លាភចូល​​​ផ្ទួនៗ​! ក្រុមហ៊ុន​​ Toyota ​បោះ​​ទុន​​ ៣៧,៧លាន​$ ​ដើម្បី​​​​បង្កើត​​រោងចក្រ​ផ្គុំ​និង​​តម្លើង​​រថយន្ត​​នៅស្រុក​ខ្មែរ​​​
Pheakdey Prem
SEPTEMBER 8 2022
យានយន្ត
532 views
2 mins read

យោង​​តាម​​​ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ Toyota Tsusho Manufacturing (Cambodia) Co., Ltd. កំពុង​​តែគ្រោង​​បង្កើ​ត​រោងចក្រ​ផ្គុំ​​តម្លើងរថយន្ត​​​តូយ៉ូ​តូ​​​​​​​ ​នៅស្រុក​ខ្មែរ ជាមួយ​នឹង​ទុន​វិនិយោគ​គិតជា​ទឹក​ប្រាក់​​ ​៣៦,៧លាន​ដុល្លារ​​សហរដ្ឋ​អាមេរិក​​ ​ ។

21

​​​ប្រភពដដែល​បាន​បញ្ជាក់​ទៀត​ថា​ ​រោង​ចក្រ​​ដែល​គ្រោង​​នឹងបង្កើត​​របស់​ Toyota នោះ​​គឺ​​នៅ​​​​​តំ​បន់​សេដ្ឋកិច្ចពិសេស​​ រ៉ូ​យ៉ាល់​​ គ្រុប​ ភ្នំ​ពេញ​​​​​​ រាជ​​​ធានី​ភ្នំ​ពេញ​​។​​ មិន​តែ​ប៉ុណ្ណោះ​​​ ​​ការ​បង្កើត​រោង​ចក្រ​នេះទៀត​សោទ​​គេបាន​​អះ​អាង​ថានឹង​បង្កើត​​ការ​ងារ​​​​​​​​​​គ្រប់​​ផ្នែក​​​​ចំនួន​ប្រមាណ​ ១៥០​នាក់​​​​​​ ។​

22

​គួរបញ្ជា្កក់​ផងដែរ​ថា​​ ​​​​​​​​មិន​​ត្រឹ​ម​តែ​មាន​​​ក្រុមហ៊ុន​ Toyota ​តែមួយ​​​​នោះ​​ទេដែលចូល​ខ្លួន​មកបង្កើត​​ស្រុក​ខ្មែរ​ ​គឺ​​​មាន​ក្រុមហ៊ុន​​ចំនួន​ ៤ ផ្សេង​ទៀត​សរុបជាទឹក​ប្រាក់ ៧.៧០៥លាន​ដុល្លារ​សហរដ្ឋអាមេរិក​​ រួម​មាន​៖

១. ក្រុមហ៊ុន​  WCFO (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតប្រអប់ និងគ្រឿងបង្គុំផ្សេងៗធ្វើពីលោហៈ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ​ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៣,៨លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។

២. Thirty Three Apparels (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ២,១ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៤៥០នាក់។

៣. A & M Clothing Co., Ltd. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១០០នាក់។

៤. WCFO ASAMA Co., Ltd. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្ទាប់បន្សំ សម្រាប់ឧបករណ៍បញ្ជូនទិន្នន័យធ្វើពីប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៨០៥ពាន់ដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១០០នាក់ ៕

​អត្ថបទដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia