កុំនៅក្បាច់មាន់ចឹកស្រូវ! មកស្គាល់វេបសាយ២ បង្ហាត់វ៉ៃ Typing ខ្មែរ&អង់គ្លេស ឲ្យស្ទាត់
ផែន ផាន់ណា
MARCH 24 2023
គន្លឹះល្អៗ
11.7 K views
1 min read

ជឿជាក់ថាអ្នកដែលធ្លាប់រៀនកុំព្យូទ័រវគ្គដំបូងៗ ច្បាស់ជាពិបាកវាយក្ដាចុច ឬ Kyboard ណាស់ ព្រោះមិនទាន់បន្ទន់ដៃឲ្យស្ទាត់ទៅនឹង Kyboard។ ដោយឡែក ក៏នៅមានបងប្អូនខ្លះទៀតប្រើកុំព្យូទ័រយូរឆ្នាំហើយ តែពុំមានទម្លាប់តម្រៀបដៃលើក្ដាចុចឲ្យបានត្រឹមត្រូវ ធ្វើឲ្យការវាយអក្សរខ្មែរ ឬអង់គ្លេស យឺតយាវផងដែរ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ យើងសូមណែនាំវេបសាយចំនួន២ ទុកសម្រាប់អ្នករៀនកុំព្យូទ័រដំបូងៗ ឬអ្នកចង់វាយអក្សរនៅលើកុំព្យូទ័រឲ្យត្រឹមត្រូវ ចូលទៅអនុវត្តជាប្រចាំបាន៖

នេះគឺជាវេបសាយរបស់ខ្មែរ ដែលយើងអាចចូលទៅ Typing ឬវាយអក្សរឲ្យបានត្រឹមត្រូវ តាមក្បួនខ្នាត ដូចជាការប្រើម្រាមដៃ ឬពន្លឿនរបៀបសរសេរជាដើម។ នៅលើវេបសាយនេះគឺផ្ដោតសំខាន់តែទៅលើការសរសេរជាភាសាខ្មែរប៉ុណ្ណោះ ពោលគឺវានឹងណែនាំឲ្យយើង វាយអក្សរឲ្យត្រូវតាមម្រាមដៃនីមួយៗទៅតាមទីតាំងអក្សរ។

Photo 2023 03 24 13 45 32

២. Common English Words

នេះគឺជាវេបសាយដែលយើងអាចចូលទៅអនុវត្ត ការសរសេរពាក្យនៅក្នុងភាសាអង់គ្លេស ឲ្យបានត្រឹមត្រូវ ដោយវានឹងប្រាប់យើងពីរបៀបតម្រៀបដៃនៅលើក្ដាចុចបែបណា ឲ្យត្រូវទៅតាមស្ដង់ដា ដែលគេបានកំណត់ទុក។ ក្រៅពីចេះវាយស្ទាត់ជំនាញ លោកអ្នកក៏អាចចេះពាក្យក្នុងភាសាអង់គ្លេសថ្មីៗបានខ្លះទៀតផងដែរ។

Photo 2023 03 24 13 45 32 (2)

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia