ពេលដែលយើងនឹកទៅដល់ប្រទេសជប៉ុនយើងតែងតែគិតដល់វិស័យដែលរីកចម្រើនខ្លាំងជាងគេនោះគឺ វិស័យឧស្សាហកម្មគ្រឿងយន្ត។មួយវិញទៀតរាល់ផលិតផលគ្រឿងយន្តដែលចេញពីរោចចក្រជប៉ុនផ្ទាល់គឺតែងតែមានគុណភាពល្អជានិច្ចជាពិសេសនោះផ្នែកផលិតរថយន្តតែម្ដង។ ខាងក្រោមនេះជាយីហោដ៏ល្បីៗរបស់ជប៉ុនទាំង 9៖
HONDA
ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1946 បើគិតមកទល់នច្ចុប្បន្នមានអាយុកាលជាង76 ឆ្នាំ។
ហើយប្រធានប្រតិបត្តិរបស់Honda ឥឡូវគឺ លោក Toshihiro Mibe ។ ក្រុមហ៊ុននេះបានផលិតរថយន្តដំបូងគេរបស់ខ្លួនគឺ T360 ដែលជាប្រភេទរថយន្តដឹកទំនិញមានបាំងមួយនិងមានកន្ទុយក្រោយសម្រាប់ដឹកឥវ៉ាន។
MAZDA
ជាក្រុមហ៊ុនកំពូលមួយក្នុងប្រទេសជប៉ុនហើយមានការបូកសរុបនៃការលក់ជុំវិញពិភពលោកជាង 1.2 លានគ្រឿងក្នុងឆ្នាំ 2021។ បច្ចុប្បន្ន CEO របស់ Mazda គឺលោក Akira Marumoto ។
NISSAN
ក្រុមហ៊ុននេះដំបូងបង្កើតឡើងនៅក្នុងឆ្នាំ1914 ដែលបានដាក់ឈ្មោះថា Dastun។ ក្រោយមកក៏បានប្តូរឈ្នោះមកជា Nissan នៅក្នុងឆ្នាំ 1930s ។ បច្ចុប្បន្នប្រធាន CEO របស់ ក្រុមហ៊ុនNissan គឺលោក Makoto Uchida ។
HINO
ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1910 ហើយបច្ចុប្បន្ននេះដែរប្រធាន CEO របស់ Hino Motors គឺលោក Yoshio Shimo ។ សម្រាប់ក្រុមហ៊ុននេះដែលផលិតតែរថយន្តធំៗ ដូចជាប្រភេទ Truck និង Dump Truck តែប៉ុណ្ណោះ។
SUZUKI
នាពេលបច្ចុប្បន្នក្រុមហ៊ុននេះមានកាល 112ឆ្នាំមកហើយដោយរាប់ចាប់ពីឆ្នាំ1909 មកម្លេះ។ អ្នកដែបានបង្កើតក្រុមហ៊ុននេះដំបូងគេបង្អស់នោះគឺលោក Michio Suzuki តែបច្ចុប្បន្នវិញប្រធានប្រតិបត្តិរបស់Suzuki គឺលោក Osamu Suzuki ។
ISUZU
ក្រុមហ៊ុននេះបានបង្កើតឡើងដោយលោក Yoshisuke Aikawa ក្នុងឆ្នាំ1916។ តែបច្ចុប្បន្នCEO របស់ ISUZU South African គឺលោក Billy Tom ។
TOYOTA
ក្រុមហ៊ុននេះបានបង្កើតនៅថ្ងៃទី 28 ខែសីហា ឆ្នាំ1937 បច្ចុប្បន្នCEO របស់ TOYOTA គឺលោក Akio Toyota ។
MITSUBISHI
ក្រុមហ៊ុននេះបានបង្កើតឡើងក្នុងឆ្នាំ1970 ហើយលោក Takao Kato គាត់ទើបចូលកាន់ដំណែងជាCEO និង ប្រធានប្រតិបត្តិនៅពាក់កណ្ដាលឆ្នាំ 2021 នេះទេ។
SUBARU
ក្រុមហ៊ុនផលិតរថយន្តមួយនេះត្រូវបានគេបង្កើតនៅថ្ងៃទី15 ខែកក្កដា ឆ្នាំ1953 បើរាប់មកដល់ពេលនេះគឺមានអាយុកាលជាង 68 ឆ្នាំហើយ។ បច្ចុប្បន្ននេះ លោក Tomomi Nakamura ជាប្រធានផ្នែកប្រតិបត្តិរបស់ SUBARU ។
ទាំងនេះជាអត្ថបទស្រាវជ្រាវតែប៉ុណ្ណោះ ប្រសិនមិត្តអ្នកអានចង់ជ្រាបកាន់តែច្បាស់ថែមទៀតនោះសូមស្វែងរកបន្ថែមនៅក្នុងGoogle ៕