កាលពីកន្លងទៅនេះ មានក្រុមហ៊ុន The Boring Company ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Elon Musk បានដាក់ផែនការសាងសង់ផ្លូវរូងក្រោមដី North Miami Beach Loop ក្នុងទីក្រុម Miami ដែលមានប្រវែងផ្លូវជាង ១០ Km។
នៅពេលថ្មីៗនេះមានការសែតទស្សនាវដ្ដី Business Insider បានចុះផ្សាយថា ផ្លូវរូងក្រោមដីរបស់ The Boring Company មួយនេះត្រូវបានសាងសង់ឡើងដោយតភ្ជាប់ពីស្ថានីយ៍រថភ្លើង Golden Glades ជាមួយនឹងឆ្នេរសមុទ្រ Sunny Isles ។
តាមប្រភពដដែលនិយាយទៀតថា ការធ្វើដំណើរក្នុងផ្លូវក្រោមដីនេះត្រូវបានអនុញ្ញាតឲ្យបើកបរល្បឿនខ្ពស់បំផុតត្រឹមតែ ១៥០ម៉ាយក្នុង១ម៉ោងឬ ២៤១ គីឡូម៉ែត្រតែប៉ុណ្ណោះ។
បន្ថែមពីនេះទៅទៀតផ្លួវរូងក្រោមដីមួយនេះមានស្ថានីយ៍ចំនួន ៧កន្លែងផ្សេងៗពីគ្នាហើយអាចធ្វើការដឹកអ្នកដំណើរបានប្រហែលជាង ៧៥០០នាក់ ក្នុងមួយម៉ោង តែប្រសិនជាគម្រោងមួយនេះត្រូវបានសាងសង់រួចរាល់អស់ អាចឈានដល់ ១៥០០០នាក់ ផងដែរ។
ម្យ៉ាងវិញទៀតតាមការប៉ាន់ស្មានរបស់ The Boring Company បាននិយាយថា ក្នុងការសាងសផ្លូវមួយនេះឲ្យរួចស្រេចគេត្រូវការចំណាយពេល ៣ឆ្នាំដែលគិតជាទឹកប្រាក់នៅចន្លោះពី ១៨៥លាន ទៅ ២២០លានដុល្លារសហរដ្ឋអាមេរិកដើម្បីសម្រេចគម្រោងមួយនេះ។
ទន្ទឹមនឹងនេះផងដែរ The Boring Company ក៏បានដាក់ផែនការសម្រាប់កសាងផ្លូវរូងក្រោមដីដែលស្រសៀងគ្នានេះដែរនៅ San Antonio នៃរដ្ឋ Texas និង Fort Lauderdale នៃរដ្ឋ Florida ហើយផែនការនេះទៀតសោតត្រូវបានការយល់ព្រមពីរដ្ឋមន្ត្រីអភិបាលក្រុងនីមួយៗនេះផងដែរ។
គូសបញ្ជាក់ថា ផ្លូវរូងក្រោមដីនេះត្រូវបានអនុញ្ញាតតែរថយន្ត Tesla របស់លោក Elon Musk តែប៉ុណ្ណោះ។ មួយវិញទៀត Muk ក៏មានផ្លូវក្រោមដីស្រាប់មួយទៀតនៅរដ្ឋ Las Vegas ដែលហៅថា Vegas Loop ដែលមានប្រវែងផ្លូវជាង ៤៦ គ.ម តភ្ជាប់ជាមួយនឹងស្ថានីយ៍ចំនួន ៥១ទៀត៕