យោងតាមការចេញផ្សាយនៅលើផេកផ្លូវការរបស់ dailymail បានឱ្យដឹងថា បំណែកនាវាមុជទឹក Titan ដែលបានខូចខាតទាំងស្រុង ព្រោះផ្ទុះនៅក្រោមបាទសមុទ្រនោះ នឹងត្រូវផ្គុំឡើងវិញ ដើម្បីស្វែងរកចំណុចខ្សោយ ឬមូលហេតុដែលធ្វើឱ្យវាផ្ទុះ សម្លាប់មនុស្សអស់៥នាក់ កាលពីមួយសប្ដាហ៍កន្លងទៅ។
នាវាមុជទឹក Titan ត្រូវក្រុមអ្នករុករកនៃក្រុមហ៊ុន Oceangate បានស្វែងរកឃើញបំណែកនាវាដែលបានផ្ទុះ ម្ដងបន្តិចៗពីក្នុងបាតសមុទ្រ រហូលមកទល់ម៉ោងនេះ បានរកឃើញទាំងដុំសាច់នៃសរីរាង្គខ្លះរបស់អ្នកទេសចរណ៍ ដែលធ្វើដំណើរទៅមើលខ្មោចកប៉ាល់ទីតានិកនោះផងដែរ។ សម្រាប់ការយកបំណែកនាវាមកលើគោកនេះ ក្រុមអ្នកស៊ើបអង្កេតសោកនាដកម្មនៃនាវា Titan នឹងផ្គុំវាឡើងវិញ ដើម្បីស្វែងរកមើលហេតុនៅពីក្រោយបញ្ហាផ្ទុះនេះ។
លោក Tom Maddox នាយកប្រតិបត្តិនៅ Underwater Investigators បានប្រាប់ប្រភពខាងលើបន្ថែមថា “ពួកយើងមានការសង្ស័យថា ការផ្ទុះនេះវានឹងធ្វើឱ្យបែកការនូវបំណែកវានាមួយចំនួន ជាពិសេសគឺផ្នែកដែលមិនមានធាតុ ទីតានីញ៉ូម ដូច្នេះវានឹងធ្វើឱ្យការស៊ើបអង្កេតកាន់តែពិបាកធ្វើទៅបានណាស់។”
គូសបញ្ជាក់ថាកាលពីពេលថ្មីៗនេះក្រុមអ្នករុករកបានប្រទះឃើញនូវបំណែកជាច្រើនដូចជា ខ្សែភ្លើង និងខ្សែ ផ្នែកខាងមុខនេះនៃនាវា និងប្រព័ន្ធខាងក្នុងផ្សេងទៀតរបស់ Titan៕
អត្ថបទដោយ៖ ផែន ផាន់ណា