ជំនាញចំណូលខ្ពស់ តែមិនសូវមានគេរៀន!​ អ្នកជំនាញ UX UI ប្រាប់ពីអត្ថប្រយោជន៍ និងទីផ្សារការងារជំនាញនេះក្នុងពេលបច្ចុប្បន្ន
ផែន ផាន់ណា
JANUARY 9 2024
ស្ទីម - STEAM
1.7 K views
3 mins read

នៅពេលដែលគេនិយាយទៅដល់ជំនាញនៅក្នុងវិធីព័ត៌មានវិទ្យា ឬអាយធី ច្បាស់ណាស់ គេនឹងនឹកឃើញទៅដល់ជំនាញមួយ គឺ UX UI Design ដែលជំនាញនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់ការច្នៃប្រឌិតទៅលើ App Website ឬក៏ ផ្លេតហ្វមផ្សេងៗ។ មិនពិបាករៀន ហើយក៏មិនងាយស្រួលរៀនដែរ ប៉ុន្តែ UX UI Design ហាក់មានតម្រូវការច្រើន និងលើទីផ្សារការងារបច្ចុប្បន្ន មិនថានៅប្រទេសកម្ពុជាយើង ឬនៅតាមបណ្ដាប្រទេសផ្សេងៗនោះទេ។

UI Ux Trends Set to Take Over in 2021

ដើម្បីយល់ច្បាស់ពីជំនាញនេះ ចាបខៀវបានសាកសួរទៅកាន់អ្នកជំនាញលើផ្នែក UX UI អំពីទីផ្សារការងារ និងសារ:សំខាន់របស់ជំនាញដ៏មានសក្កានុពលមួយនេះ។ លោកហម ហ៊ី បច្ចុប្បន្នគឺជាអ្នករចនាផលិតផលឌីជីថល ( UX UI Designer ) មានបទពិសោធន៍ ប្រហែល៣ជាងឆ្នាំលើវីស័យនេះបានប្រាប់ក្រុមការងារចាបខៀវយើងថា៖

What Is Ux and UI Design

UX UI Design ជាជំនាញមួយផ្តោតសំខាន់លើការរចនា ផលិតផលឌីជីថល សម្រាប់មនុស្សប្រើប្រាស់ ធ្វើយ៉ាងណាអោយមានភាពងាយស្រួល បើនិយាយអំពីផលិតផលឌីជីថលមានច្រើន តែក្នុងជំនាញ UX UI Design យើងនិយាយតែការរចនា Mobile App និង Web Application ប៉ុណ្ណោះ ។

Ux E UI

UX UI Design បានក្លាយជាជំនាញដ៏មានសារ:សំខាន់ នាពេលបច្ចុប្បន្ននេះក៏ដោយសារតែតម្រូវការរបស់មនុស្សក្នុងបដិវត្តឌីជីថល មានការកើនឡើងរហូត 67.5% នាឆ្នាំ 2023 ដែលជាហេតុធ្វើឲ្យ អាជីវកម្មឌីជីថលជាច្រើន លេចរូបរាងឡើងជាបន្តបន្ទាប់ ព្រោះនៅពេលក្រុមហ៊ុនទាំងនោះបង្កើតផលិតឌីជីថលណាមួយសម្រាប់អ្នកប្រើប្រាស់របស់ពួកគេ វាចំាបាច់ណាស់ត្រូវការមនុស្សម្នាក់ដែលមានជំនាញរចនា User Interface ( UI Design ) អោយផលិតផលទាំងនោះមើលទៅមានភាពស្រស់ស្អាត់ និង ងាយស្រួលប្រើប្រាស់ផងដែរ។

Main Pages Featured Image Ux UI Design Services

តើជំនាញនេះ ទាមទារឲ្យអ្នកសិក្សា ចេះកូដខ្លាំងដែរទេ ឬក៏យ៉ាងណា?

ការងារភាគច្រើនរបស់អ្នករចនា UX UI Design តែងតែមានភាពចម្រូងចម្រាសជាមួយអ្នកសរសេរកូដ ដែលវាអាចកើតឡើងពីការមិនយល់គ្នា ឬ ហេតុផលផ្សេងៗជាច្រើន។ ចាំបាច់ណាស់អ្នករចនា UX UI Design ត្រូវមានចំណេះដឹងកូដ ប៉ុន្តែមិនមែនន័យថាតម្រូវអោយចេះសេសេរកូដដូចអ្នកសរសេរកូដអាជីបនោះទេ យើងគ្រាន់តែសិក្សាខ្លះៗនៃភាសាកូដ ដើម្បីយល់ដឹងពីភាពអាចទៅរួច និង មិនអាចទៅរួចសម្រាប់អ្នកសរសេរកូដគឺបានហើយ ។

ចំពោះទីផ្សារការងារ UX UI បច្ចុប្បន្ននេះ!

UX UI Design កំពុងក្លាយជាជំនាញមានតម្រូវការទីផ្សារខ្លាំងចាប់ពីឆ្នាំ 2022 រហូតដល់ច្ចុប្បន្ននេះ ។ មនុស្សជាច្រើននាំគ្នាស្វែងរកផលិតផល ឬ សេវាកម្មឌីជីថលណាមួយដែលពួកគេសម្លឹងឃើញអំពីភាពងាយស្រួលប្រើប្រាស់ ដើម្បីធ្វើការសម្រេចចិត្តជ្រើសរើសផលិតផលឌីជីថលទាំងនោះមកប្រើ ។

What Is UI Ux Details

បើសិស្សចង់ចាប់យកជំនាញ UX UI ធ្វើជាជំនាញស្នូលដាក់ក្នុងជីវិត តើគាត់ត្រូវធ្វើបែបណា?

ប្រសិនបើសិស្សនិស្សិត ឬ អ្នកធ្វើការការងារលើវិស័យផ្សេងៗ តែមានបំណងចង់ផ្លាស់ប្តូរអាជីបខ្លួនឯងមកជា UX UI Designer វិញ គឺវាងាយស្រួលទេ ដោយសារជំនាញ UX UI Design រៀនត្រឹមតែរកពេលខ្លីយើងអាចមានសម្មភាពធ្វើការងារបាន។

អ្នកចង់ចាប់ជំនាញនេះជាជំនាញស្នូលសម្រាប់ជីវិត ដំបូងត្រូវស្វែងរក Passion ខ្លូនឯងអោយឃើញ ព្រោះជួលកាលអ្វីដែលយើងគិតថាចូលចិត្តក៏មិនប្រាកដថាជា Passionate ខ្លួនយើងនោះដែរ ។ បន្ទាប់ពីយើងអាចស្វែងរកថាខ្លួនឯងចូលចិត្តជំនាញនេះពិតប្រាកដហើយ ចាប់ផ្តើមពីការរកកន្លែងសិក្សាណាដែលមានមាតិការច្បាស់លាស់អាច Guide យើងពីមួយជំហ៊ានៗ ។

ចំពោះជំនាញ UX UI នៅពេលអនាគត​ ជំនាញ UX UI Design នឹងមានតម្រូវការកាន់តែច្រើនទៅៗ សម្រាប់អនាគត ដោយសារកំណើននៃផលិតផលឌីជីថល ( Product Digital ) មានការកើនឡើងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ជាហេតុផលដែលដែលម្ចាស់អាជីវកម្មឌីជីថលទាំងនោះ ត្រូវការអ្នកដែលមានជំនាញ UX UI Design មករចនាផលិតផលរបស់ពួកគេអោយមានការងាយស្រួលសម្រាប់អថិតិជនដែលប្រើប្រាស់។

How to Become a Uiux Designer

គូសបញ្ជាក់ថា ហម ហ៊ី ជាអ្នករចនាផលិតផលឌីជីថល ( UX UI Designer ) ដែលមានបទពិសោធន៍ ប្រហែល៣ជាងឆ្នាំលើវីស័យនេះ តែកន្លងមកលោកគឺជានិស្សិតរៀនជំនាញកអប់រំទេ ប៉ុន្តែលោកបានបោះបង់ការសិក្សានៅឆ្នាំជិតចូលឆ្នាំទី 3 មកជ្រើសរើសជំនាញ Computer Graphic & Design នៅសាលា It Step Academy Cambodia ពេញម៉ោង ។ បទពិសោធន៍ការងាររបស់លោកភាគច្រើនធ្វើលើ Blockhain Tourism E-commece និង Banking រយពេលខ្លី ។ តែពេលបច្ចុប្បន្នការងារពេញម៉ោងរបស់ខ្ញុំ ជាអ្នករចនា UX UI ឯករាជ្យ ជាគ្រូបង្រៀនតាមវិទ្យាស្ថានផ្សេងៗ ហើយក៏ជាសហស្ថបនិក នឹងជាអ្នកគ្រប់គ្រង់នៅភ្យូឈ័រ.ប៊ីត៕

អត្ថបទដោយ៖ ផែន ផាន់ណា

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia