ឈប់យល់ច្រឡំទៀត! រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍បញ្ជាក់ថា ការដាំបង្គោលអង់តែនទូរស័ព្ទចល័ត មិនប៉ះពាល់សុខភាពទេ
ផែន ផាន់ណា
JULY 20 2023
អេឡិចត្រូនិក
852 views
2 mins read

កន្លងមកឱ្យតែឮថាតំបន់ណាមួយមានការដាំបង្គោលអង់តែនទូរស័ព្ទចល័ត គេតែងគិតថា វិទ្យុសកម្មដែលចេញពីអង់តែននោះ នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នករស់នៅក្នុងតំបន់។ យ៉ាងណាមិញ ទាក់ទិននឹងបញ្ហានេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ច្បាស់ហើយៗថា អង់តែនទាំងនោះ មិនមាសផលប៉ះពាល់ដល់សុខភាព ដូចពាក្យគេថានោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ។

F2ccfea3 Dd94 4e13 Ae28 35b561d

ឯកឧត្តម  បានបញ្ជាក់ដូច្នេះថា “ក្រុមហ៊ុនប្រតិបត្តិករ និងក្រសួងបានដាក់ផែនការកំណត់ទីតាំង សាងសង់បង្គោលអង់តែនចំនួន៨៨បង្គោល ហើយ រយៈពេលជាងមួយឆ្នាំ ដែលក្រុមការងារក្រសួងបានសាងសង់បង្គោលអង់តែន៧០បង្គោលរួចហើយ ដោយនៅសេសសល់ ១៨បង្គោលទៀតតែប៉ុណ្ណោះ ដែលពុំទាន់បានសាងសង់ ដោយសារតែប្រជាពលរដ្ឋមិនអនុញ្ញាតឱ្យសាងសង់ ព្រោះយល់ថា ការសាងសង់បង្គោលអង់តែន ធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ។”

Cover14

តាមរយៈប្រការនេះ ឯកឧត្តមបានបញ្ជាក់ថា ចំពោះការដាំបង្គោលអង់តែនទូរស័ព្ទចល័ត មិនផ្ដល់ផលប៉ះពាល់ណាមួយដល់សុខភាពនោះឡើយ ហើយប្រសិនបើប៉ះពាល់ដល់សុខភាពមែននោះ នៅលើពិភពលោកទាំងមូល មិនមានការប្រើប្រាស់បង្គោលអង់តែននោះឡើយ ។ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំមានការយល់ច្រលំបន្តទៀត ។

សំឡេង «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា បង្គោលអង់តែនមិនមានផ្ដល់ផលប៉ះពាល់ដល់សុខភាពណាមួយឡើយ ប្រសិនជាផ្ដល់ផលប៉ះពាល់ដូច្នេះលើពិភពលោក មិនមានអ្នកណាប្រើបង្គោលអង់តែននោះឡើយ។ បើនៅប្រទេសគេវិញបង្គោលអង់តែន គឺនៅពីលើក្បាលតែម្ដង ព្រោះនៅគ្រប់អគារទាំងអស់ ដូច្នេះប្រសិនផ្ដល់ផលប៉ះពាល់ ម្ល៉េះប្រជាជនបរទេស នឹងមានផលប៉ះពាល់ជាពុំខាន ដូច្នេះសូមឲ្យពលរដ្ឋយល់លើបញ្ហានេះ ហើយអនុញ្ញាតឲ្យក្រុមហ៊ុន និងក្រសួងបន្ថែមសេវា ដែលបានខិតខំប្រឹងប្រែងធ្វើកន្លងមក» ។

សូមបញ្ជាក់ថា កម្មវិធី MPTC Speed Test នេះ ងាយស្រួលប្រើ ហើយបង្ហាញលទ្ធផលច្បាស់លាស់ អំពីល្បឿនទាញយក (Download Speed) ល្បឿនបង្ហោះឡើង (Upload Speed) ភាពយឺតយ៉ាវ (Latency) ភាពរំខាន (Jitter) និងកម្រិតគុណភាពនៃការមើលវីដេអូតាមយូធូបជាដើម ដែលជាព័ត៌មានចាំបាច់សម្រាប់ការប្រើប្រាស់អ៊ីនធឺណិតប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ លទ្ធផលនៃការវាស់ស្ទង់របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយ សំដៅពង្រឹងគុណភាពសេវាទូរគមនាគមន៍ ឲ្យកាន់តែប្រសើរ៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia