ទឹកភ្នែកហើយ! Elon Musk ឡើងកាន់ Twitter មួយសប្ដាហ៍ ឥឡូវគ្រោងបញ្ឈប់បុគ្គលិកជាង៣ពាន់នាក់
ផែន ផាន់ណា
NOVEMBER 3 2022
អាជីវកម្ម 4.0
148 views
1 min read

លោក Elon Musk ឡើងមកកាន់ Twitter ម្ដងនេះ បានធ្វើឱ្យរង្គើករង្គើដល់បាត់ក្រុមហ៊ុន ពោលគឺបុគ្គលិកទាំងតូចទាំងធំនៅ Twitter ភាគច្រើនត្រូវបានបញ្ឈប់ និងខ្លះទៀតកំពុងគ្រោងនឹងបញ្ឈប់។ បច្ចុប្បន្ន Twitter មានបុគ្គលិកជាង៣ពាន់នាក់ ប៉ុន្តែមិនយូរមិនឆាប់ទេ មានបុគ្គលិកប្រមាណ២ពាន់នាក់ និងត្រូវលោក Elon Musk បញ្ឈប់ពីការងារដែរហើយ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត CNBC។

Twitter Says Employees Who Can Work From Home May Do So 'Forever' - LADbible

ប្រភពដដែលបានឱ្យដឹងថា នាយកប្រតិបត្តិរបស់ Twitter ថ្មីនេះនឹងឡើងមកផ្ដាច់និស្ស័យបុគ្គលិក ដែលធ្លាប់តែរឹងរួសចង់ធ្វើការពីផ្ទះ មិនចង់មកធ្វើការនៅ Office ក៏លោក Elon Musk គ្រោងនឹងបញ្ឈប់ចោលដែរ។ មកទល់ពេលនេះលោក Elon Musk បានជីកឫសរម្លើងគល់ ដោយបានបញ្ឈប់ប្រធានផ្នែកធំៗនៅ Twitter ដូចជា CEO, ប្រធានផ្នែកហិរញ្ញវត្ថុ និងរំលាយចោលក្រុមហ៊ុនប្រឹក្សានៅក្នុងក្រុមហ៊ុនជាច្រើនទៀត។

Twitter staff worried Elon Musk will nix lucrative stock payouts: report

គូសបញ្ជាក់ថា លោក Elon Musk បានទិញយក Twitter ក្នុងតម្លៃ 44ពាន់លានដុល្លារ ខណៈដំណើរការទិញលក់នេះ ហាក់មានភាពល្អក់កករខ្លាំង ពោលគឺលោកត្រូវឡើងតុលារការជាញឹកញយ ទម្រាំបាន Twitter នេះមកកាន់ក្នុងដៃ។ បច្ចុប្បន្ននេះលោកនាំបុគ្គលិកពីក្រុមហ៊ុនផ្សេងទៀតរបស់លោក ដូចជា Tesla ជាដើម ឱ្យចូលមកឆែកមើលប្រព័ន្ធប្រតិបត្តិការសំខាន់ៗដែលមាននៅលើ Twitter និងដើម្បីឆែកមើលពីដំណើររអាក់រអួលមួយចំនួនផងដែរ៕

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia