ចង់ចាប់ផ្ដើមធ្វើវីដេអូ! នេះជា App កាត់វីដេអូតាមទូរស័ព្ទពេញនិយមទាំង៣ ស្រួលប្រើហើយ កាត់បានល្អ
ផែន ផាន់ណា
JUNE 20 2023
នវានុវត្តន៍
3.5 K views
2 mins read

បច្ចុប្បន្ននេះការប្រើប្រាស់កម្មវិធីកាត់តតាមទូរស័ព្ទដៃគឺមានការពេញនិយមខ្លាំង ព្រោះវាមានភាពងាយស្រួល មិនស៊ាំញ៉ាំ និងមានសមត្ថភាពមិនចាញ់កុំព្យូទ័រប៉ុន្មានទេ។​ មានកម្មវិធីជាច្រើន ដែលគេនិយមប្រើកាត់វីដេអូ។ ដើម្បីជាជំនួយដល់អ្នកកំពុងស្វែងរកកម្មវិធីកាត់វីដេអូនៅលើទូរស័ព្ទដៃ ដែលងាយស្រួល ថ្ងៃនេះ Technology Cambodia សូមបង្ហាញពី App ល្បីៗទាំង៣ ដែលគេប្រើកាត់វីដេអូជាប្រចាំ៖

១. CapCut

កម្មវិធី CapCut ត្រូវបានមនុស្សនៅជុំវិញពិភពលោកប្រើប្រាស់ សម្រាប់ការកាត់តវីដេអូតាមទូរស័ព្ទដៃ យកទៅបង្ហោះនៅលើ TikTok Facebook និង YouTube ដើម្បីរកប្រាក់ចំណូលពីអ៊ីនធើណេតជាដើម។ មូលហេតុដែលមនុស្សចូលចិត្តប្រើកម្មវិធីនេះ ក៏ព្រោះតែវាមានមុខងារស្រួល និងអាចដក Logo Capcut នេះចេញពីវីដេអូយើងផងដែរ។ សម្រាប់អ្នកដែលចង់ប្រើកម្មវិធីនេះ អាចចូលទៅទាញយកបាន ទាំងនៅលើ App Store និង Play Store

Adobe Stock 392223274 Editorial Use Only Scaled

Image 6

២. VN Video Editor

ក្រៅពី App CapCut នៅមាន App មួយទៀត ដែលគេពេញនិយមប្រើ គឺកម្មវិធី VN ដែលជាកម្មវិធីកាត់តវីដេអូតាមរយ:ទូរស័ព្ទដៃ និងមានមុខងារ ផ្ដល់លក្ខណ:ងាយស្រួលច្រើន ស្រដៀងទៅនឹង CapCut ដែរ។ សម្រាប់លោកអ្នកដែលចង់ចាប់ផ្ដើមធ្វើវីដេអូខ្លីៗ បង្ហោះរកលុយនៅលើអ៊ីនធើណេត អាចប្រើ App VN នេះបាន។ អ្វីដែលពិសេសនោះ លោកអ្នកអាចដក Logo App ដូចទៅនឹង CapCut ដែរ។ ទាញយក Play Store និង App Store

Vn Video Editor

៣. InShot

នេះក៏ជាកម្មវិធីកាត់វីដេអូតាមទូរស័ព្ទដៃ ដ៏ពេញនិយមមួយផងដែរ ដោយបច្ចុប្បន្ន App នេះ មានអ្នកទាញយកជិត ១ពាន់លាននាក់ហើយ។ សម្រាប់មុខងាររបស់វា គឺមានលក្ខណ:ពិសេស ដូចទៅនឹង App ទាំង២ខាងលើដែរ។ អ្វីដែលពិសេស លោកអ្នកអាចដក Logo App ចេញពីវីដេអូរបស់យើងបានផងដែរ។ ទាញយក App Store និង Play Store

Download (4)

Inshot Video Editor Interface

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia