បច្ចុប្បន្ននេះការស្វែងរកបន្ទប់ជួល មិនមែនជារឿងលំបាកទៀតទេ ពោលគឺគេអាចរកបាននៅលើប្រព័ន្ធអនឡាញបាន តាមរយ:វេបសាយ ហ្វេសប៊ុកផេក ឬហ្វេសប៊ុកគ្រុបជាដើម។ យ៉ាងណាមិញក៏នៅមានបងប្អូនមួយចំនួនទៀត ពុំទាន់ចេះស្វែងរកបន្ទប់ជួលនេះនៅឡើយទេ ពិសេសគឺនិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យថ្មីៗ នឹងទើបឡើងមករៀននៅភ្នំពេញ។ ដូច្នេះហើយយើងសូមណែនាំកន្លង៣ ដែលគេនិយមស្វែងរកបន្ទប់ជួល ទាំងនៅភ្នំពេញ និងតាមបណ្ដាខេត្ត៖
១. វេបសាយ www.Khmer24.com
នេះគឺជាវេបសាយដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ដែលនរណាៗក៏ធ្លាប់ស្គាល់វេបសាយ Khmer24 ដែរ។ នៅលើវេបសាយនេះបងប្អូនអាចស្វែងរកបន្ទប់ជួលសម្រាប់ស្នាក់នៅ ទាំងនៅតាមបណ្ដាខេត្ត និងក្នុងក្រុងភ្នំពេញផងដែរ។ មិនមានអ្វីស្មុគស្មាញច្រើនទេ ប្រសិនបើលោកអ្នកចង់រកបន្ទប់ជួល គឺគ្រាន់តែចូលទៅវេបសាយខាងលើ រឿងវាយពាក្យថាបន្ទប់ជួល ឬពាក្យមានន័យស្រដៀងនេះ គឺវានឹងលោតតាមលំដាប់លំដោយឲ្យយើងរើសមើល ហើយថែមទាំងមានរូបភាព ព័ត៌មានលម្អិតអំពីទីតាំង និងលេខទំនាក់ទំនងមកជាមួយ ដើម្បីឲ្យយើងងាយស្រួល សួរនាំផងដែរ។
២. ហ្វេសប៊ុកគ្រុប បន្ទប់ជួលភ្នំពេញ
នៅក្នុងគ្រុបហ្វេសប៊ុកនេះ គឺមានម្ចាស់បន្ទប់ជួលជាច្រើនពាន់នាក់ ដែលគាត់បានប្រមូលផ្ដុំគ្នានៅក្នុងគ្រុបនេះ។ លោកអ្នកអាចចូលទៅកាន់គ្រុបនេះដើម្បីស្វែងរកបន្ទប់ជួលបាន ព្រោះមានការបង្ហោះជាច្រើនអំពីបន្ទប់ដាក់ជួល។ ហើយមួយវិញទៀតលោកអ្នកក៏អាចចូលទៅផុស ស្វែងរកបន្ទប់ជួលបាន ក្នុងករណីត្រូវការបន្ទាន់ផ្សេងៗ។
៣. វេបសាយ www.KhmerHome.com
លោកអ្នកអាចស្វែងរកបន្ទប់ជួល ផ្ទះជួល ឬអាផាតមិន ជាច្រើននៅលើវេបសាយមួយនេះ។ ដើម្បីអាចងាយស្រួលរក បងប្អូនគ្រាន់តែចូលទៅកាន់វេបសាយខាងលើ ស្វែងរកនៅក្នុងប្រអប់ស្វែងរក ដាក់ថាបន្ទប់ជួល នោះវានឹងលោតចេញឲ្យយើងបានឃើញ និងពិនិត្យរាល់ព័ត៌មានលម្អិតបាន។
អត្ថបទដោត៖ ផែន ផាន់ណា