ច្នៃតូបចាប់ហួយឱ្យក្លាយជាកូនម៉ាត? គ្រឿងបច្ចេកវិទ្យាទាំងនេះ ដែលអ្នកត្រូវមានបើចង់ឱ្យតូបលក់ឆាប់រីកចម្រើន
ផែន ផាន់ណា
DECEMBER 21 2021
ឌីជីថល
1.9 K views
2 mins read

បច្ចុប្បន្ននេះអាជីវកម្មខ្នាតតូចឬហៅតាមភាសាសាមញ្ញថាតូបលក់ចាប់ហួយ ត្រូវបានគេពេញនិយមលក់ច្រើនមែនទែន ជាពិសេសគឺបងប្អូននៅតាមទីជនបទ ដែលទំនេរពីការធ្វើស្រែចំការ ឬ រវល់មើលកូនមើលចៅនៅផ្ទះ បងប្អូនទាំងនោះ តែងជ្រើសរើសយកមុខរបរលក់ចាប់ហួយនេះដើម្បីរកប្រាក់ចំណូលបន្ថែម កុំឱ្យពេលវេលាទំនេរចោលឥតប្រយោជន៍។ មិនមែនតែនៅជនបទទេ សូម្បីក្នុងក្រុងភ្នំពេញជាដើម គេក៏សង្កេតឃើញមានអាជីវកម្មប្រភេទនេះមានច្រើនរាប់មិនអស់ដែរ។

Dc Ltbqs Vw Aa  0y

ជាការពិត អាជីវកម្មតូចៗដូចជាតូបលក់ចាប់ហួយនេះ គឺជារបរមួយដែលមានហានិភ័យប្រឈមតិចមែនទែន បើប្រៀបធៀបជាមួយនឹងមុខរបររកស៊ីដទៃទៀត ប៉ុន្តែបើយើងតាមដានឱ្យមែនទែននោះ តូបលក់ចាប់ហួយមួយចំនួន នៅមិនទាន់ចេះវិវត្តន៍ខ្លួនឱ្យទាន់សម័យកាលទំនើបនៅឡើយទេ។ តួយ៉ាងដូចជាសម្ភារៈប្រើប្រាស់នៅកន្លែងលក់ ក៏មិនសម្បូរបែបទៅដោយ គ្រឿងប្រើប្រាស់ចាំបាច់មួយចំនួន ដើម្បីដើរឱ្យទាន់អាជីវកម្មបែបទំនើបសព្វថ្ងៃនេះដែរ។

Da5i2pl Uqaa Qc C

បើយើងក្រឡេកទៅមើលតូបចាប់ហួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលកំពុងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Warung Pintar ហាក់បីដូចជាសំងំពង្រីកខ្លួនកាន់តែធំៗទៅ ដោយតូបលក់ចាប់ហួយនីមួយៗ បានបំពាក់នូវគ្រឿងបច្ចេកវិទ្យាសំខាន់ៗ និងចាំបាច់ ដែលយើងគ្រប់គ្នាបានស្គាល់និងបានដឹង តែមិនបានចាប់អារម្មណ៍ នឹងយកវាមកប្រើប្រាស់ក្នុងមុខរបស់រកស៊ី ដូចជាតូបលក់ចាប់ហួយជាដើម។

យើងនឹងលើកយកពីសម្ភារៈឬគ្រឿងបច្ចេកវិទ្យា មួយចំនួនដែលតូបចាប់ហួយនៅក្នុងប្រទេសឥណ្ឌូណេស៊ីកំពុងតែប្រើប្រាស់ ដើម្បីចែករំលែកគំនិតទាំងអស់នេះ ដល់បងប្អូនខ្មែរដែលមានដើមទន់មធ្យម ហើយចង់ពង្រីកមុខរបរចាប់ហួយរបស់ខ្លួនឱ្យកាន់តែធំ និងទំនើបជាងមុន ដោយគ្រឿងទាំងនោះរួមមាន៖
WIFI, ម៉ាស៊ីនទឹកក្ដៅទឹកត្រជាក់, ទូរទឹកកក, ទូរទស្សន៍ LCD, កន្លែងសាកថ្មទូរស័ព្ទ, ម្ចាស់តូប ត្រូវមានកុងធនាគារយ៉ាងតិច២ ដើម្បីឱ្យភ្ញៀវអាចវេរលុយជាមួយ QRCode បាន, មួយទៀត គឺការដាក់ស្លាកសញ្ញាដូចជារូប Wifi និង មានកន្លែងសាកថ្មទូរស័ព្ទជាដើម។ សម្រាប់គ្រឿងទាំងនេះដែរ គឺជាអ្វីដែលតូបលក់ចាប់ហួយតូចៗនៅក្នុងប្រទេសឥណ្ឌូណេស៊ីកំពុងប្រើ និងទទួលបានលទ្ធផលល្អ ហើយយើងក៏ជឿថាតូបលក់ដូរនៅកម្ពុជាយើង ក៏ជាអាចវិវត្តន៍ទៅប្រើគ្រឿងបច្ចេកវិទ្យាទាំងនេះបានដែរ។

Foto Warung 7154

ថ្វីត្បិតតែគ្រឿងទាំងនេះមានតម្លៃថ្លៃ និងត្រូវចំណាយទន់អស់គួរសមមែន ប៉ុន្តែយើងនៅតែលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មចាប់ផ្ដើមសន្សំគ្រឿងទាំងនេះម្ដងបន្តិចៗ ដាក់ក្នុងតូបលក់ បើទោះបីជាមិនសូវមានថវិការសម្រាប់ទិញវាម្ដងតាំងអស់ក៏ដោយ។ មួយវិញទៀត គ្រឿងទាំងនេះសុទ្ធតែចាំបាច់ សម្រាប់អ្នកលក់និងអ្នកទិញផងដែរ ហើយយើងក៏មិនត្រូវបណ្ដោយឱ្យអាជីវកម្មរបស់យើងតូចរហូត ដោយមិនពង្រីកនោះទេ។

226a3abe 2fa2 4ffe A838 B8c693863390

គូសបញ្ជាក់ថា ការប្រាស់គ្រឿងបច្ចេកវិទ្យាទាំងអស់នេះ ក៏មានបងប្អូនខ្មែរយើងកំពុងតែធ្វើហើយដែរ ប៉ុន្តែយើងចង់ផ្ដោតសំខាន់ទៅលើអ្នកលក់ចាប់ហួយដែលគាត់កំពុងត្រូវការគំនិតដើម្បីពង្រីកមុខរបររបស់ខ្លួនបន្ថែមទៀត។ ប្រសិនបើយើងអាចប្រើប្រាស់គ្រឿងទាំងនេះនៅក្នុងតូបលក់របស់ហើងបាន ពិតថាវាច្បាស់ជារីកចម្រើនជាងមុន នឹងធ្វើឱ្យកម្ពុជាយើងកាន់តែទំនើបជាងមុន។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia