក្ខខណ្ឌចាំបាច់ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការ ធ្វើបរិវត្តកម្មឌីជីថល និងទទួលបានសិទ្ធិប្រើប្រាស់ថវិកាតាមតម្រូវការ ក្នុងការចាប់យកពាណិជ្ជ កម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការធ្វើអាជីវកម្មឱ្យមានលក្ខណៈផ្លូវការ ដើម្បីគាំទ្រដល់ការតៀម ខ្លួនក្នុងការនាំចេញ។

ទន្ទឹមនេះ, សិក្ខាសាលាក៏បានផ្សព្វផ្សាយពីវេបផតថលសេដ្ឋកិច្ចឌីជីថល (www.dep.kh) ដែលជាវេប ផតថលផ្ដល់ព័ត៌មានស្តីពីសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដែលរៀបចំឡើងដោយអង្គការទិន្នន័យអំពីការ អភិវឌ្ឍ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Meta ផងដែរ។

Photo 2022 10 28 09 00 38

សិក្ខាសាលានេះត្រូវបានរៀបចំឡើងស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដែលបានមើលឃើញពីសារៈសំខាន់, សក្តានុពល និងកាលានុវត្តភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជំរុញធុរកិច្ចឌីជីថលនៅប្រទេសកម្ពុជា ដែលក្នុងនោះការទទួលបានទិន្នន័យ និងព័ត៌មានគ្រប់ជ្រុងជ្រោយ និងអាចទុកចិត្តបាន ពីសកម្មភាពសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល តាមរយៈវេបផតថល និងមធ្យោបាយផ្សព្វផ្សាយខាងលើ មានសារៈសំខាន់ក្នុងការជំរុញការចាប់យកឌីជីថល និងបរិយាប័ន្នឌីជីថល និងលើកស្ទួយការយល់ដឹងពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងដំណើរការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដែលរស់រវើក និងប្រកបដោយបរិយាប័ន្ន។

Photo 2022 10 28 09 00 36 (2)

ទន្ទឹមនេះ, ការរៀបចំសិក្ខាសាលានេះឡើងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសារៈសំខាន់នៃសហថាមពល (Synergy) ដែលកើតឡើងរវាងកិច្ចសហប្រតិបត្តិការ និងវិស័យរដ្ឋ និងឯកជន ក្នុងការជំរុញឱ្យមានការចាប់យកឌីជីថលនិងការធ្វើបរិវត្តកម្មឌីជីថលនៅលើគ្រប់វិស័យ និងតួអង្គ។ សិក្ខាសាលានេះបានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានលទ្ធផលគាប់ប្រសើរដូចការរំពឹងទុកថែមទាំង ទទួលបានធាតុចូលល្អៗជាច្រើន តាមរយៈការពិភាក្សា, ការចែករំលែកទស្សនាទាន, គំនិតនវានុវត្តន៍ និងបទ ពិសោធន៍ជាក់ស្ដែងពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់៕

Photo 2022 10 28 09 00 41

Photo 2022 10 28 09 00 41 (2)

Photo 2022 10 28 09 00 39 (5)

Photo 2022 10 28 09 00 40 (2)

Photo 2022 10 28 09 00 39 (3)

Photo 2022 10 28 09 00 38 (4)

Photo 2022 10 28 09 00 38 (3)

Photo 2022 10 28 09 00 38 (2)

Photo 2022 10 28 09 00 37 (4)

Photo 2022 10 28 09 00 37 (3)

Photo 2022 10 28 09 00 35 (2)

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia